Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជាប់ពន្ធនាគារចំនួន២ដងហើយមិនរាង ទៅលួចខោលីអូមនុស្សស្រីទៀត ត្រូវសមត្ថកិច្ចចាប់ខ្លួន

spot_img

កណ្តាល ៖ ជនសង្ស័យឈ្មោះឆើត ដែលជាប់ពន្ធនាគារចំនួន២ដងនាពេលកន្លងមកនោះ​​ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាថ្មីម្តងទៀត ក្រោយធ្វើសកម្មភាពលួចខោលីអូមនុស្សស្រី និងស្បែកជើងមួយគូរ នៅផ្ទះជនរងគ្រោះ ភូមិក្រពើហារកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃពុធទី២៣ខែធ្នូឆ្នាំ២០២០នេះ ។

បើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា​ មានករណីអំពើលួច កើតហេតុថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៣និង៣០នាទីយប់ នៅចំណុចផ្ទះជនរងគ្រោះភូមិក្រពើហារកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ កែវ យន់ ភេទស្រី អាយុ៤២ឆ្នាំ ទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរ មេផ្ទះ។ ចំណែកជនសង្ស័យឈ្មោះ ឆែម ឆោម ហៅឆើត ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។ វត្ថុតាងចាប់យក៖ -ខោលីអូស្រី ពណ៌ស្វាយ០១ ។ -ស្បែកជើង១គូរ(របស់ជនរងគ្រោះ)។ -ខោក្រណាត់ជើងវែង ពណ៌ខ្មៅ០១(របស់ជនសង្ស័យ)។

នគរបាលមូលដ្ឋាន បានបញ្ជាក់ពីសភាពនៃរឿងហេតុនេះថា នៅវេលាកេីតហេតុខាងលេី ពេលដែលជនរងគ្រោះ កំពុងតែដេកលង់លក់ ស្រាប់តែជនសង្ស័យ បានធ្វើសកម្មភាពផ្លោះរបងឡើងលើបន្ទប់ជាន់ទី២ ហើយលួចបានស្បែកជើង១គូនិង ខោលីអូស្រី ១ ពេលនោះ ស្រាប់តែជនរងគ្រោះភ្ញាក់ដឹងខ្លួនឡើង ស្រែកផ្អើលឆោរឡោរឡើង ដេញចាប់ខ្លួនបាន ហើយប្តឹងសមត្ថកិច្ចប៉ុស្តិ៍ព្រែកឫស្សី ឲ្យចុះមកឃាត់ខ្លួន ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លេីយសារភាពថា ៖ ខ្លួនធ្លាប់បាន ដើរធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋនៅពេលយប់បាន២ដងរួចមកហើយ និង ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល២ដង ក្នុងករណីអំពើលួច ជាប់គុករយៈពេល១ឆ្នាំកន្លះ។

ជនសង្ស័យនិងវត្ថុតាង បានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដេីម្បីបន្តចាត់ការតាមនីតិវិធី៕​ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×