Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្សារ​មួយគូ​បើករថយន្ត​មិន​ប្រយ័ត្ន​ជ្រុល​ទៅបុក​នឹង​ទ្រូងផ្លូវ​បាក់​អស់ ២​កង់​ រួច​បន្ត​ទៅបុក​រះ​ម៉ូតូ​មួយគ្រឿង​ទៀត​រង​ការខូចខាត​យ៉ាងដំណំ​

spot_img

ភ្នំពេញ​÷ សង្សារ​មួយគូ​បាន​បើករថយន្ត​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅបុក​នឹង​ទ្រូងផ្លូវ​ពេញទំហឹង​បណ្តាល​ឲ្យ​បាក់​អស់ ២​កង់​រួច​បន្ត​ទៅបុក​រះ​ម៉ូតូ​កម្មករ​ស៊ីន​ទ្រី​មួយគ្រឿង​ទៀត​បណ្តាល​ឲ្យ​រង​ការខូចខាត ចំណែកឯ​សង្សារ​មួយគូ​ក៏​រត់គេច​ចេញពី​កន្លែងកើតហេតុ​បាត់ស្រមោល​។​

​ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ១ និង ៥០ នាទី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​ព្រហស្បតិ៍​ទី ២៤ ខែធ្នូ​ឆ្នាំ ២០២០ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ក្នុង​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​បងប្រុស​ជា​កម្មករ​ស៊ីន​ទ្រី​បាន​បញ្ជាក់ថា​មុនពេល​កើតហេតុ​គាត់​បានឃើញ​បុរស​ស្ត្រី​ពីរ​នាក់​ទំនងជា​គូសង្សារ​បាន​បើករថយន្ត​ម៉ាក Lexus NH250 មួយគ្រឿង ព​ណ័ ស ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 2AG 5253 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិច​មក​កើត​ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​ក៏​ជ្រុល​ទៅបុក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្តាល​ឲ្យ​បាក់​អស់​២​កង់​រួច​បន្ត​ទៅបុក​និង​ម៉ូតូ​មួយគ្រឿង​ទៀត​បណ្តាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ ។ ហើយ​សំណាង​ណាស់ដែ​តៃកុង​រថយន្ត​និង​ស្ត្រី​រួម​ដំណើរ​ជា​សង្សារ​មិនមាន​រងរបួស​នោះទេ​រង​ការខូចខាត​តែ​រថយន្ត​ផ្ទៃ​ខាងមុខ​ស្ទើរ​ទាំងស្រុង​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះមក​ដល់​រួច​ក៏​ប្រគល់​តួនាទី​នេះ​ទៅខាង​ចរាចរណ៍​ជំនាញ​ក្រុង​ចុះមក​វាស់វែង​និង​ធ្វើ​កំណត់ហេតុ​យក​រថយន្តស្ទូច​មក​ស្ទូច​យក​រថយន្ត​បង្ករ​ហេតុ​ខាងលើ​ទៅ​រក្សាទុក​នៅ​ចរាចរណ៍​ផ្លូវគោក​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕ ​រក្សា​សិទ្ធិ​ដោយ​៖​សា​មេ​ត​

spot_img
×