Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃនេះ មិនមាន​ករណី​ឆ្លង​កូ​វីដ​១៩​ថ្មី និង​អ្នកជំងឺ​ចំនួន​២​នាក់ បានជា​សះស្បើយ​

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា មិនមាន​រកឃើញ​ករ​ណី​ឆ្លង​ជំងឺ​កូ​វីដ​១៩ ថ្មី និង​អ្នកជំងឺ​ចំនួន​២​នាក់ បានជា​សះស្បើយ​។​

​គិត​ត្រឹម​ម៉ោង​៧​និង​០០​នាទី ព្រឹក​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២០​នេះ នៅ​កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន ៣៦៣​នាក់ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ​ចំនួន ៣៥១​នាក់ និង​អ្នកជំងឺ​ចំនួន ១២​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ សម្រាប់​ព្រឹត្តិការណ៍ «​សហគមន៍​២៨​វិច្ឆិកា​» មាន​អ្នក​ឆ្លង​សរុប​ចំនួន​៤១​នាក់ ក្នុង​នោះបាន​ព្យាបាល​ជាសះស្បើយ​ចំនួន ៣៣​នាក់​។​

អ្នកជំងឺ​ទាំង​២​នាក់ ដែល​ព្យាបាល​ជាសះស្បើយ​រួមមាន​៖

១៖ ស្ត្រីជន​ជាតិខ្មែរ អាយុ​៣០​ឆ្នាំ ស្នាក់នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ជា​ភរិយា​បុរស​ជនជាតិខ្មែរ អាយុ​៣៤​ឆ្នាំ ធ្វើការ​នៅ​ក្រសួងមហាផ្ទៃ ដោយ​ជាសះស្បើយ​កាលពី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២០​។ ស្ត្រី​រូបនេះ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលលទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ចំនួន​២​លើក ត្រូវបាន​អនុ​ញ្ញា​ឲ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

២៖ បុរស​ជនជាតិខ្មែរ​-​អាមេរិក អាយុ​៥៥​ឆ្នាំ ស្នាក់នៅ​សង្កាត់​ផ្សារ​ថ្មី ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ជា​អ្នកដំណើរ​មកពី​ប្រទេស​ចិន តាម​ជើងហោះហើរ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន​កូ​វីដ​១៩ ចំនួន​២​លើក ត្រូវបាន​អនុ​ញ្ញា​ឲ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×