Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភា​ទទួលស្គាល់​តំណាងរាស្ត្រ​ថ្មី​ពីររូប ជំនួស​តំណាងរាស្ត្រ ដែល​ចេញទៅ​កាន់​តួនាទី​ថ្មី​

spot_img

​ភ្នំពេញ​៖​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២០ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​។ កិច្ចប្រជុំ​បានអនុម័ត​កំណត់​កាល​បរិ​ច្ចេ​ទ បន្ត​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៥ នីតិកាល​ទី​៦ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០​។​

​សម័យប្រជុំ​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ នេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បានអនុម័ត​របៀបវារៈ​ចំនួន​ពីរ គឺ​ការប្រកាស​សុពល​នៃ​អាណត្តិ​តំណាងរាស្ត្រ​ទាំងពីរ​រូប មាន​ឯកឧត្តម លី ស៊ុ​គ្រី ជា​តំណាងរាស្ត្រ​ថ្មី​មណ្ឌល​ខេត្តតាកែវ ជំនួស​ឯកឧត្តម សុខ សូ​កាន ដែល​បាន​សុំលាលែង និង​ឯកឧត្តម សៅ ស៉ា​រ៉ាត់ ជា​តំណាងរាស្ត្រ​ថ្មី​មណ្ឌល​ខេត្ត​ប៉ៃលិន ជំនួស លោកជំទាវ បាន ស្រីមុំ ដែល​បាន​លាលែង​។

​ក្នុងសម័យ​ប្រជុំ​រដ្ឋសភា​នាពេលនោះ នឹង​រៀបចំ​បោះឆ្នោត​ជ្រើសតាំង ឯកឧត្តម ខៀវ ភា​រិ​ទ្ធ ជា​សមាជិក​គណៈកម្មកា​រ​អបរំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ និង​ជ្រើសតាំង​លោកជំទាវ នូ សុវណ្ណនី ជា​សមាជិក​គណៈកម្មកា​រ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ផងដែរ​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×