Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដុត​ណាស់​លោកជំទាវ​អ៊ំ​! ក្រោយ​ឃើញ អ៊ា​ន សៀវ​ម៉ី មិន​ជិះ Roll Royce បែរ​ជិះឡាន Prius មក​តុលាការ ស្រាប់តែ​លោកជំទាវ ហ៊ុន ស៊ី​ណាត សៀត​ឲ្យ​មួយ​ឃ្លា​ខ្លី​ថា​….

spot_img

​ភ្នំពេញ​៖ ប្រិយមិត្ត និង​មហាជន​បានទទួល​ជ្រាប​ហើយ ពី​ព័ត៌មាន​ផ្ទុះ​ការចាប់អារម្មណ៍​កាលពី​ល្ងាចម្សិលមិញ ទាក់ទង​ជំទាវ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី បាន​ឡើងមក​តុលាការ​មុន​ថ្ងៃ​កំណត់ ដែល​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ កោះហៅ​ឲ្យ​ចូលខ្លួន​មក​បំភ្លឺ​នៅ​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២០ នេះ ពាក់ព័ន្ធ​ករណី​បរិហារកេរ្ដិ៍​ជា​សាធារណៈ​, ញុះញង់​ឲ្យ​មានការ​រើសអើង ដែល​ប្រ​ព្រឹ​ត្ដទៅ​នៅ​រាជធានី​ភ្នំពេញ​។​

​តែ​អ្វីដែល​ធ្វើ​ឲ្យ​មហាជន​មានការ​ចាប់អារម្មណ៍​នោះ គឺ​ខណៈពេល​មក​តុលាការ លោកស្រី អ៊ា​ន សៀវ​ម៉ី ហាក់​ពុំ​តែង​កាយ​ឡូយឆាយ​នោះទេ តែ​បែរ​ដាក់ខ្លួន​ស្ថិតក្នុង​សម្លៀកបំពាក់​យ៉ាង​សាមញ្ញ​មើល​សឹង​មិន​ស្គាល់ និង​ពិសេស​នោះ គឺ​ជិះឡាន Prius ស៊េរី​ទាប មិន​ជិះ Roll Royce ឲ្យ​កាលី​ប​សោះ​។​

​ក្រោយ​ឃើញបែបនេះ លោកជំទាវ ហ៊ុន ណាត ព្រោះតែ​អស់សំណើច​ពេក ក៏បាន​សៀត​ឲ្យ​មួយ​ឃ្លា​យ៉ាងខ្លី​ថា​៖ «​រថយន្ត​មហា​ទំនេ​ី​ប Rolls-Royce ម៉េច​មិន​ជិះ​ទៅ​ជិះឡាន​អា​ព្រូស​វិញ​លោកជំទាវ​ឧកញ៉ា​»​។​

​ទន្ទឹមនឹង​ឃើញ​លោកជំទាវ ហ៊ុន ណាត ដុត​បែបនេះ អ្នកប្រើប្រាស់​បណ្តាញ​សង្គម ក៏បាន​ចាក់បណ្តោយ​តាម​ផ្លែផ្កា​បន្ថែមថា​៖ «​សម​មុខ​ហើយ ខ្លាច​គេ​ស្គាល់​អ្នក​មីង​, កាលពីមុន​គាត់​ពូកែ​ព្រូស​ណាស់​ដល់​ឥលូវ​ប្រហែលជា​គាត់​ព្រួយចិត្ត​នឹង​កា​ព្រូស​កន្លងមក ចឹ​ង​ហើយ​បានជា​គាត់​មក​ជិះឡាន​អា​ព្រូស​សែនព្រួយ​តា​ម៉​ង​ទៅ​, »

​បន្ថែម​លើ​នេះ អ្នក​ខ្លះទៀត​ក៏បាន​លើកឡើង​ជាការ​ព្រមាន​ដល់​អ្នក​ក្រោយៗ​ថា​៖ «​នៅលើ​ក្បាលមាន​មួក នៅលើ​មួក​មាន​មេឃ ប្រទេស​អនុវត្ត​ច្បាប់ មាន /​ក្រ​/ ធំ​/​តូច​/ ។​ល​។ គ្មាន​សិទ្ធ​ជាន់ឈ្លី​ច្បាប់​ទេ កុំ​ប្រហើ​ន​, បាន​ងា​ជា​ឧកញ៉ា​មិនទាន់បាន​ប៉ុន្មាន​ខែ​ផង​មានរឿង​អាស្រូវ​ទៅហើយ​ខ្មាស់​គេ​ជាង​ដើ​ស្រាត​ទៀត នេះ​ជា​មេរៀន​សម្រាប់​អ្ម​ក​ក្រោយ​»​។​

​តែ​យ៉ាងណា ក៏មាន​អ្នក​ពុំ​ពេញចិត្ត​អ្នក​ចូលចិត្ត​ផ្កែ​ផ្កា​ឲ្យ​គេ​នោះទេ ដោយបាន​លើកឡើងថា​៖ «​អ្នក​ខម​មិន​ប្រហែល​សុទ្ធតែជា​អ្នកចេះដឹង​ហើយ បើ​គេ​ធ្វើតាម​ច្បាប់​ហើយ ចុះ​ចាំបាច់​អី ខម​មិន ផ្លែផ្កា សើចចំអក ដល់​គេ​អី រីករាយ​ណាស់ ពេល​ឃើញ​គេ​មាន​កំហុស​អ៊ីចឹង គាត់​ក៏បាន​ជួយ​សង្គម​ខ្លះ​ដែរ ចុះ​អ្នក​ខម​មិន​ចំអក​នឹង បានធ្វើ​ដូច​គាត់​ហើយ​នៅ សូម​អធ្យាស្រ័យ​ចំពោះ​ការ​ខម​មិន​មិនគួរ​គប្បី​ទុកជាមុន​»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×