Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោង​សាងសង់ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប សម្រេចបាន​ចំនួន​៣៥​ភាគរយ​

spot_img

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី ទទួលបន្ទុក​រដ្ឋលេខា​ធិ​ការដ្ឋាន​អាកាសចរ​ស៊ីវិល បាន​ដឹកនាំ មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​ជំនាញ ចុះ​ត្រួតពិនិត្យ ការសាងសង់​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី ។​
​ក្នុង​បេសកកម្ម​ត្រួតពិនិត្យ​ការងារ ក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. បានធ្វើ​បទ​បង្ហាញ ជូន​លោក​រដ្ឋមន្ត្រី នូវ​ចំណុច​សំខាន់ៗ​ដូចខាងក្រោម​៖ ទី​១ ផែនការ​សាងសង់​អាកា​ស​យានដ្ឋាន​ទាំងមូល ( Overall Schedule),​ទី​២ រាយការណ៍​អំពី​វឌ្ឍនៈភាព​គម្រោង​សាងសង់​អាកាសយានដ្ឋាន ឆ្នាំ​២០២០ ( Project Progress in 2020),​ទី​៣ ផែនការ​សាងសង់​អាកា​ស​យានដ្ឋាន​ឆ្នាំ​២០២១ (Construction Plan for 2021) និង​ទី​៤ វិធានការ​ត្រួតពិនិត្យ និង​ការបង្ការ​ជំងឺឆ្លង កូ​វិដ​១៩ ចំពោះ​បុគ្គលិក និង​កម្មករ​ដែល​ធ្វើការ​ក្នុង​គម្រោង​សាងសង់​អាកាសយានដ្ឋាន​ទាំងមូល ( Pandemic Prevention and Control)​។​

​គូសបញ្ជាក់ថា គម្រោង​សាងសង់​អាកាសយានដ្ឋាន អន្តរជាតិ​សៀមរាប​បានសម្រេច​បាន​ចំនួន​៣៥% ហើយ​។ គម្រោង​នេះ​នឹង​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២៣ ខាងមុខ ដោយ​ការសាងសង់​បានចាប់ផ្តើម ចាប់តាំងពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២០ មក​ម្លេះ ដែលមាន​រយៈពេល ៣៦ ខែ​។​
​ចុងបញ្ចប់​នៃ បេសកកម្ម លោក​រដ្ឋមន្ត្រី បានធ្វើការ​កោតសរសើ​រ និង​ថ្លែងអំណរគុណ ក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. ដែល​បានធ្វើ​ការសាងសង់ អាកាសយានដ្ឋាន អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី តាម​ផែនការ ដែល​បាន​គ្រោងទុក​។

​លោក​រដ្ឋមន្ត្រី ក៏បាន​លើកឡើង​ផងដែរ​ថា ប្រទេស​កម្ពុជា ជាពិសេស​ខេត្តសៀមរាប នឹង​ទទួលបាន​នូវ​អាកាសយាន​អន្តរជាតិ​ថ្មី​មួយនា​ឆ្នាំ​២០២៣ ឆាប់ៗ​ខាងមុខ ដែល​នឹង​ចូលរួមចំណែក​ក្នុងការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​ខេត្តសៀមរាប សំដៅ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ការបង្កើន​ការងារ និង​ប្រាក់ចំណូល ជូន​ប្រជាពលរដ្ឋ និង​រួមចំណែក​ការអភិវឌ្ឍន៍​សង្គម​ប្រកបដោយ​ចីរភាព​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN


spot_img
×