Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នាយករដ្ឋមន្ត្រី​អង់គ្លេស​និយាយថា មិនទាន់មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មប្រេស៊ីតនៅឡើយ​ទេ ខណៈ​បញ្ហា​ធ្ងន់ធ្ងរ​នៅតែមាន​

spot_img

​នាយករដ្ឋមន្ត្រី​អង់គ្លេស​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ (​ថ្ងៃទី ២៣ ធ្នូ​) ​ថា ប្រទេស​អង់គ្លេស​និង​​អឺរ៉ុប​នៅតែ​មិនទាន់​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ក្រោយ​ការប្រកាស​ពី​ការចាកចេញ​( Brexit)​របស់​អង់គ្លេស​ពី​សហគមន៍​អឺរ៉ុប​នោះទេ ខណៈពេលដែល​បញ្ហា​ជាច្រើន​មិនទាន់​ត្រូវបាន​ដោះស្រាយ ដែល​រារាំង​ដល់​នាយករដ្ឋមន្ត្រី​អង់គ្លេស Boris Johnson ក្នុង​ការចុះ​កិច្ចព្រមព្រៀង​នេះ​។​

​ត្រឹមតែ​ប្រាំបី​ថ្ងៃ មុន​ចក្រភព​អង់គ្លេស​ចាកចេញ​ពី​សហ​ភាព​អឺរ៉ុប មិនទាន់មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ណាមួយ​ត្រូវបាន​ផ្សាភ្ជាប់​នៅឡើយ​ទេ ទោះបី​ជាមាន​សញ្ញា​ខ្លះ​បង្ហាញថា​កិច្ចព្រមព្រៀង​មួយ​នេះ​ជិត​មកដល់​ហើយ ឬក៏​ថា​កិច្ចចរចា​នឹងត្រូវ​ប្រើពេល​ច្រើន​ទៀត​។​
​ការចរចា​ពាណិជ្ជ​កម្មបាន​ហួសពេល​កំណត់​រហូត ហើយ​មិនទាន់​ត្រូវបាន​កំណត់ពេល​ជាក់លាក់​នោះទេ​ទោះបីជា​ភាគី​ទាំងពីរ​និយាយថា ពួកគេ​ត្រូវតែ​ឈានដល់​កិច្ចព្រមព្រៀង​ឬ​ផ្នែក​ណាមួយ​ដោយ​គ្មាន​កិច្ចព្រមព្រៀង​ទាំងមូល​ក្តី​នៅពេល​បញ្ចប់​នៃ​សមាជិកភាព​ក្រៅផ្លូវការ​របស់​ចក្រភព​អង់គ្លេស​នៅ​ថ្ងៃទី ៣១ ធ្នូ​នេះ​។​

​ប្រធាន​ចរចា​អឺរ៉ុប​លោក Michel Barnier បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​មុនពេល​ជួប​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល​ថា សហភាព​អឺរ៉ុប​កំពុងធ្វើការ​ជំរុញ​ចុងក្រោយ​ដើម្បី​ឈានទៅរក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ជាមួយ​ចក្រភព​អង់គ្លេស ទោះបីជា​មានការ​រំលោភ​សិទ្ធិ​នេសាទ​យ៉ាងច្រើន​ក៏ដោយ​។​

​រដ្ឋលេខាធិការ​សភា​អង់គ្លេស​លោក រ៉ូ​ប៊ឺ ជេន​រិ​ក បាន​ប្រាប់​ទូរទស្សន៍ Sky News​ជុំវិញ​ពាក្យ​ចរ​ចាម​អារាម​ថា​ទីក្រុង​ឡុង​អាច​នឹង​ប្រកាស​ពី​កិច្ចព្រមព្រៀង​នៅ​ថ្ងៃ​ពុធ ថា​៖ខ្ញុំ​នៅតែមាន​សុទិដ្ឋិនិយម​សមរម្យ​មួយ ប៉ុន្តែ​មិនមាន​ដំណឹង​ណាមួយ​ត្រូវបាន​រាយការណ៍​ទេ​។​
​លោក​បាន​មានប្រសាសន៍ថា​៖«​នៅតែមាន​ការខ្វែងគំនិត​គ្នាច្រើន​ចំណុច​ដដែល​។ ប៉ុន្តែ​នៅពេលនេះ​មិនមាន​ការរីកចម្រើន​គ្រប់គ្រាន់​ទេ​។ វា​មិនមែនជា​កិច្ចព្រមព្រៀង​ដែល​នាយករដ្ឋមន្ត្រី​យល់ថា​គាត់​អាច​ចុះហត្ថលេខា​ជាមួយ​យើង​បាន​នោះទេ​។​»
​យោងតាម​អ្នកការទូត​សហភាព​អឺរ៉ុប​ដែល​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​អនាមិក លោក Barnier បាន​ប្រាប់​ក្នុង​កិច្ចប្រជុំ​បិទទ្វារ​ថា ការផ្តល់ជូន​ចុងក្រោយ​បំផុត​របស់​ចក្រភព​អង់គ្លេស​ក្នុងការ​ចែករំលែក​ពី​ការចាប់​ត្រី​ពី​ដែនទឹក​អង់គ្លេស​ចាប់ពី​ឆ្នាំ ២០២១ គឺ​មិនអាច​ទទួលយកបាន​ទាំងស្រុង​ទេ​។​
​ទីបំផុត​នាយករដ្ឋមន្ត្រី ច​ន​សុន របស់​អង់គ្លេស ដែល​កំពុង​ព្យាយាម​ដោះស្រាយ​ការរីក​រាលដាល​នៃ​វីរុស​កូ​វីដ​១៩​និង​វិបត្តិ​ព្រំដែន​នៅ​កំពង់ផែ​ដឹកទំនិញ ដែល​មមាញឹក​ជាងគេ​នៅ​អ៊ឺរ៉ុប​នឹងត្រូវ​សម្រេច​ថា​តើ​កិច្ចព្រមព្រៀង​តូចចង្អៀត​លើ​ការផ្តល់ជូន​នេះ​សម​នឹង​ចុះហត្ថលេខា​ឬទេ​។​
​ការដើរ​ចេញ​អាចធ្វើ​ឱ្យមាន​ការអបអ​រ​សាទរ​ពី​សំណាក់​អ្នក​ដែល​គាំទ្រ Brexite ប៉ុន្តែ​អាច​បង្កឱ្យមាន​ការ​រំ​ញ័រ​នូវ​ពាណិជ្ជកម្ម​យ៉ាងខ្លាំង​។ ​កិច្ចព្រមព្រៀង​មួយ​នឹង​ធានាថា​ពាណិជ្ជកម្ម​ទំនិញ ដែលមាន​តម្លៃ​ពាក់​
​កណ្តាល​នៃ​ពាណិជ្ជកម្ម​អឺរ៉ុប​-​អង់គ្លេស​ដែលមាន​តម្លៃ​ជិត​មួយ​ទ្រី​លាន​ដុល្លារ​អាមេរិក​នឹង​នៅតែ​គ្មាន​ពន្ធ​និង​កូតា​ដដែល​៕
​ប្រភព​៖ រ៉​យ​ទ័​រ​
​រក្សា​សិទ្ធិ​ដោយ​៖CEN

spot_img
×