Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស​ម៉ាឡេស៊ី​កំពុង​ពិភាក្សា ដើម្បី​ទទួលបាន​វ៉ាក់សាំង​កូ​វីដ​១៩ បន្ថែមទៀត ពី​ប្រទេស​រុស្ស៊ី ក្រៅពី​ក្រុមហ៊ុន​Pfizer

spot_img

​ប្រទេស​ម៉ាឡេស៊ី​កំពុង​ពិភាក្សា​ក្នុង​ការទិញ​វ៉ាក់សាំង Sputnik V COVID-19 របស់​រុស្ស៊ី​ចំនួន ៦,៤ លាន​ដូ​ស ហើយ​ចង់​បង្កើន​ការទិញ​វ៉ាក់សាំង Pfizer-BioNTech ។ នេះ​បើ​យោងតាម​រដ្ឋមន្ត្រីក្រសួង​វិទ្យា​សា​
​ស្ត្រ​បច្ចេកវិទ្យា​និង​ការច្នៃប្រឌិត លោក Khairy Jamaluddin បាន​និយាយ​កាលពី​ថ្ងៃ​ពុធ ខណៈ​ប្រទេស​នេះ​កំពុង​ពង្រឹង​នូវ​សមត្ថភាព​ខ្លួន​ក្នុងការ​ប្រយុទ្ធប្រឆាំង​ទៅ​វីរុស​កូ​វីដ​១៩​។

​ប្រទេស​ម៉ាឡេស៊ី​ក៏​កំពុង​ពិភាក្សា​ចុងក្រោយ​ជាមួយ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ចិន ចំនួន​ពីរ​និង​កំពុង​រៀបចំ​ផែនការ​ដើម្បី​រៀបចំ​កន្លែង​ផ្ទុក​វ៉ាក់សាំង​ក្នុង​ទូរ​ត្រជាក់​ខ្លាំង​។​
​ប្រទេស​ម៉ាឡេស៊ី​បាន​ចំណាយ​ថវិកា​ប្រមាណ ៥០០​ដុល្លារ ដើម្បី​ទិញ​កម្រិត​ថ្នាំ​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ផ្តល់​ឲ្យ​ប្រជាជន​ចំនួន ២៦,៥ លាន​នាក់​ឬ ៨២,៨ ភាគរយ​នៃ​ប្រជាជន​របស់ខ្លួន​។ រហូតមកដល់​ពេលនេះ​ប្រទេស​ម៉ាឡេស៊ី​មាន​ចំនួន​វ៉ាក់សាំង​គ្រប់គ្រាន់​សម្រាប់​ចាក់​ឲ្យ​ប្រជាជន​ចំនួន ៤០ ភាគរយ​។​
​ប្រទេស​នេះ​ក៏បាន​ទិញ​វ៉ាក់សាំង​រួចហើយ​ពី​ក្រុមហ៊ុន​ផលិត​ថ្នាំ​អាមេរិក Pfizer និង​ចក្រភព​អង់គ្លេស AstraZeneca ហើយ​រំពឹងថា​នឹង​ទទួលបាន​ការធានា​កាន់តែច្រើន​ពី​ក្រុមហ៊ុន​ផលិត​ចិន​និង​រុស្ស៊ី​ក៏ដូចជា​ពី​ការចូលរួម​របស់ខ្លួន​នៅក្នុង​មជ្ឈមណ្ឌល​កូ​វិច​របស់​ពិភពលោក ដែល​គាំទ្រ​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) ។​

​លោក Khairy បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា រដ្ឋាភិបាល​បាន​បង្កើន​គោលដៅ​ផ្គត់ផ្គង់​វ៉ាក់សាំង​របស់ខ្លួន​ដើម្បី​ពិចារណា​ពី​ហានិភ័យ ដែលថា​វ៉ាក់សាំង​មួយចំនួន​អាច​នឹង​មិនត្រូវ​បានអនុម័ត​ដោយ​និយតករ​ឬ​ប្រសិនបើ​ក្រុមហ៊ុន​ផលិត​មិនបាន​ប្រគល់ឱ្យ​។
​ក្រៅពី​ការពិភាក្សា​ជាមួយ​វិទ្យាស្ថាន​ហ្គា​ម៉ា​ឡា​យ៉ា (Gamaleya) របស់​ប្រទេស​រុស្ស៊ី​ដែលជា​អ្នកបង្កើត​វ៉ាក់សាំង Sputnik V ប្រទេស​ម៉ាឡេស៊ី​ក៏​កំពុង​ពិភាក្សា​ចុងក្រោយ​ជាមួយ​ក្រុមហ៊ុន​ផលិត​ចិន Sinovac Biotech និង CanSino Biotech ដើម្បី​ទិញ​វ៉ាក់សាំង​សរុប​ចំនួន ២៣,៩ លាន​ដូ​ស​។ លោក Khairy បាន​និយាយថា​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ចិន​និង​រុស្ស៊ី​នឹង​រួមបញ្ចូល​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​ម៉ាឡេស៊ី​ដើម្បី​បំពេញ​និង​បញ្ចប់​ការងារ​។​

​ប្រទេស​ម៉ាឡេស៊ី​ក៏បាន​ធានា​នូវ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca ចំនួន ៦,៤ លាន​ដូ​ស​តាមរយៈ​
​គម្រោង​កូ​វ៉ា​ក់​ដែល​កើនឡើង​ទ្វេដង​នៃ​ចំនួន​ដែល​ខ្លួន​បាន​យល់ព្រម​ទិញ​ពី​អ្នក​ផលិត​ថ្នាំ​វ៉ាក់សាំង​នេះ​។ លោក Khairy បាន​បន្ថែមថា​រដ្ឋាភិបាល​កំពុង​ចរចា​ជាមួយ Pfizer លើ​ជម្រើស​មួយ ដើម្បី​បង្កើន​ការទិញ​វ៉ាក់សាំង​ដើម្បី​គ្របដណ្តប់ ២០ ភាគរយ​នៃ​ប្រជាជន​របស់ខ្លួន​
​រហូតមកដល់​ពេលនេះ​ប្រទេស​ម៉ាឡេស៊ី​បាន​ទិញ​វ៉ាក់សាំង Pfizer ចំនួន ១២,៨ លាន​ដូ​ស​ជាមួយនឹង​ការដឹកជញ្ជូន​លើកដំបូង​ដែល​គេ​រំពឹងថា​នឹង​មកដល់​ក្នុង​ខែកុម្ភៈ​។ លោក Khairy បាន​និយាយថា​ក្នុងប្រទេស​នេះ​បានចាប់ផ្តើម​ពិភាក្សា​ជាមួយ​Moderna and Johnson & Johnson​ផងដែរ​៕ ប្រភព​៖ Reuters.
​រក្សា​សិទ្ធិ​ដោយ​៖CEN


spot_img
×