Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គាំទ្រ​ពេញទំហឹង​! ឯកឧត្ដម ឃួ​ង ស្រេង ព្រមាន​ប្រើ​អភិក្រម​សម្តេច ដក​ប្រធាន​ផ្សារ​ចោល បើ​ផ្សា​រណា​អនុញ្ញាតឱ្យ​ចាក់​ឆ្នោត​…

spot_img

​ភ្នំពេញ​៖ ជាការ​កត់សម្គាល់ឃើញ​ជាក់ស្តែង នោះ​នៅតាម​ផ្ទះ ពិសេស​ប្លុក​ដឿ​ង​ហែម និង​ស្ទើរតែ​គ្រប់​ផ្សារ​នៅក្នុង​ទីក្រុង ឬ​ទូទាំងប្រទេស គេ​តែង​បានឃើញ​ស្ត្រី​ជា​មេផ្ទះ និង​ក៏ដូចជា​អាជីវករ​លក់ដូរ នាំគ្នា​លេងល្បែង​បៀ​ស៊ី​គូ​ថៃ ឬ កន្ទុយលេខ យ៉ាង​គគ្រឹកគគ្រេង​ដែលជា​ទម្លាប់​ទៅហើយ ដោយ​ពុំ​បង្ក​ការរំខាន​ដល់​សមត្ថកិច្ច​នោះទេ​។​

​តែ​យ៉ាងណា ថ្មីៗ​នេះ ឯកឧត្តម ឃួ​ង ស្រេង បានធ្វើការ​ព្រមាន​ថា ប្រសិន​ផ្សា​រណា​អនុញ្ញាត​ឲ្យ​មានការ​លេងល្បែង ឬ កត់​កន្ទុយលេខ​ក្នុង​ផ្សារ នោះ​ប្រធាន​ផ្សារ​ហ្នឹង​នឹងត្រូវ​ដក​ចោល​ភ្លាម​។ ឯកឧត្តម​នៅបាន​សង្កត់ធ្ងន់ថា ទោះ​មន្ត្រី​នោះ​ខ្សែ​ធំ​ប៉ុណ្ណា​ក៏ដោយ ឲ្យ​តែ​ពុករលួយ​កាង​ពួក​ល្បែង​ខុសច្បាប់ និង​គ្រឿងញៀន នឹងត្រូវ​ប្រើ​អភិក្រម​របស់​សម្ដេច វះកាត់ អត់​ទុក​ស្អែក​នោះទេ​។​

​ក្រោយពី​ទទួលបាន​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​នេះ​ភ្លាមៗ លោក ឯក ឃុន​ដឿ​ន អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌទួលគោក ក៏បាន​ដាក់​បញ្ជា ឱ្យកម្លាំង​គណៈ បញ្ជា​ការឯកភាព​ចុះបង្ក្រាប​ជាក់ស្ដែង​តែម្ដង ដោយ​ឃាត់ខ្លួន​មនុស្ស ៣ នាក់ និង​ដកហូត​ទូរទស្សន៍​ចំនួន ៣ គ្រឿង កំ​ព្យូ​ទ័​រ​១ គ្រឿង ម៉ាស៊ីន​ព្រី​ន​បុ​ង​ចាក់ ១ គ្រឿង​។​

​គួរ​បញ្ជាក់ថា ប្រតិបត្តិការ​ក្តៅៗ​នេះ ត្រូវបាន​ធ្វើឡើង​កាលពី​វេ​ល​ម៉ោង ៣ រសៀល ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២០ នៅ​ទីតាំង​ផ្ទះ លេខ​៦៤ ផ្លូវ លេខ​១៨៦ កែង​នឹង​ផ្លូវ​លេខ ២៥៧ មូលដ្ឋាន​សង្កាត់​ទឹកល្អក់​ទី ៣ ខណ្ឌទួលគោក រាជធានី ភ្នំពេញ​។​

​តែ​យ៉ាងណាមិញ ទន្ទឹមនឹង​មហាជន​ជាច្រើន​គាំទ្រ​ចំពោះ​ចំណាត់​នេះ​យ៉ាង​ពេញទំហឹង តែ​ក្នុងនោះ​ប្រជាពលរដ្ឋ​មួយចំនួន​បានខ​មិន​លើកឡើងថា សូម​ឯកឧត្តម​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×