Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងប្រុស​ម្នាក់ ដែល​ពិការ​ធ្លាក់​ចូលក្នុង​ឆ្នាំង​បបរ អភិបាលស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ បានស្នើ​សុំ​ទៅ​ថ្នាក់​ខេត្ត ឲ្យ​ខាង​ក្រុមគ្រូពេទ្យ​នៅ​ភ្នំពេញ ដើម្បី​ជួយ​វះកាត់​

spot_img

​ស្ទឹងត្រែង​៖ ក្មេងប្រុស​ម្នាក់​ដែល​បាន​វា​ធ្លាក់​ចូលក្នុង​ឆ្នាំង​បបរ តាំងពី​នៅ​អាយុ 5 ទៅ​6​ខែ បណ្ដាលឱ្យ​ពិការ​រហូតដល់​អាយុ 2 ខួប នៅក្នុង​គ្រួសារ​ក្រីក្រ​តំបន់​ដាច់ស្រយាល​មួយ ស្ថិតក្នុង​ភូមិ​កោះ​ហិប ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ឥឡូវនេះ​មានសង្ឃឹម​ហើយ​។​

​លោក លី មីនា អភិបាលស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ បាន​ប្រាប់​ឲ្យ​ដឹង​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ ២០២០​ថា ក្មេងប្រុស​ម្នាក់​ដែល​ពិការ ដោយ​ជួប​ឧប្បទ្ទវហេតុ​តាំងពី​នៅ​តូច​នោះ លោក​ក៏បាន​ស្នើសុំ​ទៅ​ថ្នាក់​ខេត្ត​ខាង​ក្រុមគ្រូពេទ្យ​នៅ​ភ្នំពេញ ដើម្បី​ជួយ​វះកាត់​ដល់​ក្មេងប្រុស​នោះ​។​
លោក​អភិបាលស្រុក បាន​និយាយ​បន្ថែមទៀតថា ក្រុមគ្រូពេទ្យ​គ្រោង​នឹង​ចុះមក​ទទួលយក​ក្មេង ទៅ​វះកាត់​ក្នុងអំឡុង​ខែធ្នូ​នេះ ប៉ុន្តែ​ដោយសារ​ស្ថានភាព​កូ​វីដ​១៩ ទើប​មាន​ការលើក​ពេល​។ ក៏ប៉ុន្តែ​ក្រុមគ្រូពេទ្យ​មកពី​ភ្នំពេញ គ្រោង​នឹង​យក​ក្មេង​អភ័ព្វ​នេះ ជួយ​វះកាត់​តាម​ស្ថានភាព​ជាក់ស្ដែង​។​
សូម​រំលឹកថា មួយ​គ្រួសារ​ខ្វះខាត​រស់នៅ​លើដី​កោះដាច់​ស្រយាល ស្ថិតក្នុង​ភូមិ​កោះ​ហិប ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង ក្មេងប្រុស​ម្នាក់​បាន​ពិការ តាំងពី​នៅ​តូច​ដោយសារតែ​វា​ធ្លាក់ចូល​ឆ្នាំង​បបរ​ក្តៅ​។ ឪពុក​ក្មេង​នោះ ឈ្មោះ​លិ​ប វាសនា ម្ដាយ​ឈ្មោះ​សារឿន​តូច មានកូន​ចំនួន​២​នាក់ គឺ​ស្រី​ម្នាក់​ប្រុស​ម្នាក់​។ កូនស្រី គឺជា​កូនច្បង រីឯ​ក្មេង​ដែល​រលាក​ទឹក​បបរ​ពិការ គឺជា​កូនប្រុស​ពៅ​៕ រក្សា​សិទ្ធិ​ដោយ​៖​សំ​.​ណា​ង​

spot_img
×