Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​ម្នា​ក់មក​គំរាម​អ្នក​ដឹក​អីវ៉ាន់​អន​ឡាញ យក​សោ​ម៉ូតូ ប្រតាយប្រតប់​គ្នា​ស្រែក​ឆោ​រ​ឡោរ បង្ក​ការភ្ញាក់ផ្អើល

spot_img

​ភ្នំពេញ​៖​បុរស​ម្នាក់​សង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ហួស​កម្រិត ចេញពី​ក្នុង​សួនច្បារ​មក​គំរាម​បុរស​ម្នាក់​ជា​អ្នក​ដឹក​អីវ៉ាន់​អន​ឡាញ យក​សោ​ពី​ម៉ូតូ​ពី​ជនរងគ្រោះ ត្រូវបាន​ជនរងគ្រោះ​ប្រតាយប្រតប់​ស្រែក​ឲ្យ​គេ​ជួយ ចាប់​ឃាត់ខ្លួន​ប្រគល់ឱ្យ​សមត្ថកិច្ច​។​

​ហេតុការណ៍​ខាងលើនេះ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង ១២ និង ៣០ នាទី​ថ្ងៃ​ត្រង់នា​ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២០ ស្ថិតនៅ​ត្រង់ចំណុច​រង្វង់​មូល​នាង​មច្ឆា ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​មានឈ្មោះ​យិន ណុ​ច​ភេទ​ប្រុស អាយុ​២១​ឆ្នាំ​មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​មិន​ពិតប្រាកដ ចំណែក​ជនរងគ្រោះ​មានឈ្មោះ ចាន់​វ៉ាន ឌី មុខរបរ​ជា​អ្នក​ដឹក​អីវ៉ាន់​តាម​អន​ឡាញ មាន​ទីលំនៅ​ស្នាក់នៅ​ម្ដុំ​កាណាឌីយ៉ា ក្នុង​សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​តាម​ប្រភពព័ត៌មាន​ពី​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក zoomer x ពណ៌​ក្រហម​ពាក់ ផ្លាកលេខ​ភ្នំពេញ​1FH6407 បានធ្វើ​ដំណើរ​ចេញពី​លើ​ស្ពានដែក​បា​ឡេ មកដល់​ចំណុច​រង្វង់​មូល​នាង​មច្ឆា ជនរងគ្រោះ​បាន​ឈប់​ម៉ូតូ​ក្នុង​គោលបំណង​យក​ទូរស័ព្ទ ខ​ល​ទៅរក​អតិថិជន​ដើម្បី​យក​អីវ៉ាន់​អន​ឡាញ ខណៈពេលដែល​ជនរងគ្រោះ កំពុងតែ​ខ​ល​ទូរស័ព្ទ​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ម្នាក់ ចេញ​មកពី​ក្នុង​សួនច្បារ​មក​ទះ​ស្មា​ពីរ​បី​ដៃ គំរាម​ទេ​យក​សោ​ម៉ូតូ ភ្លាមនោះ​ត្រូវបាន​ជនរងគ្រោះ មិន​ឲ្យ​ក៏មាន​ការប្រតាយប្រតប់​គ្នា ហើយ​បាន​ស្រែក​ឲ្យ​គេ​ជួយ ខណៈនោះ​ត្រូវបាន​ប្រជាពលរដ្ឋ រួមទាំង​សន្តិសុខ​ការពារ​នៅ​ជិត​កន្លែង​ឯង កើតហេតុ​បានចេញ​មកជួយ ហើយ​ចាប់​ជនសង្ស័យ ចងស្លាបសេក​រាយការណ៍​ប្រាប់​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​។

​ក្រោយ​កើតហេតុ​ពេល​សមត្ថកិច្ច មកដល់​ក៏បាន​នាំខ្លួន​ជនសង្ស័យ យកទៅ​កាន់​នគរបាល​ប៉ុស្តិ៍​ជ្រោយចង្វា ដើម្បី​សាកសួរ​កសាង​សំណុំរឿង បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វា បន្ត​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕ រក្សា​សិទ្ធិ​ដោយ ៖​ពន្លឺ​

spot_img
×