Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្តឹងសាទុក្ខ លោក​ឡាយ វណ្ណៈ អតីត​ចៅហ្វាយខេត្ត​តាកែវ​ករណី​សម្លាប់​សង្សារ នឹងត្រូវ​តុលាការ​កំពូល លើក​មក​បើកសវនាការ​នៅ​ថ្ងៃស្អែក​

spot_img

​ភ្នំពេញ​៖​បើសិនជា​មិនមាន​ការប្រែប្រួល​ទេ​ចៅក្រម​តុលាការ​កំពូល​បានសម្រេច​កំណត់​យក​ព្រឹក​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២០ ដើម្បី​ជំនុំជម្រះ​លើ​បណ្ដឹង​ប្តឹង​សារទុក្ខ របស់​ជនជាប់ចោទ ឡាយ វណ្ណៈ អតីត​ចៅហ្វាយ​ខេត្តតាកែវ និង ឡាយ ណ​ណា​រិ​ទ្ធ អតីត​ស្នងការរង​ខេត្តតាកែវ បន្ទាប់ពី​សាលាដំបូង​រាជធានី​ភំ​ពេញ​និង​សាលាឧទ្ធរណ៍​បាន​ផ្តន្ទាទោស​ម្នាក់​១០​ឆ្នាំ​និង​ម្នាក់​១៣​ឆ្នាំ ហើយ​ជនជាប់ចោទ​មិនអាច​ទទួលយកបាន​។​

​ការប្តឹង​សាទុក្ខ​មក​តុលាការ​កំពូល​បន្ទាប់ពី​ជន​ជាប់​បងប្អូន​ទាំងពីរ​នាក់​បដិសេធ​មិន​ព្រម​ទទួលយក​ការសម្រេច​របស់លោក យន់ ណា​រ៉ុង ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាឧទ្ធរណ៍ កាលពី​រសៀល​ថ្ងៃទី​៣០​ខែ​មិនា​ឆ្នាំ​២០២០ បានសម្រេច​ធ្វើការ​ប្រកាស​សា​ដីកា តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅបាន​ការ​ដដែល​លើ​សំណុំរឿង​ឃាតកម្ម សម្លាប់​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា​។​

​ក្នុង​សំណុំរឿង​នេះដែរ កាលពី​ព្រឹក​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៩ កន្លងទៅ​លោក ហម ម៉េង​សែ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ធ្វើការ​ប្រកា​សាលក្រម​ផ្តន្ទាទោស​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ ដាក់ពន្ធនាគារ​រយៈពេល​១៣​ឆ្នាំ ពីបទ​.​ឃាតកម្ម​តាម​មាត្រា​១៩៩​នៃ​ក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធ​ការសម្លាប់​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា នឹង​សម្រេច​ផ្ដន្ទាទោស​លោក ឡាយ ណា​រិ​ទ្ធ អតីត​ស្នងការរង​នគរបាល​ខេត្តតាកែវ ជា​បង​បង្កើត​របស់លោក ឡាយ វណ្ណៈ ដាក់ពន្ធនាគារ​១០​ឆ្នាំ ។ ចំ​ណែ​ល​ឈ្មោះ ជឹម វុ​ធ និង ឈ្មោះ ម៉េ​ន សា​ម៉ៃ ត្រូវដាក់​ពន្ធនាគារ​កំ​ណ​ត់ ម្នាក់ៗ​២​ឆ្នាំ ក្រោម​ការចោទប្រកាន់​ពីបទ លាក់កំបាំង​តម្រុយ តាម​មាត្រា​៥៣២​នៃ​ក្រមព្រហ្មទណ្ឌ ។
​ទោះបីយ៉ាងណា​ក្នុងពេល​សវនាការ​កាល​ពី​ព្រឹក​ថ្ងៃទី​១១ ខែ​មិនា ឆ្នាំ​២០២០ ជនជាប់ចោទ ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ និង​លោក​ឡាយ ណា​រិ​ទ្ធ អតីត​ស្នងការរង​នគរបាល​ខេត្តតាកែវ បាន​ឆ្លើយ​បដិសេធថា ខ្លួន​មិនបាន​សម្លាប់​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ទេ​។​

​សូមជម្រាបថា​តុលាការ ចោទប្រកាន់ ពី បទ .​ឃាតកម្ម ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះជួល ភូមិ​ផ្សារ​តា​កោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨ តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ​។​ដោយឡែក​ឈ្មោះ ម៉េ​ន សា​ម៉ៃ អាយុ​៣៦​ឆ្នាំ និង ឈ្មោះ ជឹម វុ​ធ​អាយុ​៤១​ឆ្នាំ ជាប់ចោទ​ពីបទ​លាក់​បំបាំង​តម្រុយ ៕​រក្សា​សិទ្ធិ​ដោយ​៖CEN​

spot_img
×