Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដើម្បី​អនាគត​បានល្អ​ប្រសើរ​ក្មួយៗ​ជា​ក្មេង​កំព្រា ត្រូវខិតខំ​ប្រឹងប្រែង​តស៊ូ​សិក្សា​រៀនសូត្រ ឲ្យ​ក្លាយខ្លួនជា​ក្មេង​ល្អ​រស់នៅ​ក្នុងសង្គម​

spot_img

​តាកែវ​៖ អភិបាល​ខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានធ្វើការ​លើកទឹកចិត្ត​ទៅដល់​ក្មួយៗ ដែល​កំពុងស្នាក់នៅ​ក្នុង​មណ្ឌលកុមារ​កំព្រា​ខេត្តតាកែវ ឱ្យខិត​ខំប្រឹងប្រែង​រៀនសូត្រ​បាន​ពូកែ ដើម្បី​ក្លាយជា​ធនធានមនុស្ស សម្រាប់​សង្គមជាតិ​ទៅ​ថ្ងៃ​ខាងមុខ ព្រោះ​មានតែ​ការសិក្សា​ទេ ទើប​អាច​ផ្លាស់​ប្តូរជីវិត​ក្មួយៗ​ឲ្យ​មាន ភាពល្អប្រសើរ​បាន ។​

ថ្លែង​នៅ​ចំពោះមុខ​ក្មួយៗ ដែល​មក​ទទួល​អំណោយ​ជា​គ្រឿងឧបភោគ បរិភោគ នា​រសៀល​ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ​២០២០ នៅឯ​មណ្ឌល​កុមារកំព្រា​ខេត្តតាកែវ ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​៣ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បាន​ថ្លែង​បន្តទៀតថា ការខិតខំ​រៀនសូត្រ និង​ស្តាប់​តាម​ដំបូន្មាន​លោកគ្រូ អ្នកគ្រូ ក៏ដូចជា​ស្តាប់​តាម​ការណែនាំ​របស់​ចាស់​ព្រឹទ្ធិ​ចា​រ្យ​នៅក្នុង​មណ្ឌល វា​នឹង​នាំឱ្យ​ក្មួៗ​ក្លាយជា​កូន​ល្អ មិត្ត​ល្អ និង​សិស្ស​ល្អ ហើយ​មិនតែប៉ុណ្ណោះ​ក្មួយៗ​ប្រាកដ​ជាមាន​អ​នាគ​ត់ ល្អ ពិសេស​វាសនា​របស់​ក្មួយ​នឹង​ផ្លាស់ប្តូរ​ប្រសើរឡើង​ផងដែរ ។​

ឯកឧត្តម​អភិបាលខេត្ត បន្ថែមទៀតថា ដើម្បី​ជាការ​តបស្នង​សងគុណ​ដល់​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល ក៏​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​លោកគ្រូ អ្នកគ្រូ ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​ជួយ​ទំនុប​បំរុង និង​ជួយ​ជ្រោមជ្រែង​ដល់​ក្មួយៗ​នៅទីនេះ ក្មួយៗ​ត្រូវតែ​ប្តេជ្ញាចិត្ត​ក្នុងការ​ខំប្រឹងប្រែង​រៀនសូត្រ ឱ្យបាន​ពូកែ ហើយ​អ្វីដែល​សំខាន់​ទៀត​នោះ គឺ​ក្មួយៗ​មិនត្រូវ​សេបគប់​មិត្ត​មិនល្អ ឬ​ប្រព្រឹត្ត​អំពើ​ខុសច្បាប់ អ្វី​ឡើយ ពិសេស​គឺ​មិនត្រូវ​ប្រើប្រាស់​គ្រឿងញៀន​ជាដាច់ខាត ព្រោះ​ការប្រើប្រាស់​គ្រឿងញៀន និង​ប្រព្រឹត្ត អំពើ​ខុសច្បាប់​នេះ នឹង​នាំអោយ​ក្មួយៗ​ខូចអនាគត​ជាក់​ជាពុំខាន ។​

​ជាមួយគ្នានេះដែរ​ឯកឧត្តម ក៏បាន​ធ្វើការ​ណែនាំ​ដល់​គណៈ​គ្រប់គ្រង​មណ្ឌល ឱ្យ​បន្ត​អនុវត្ត​នូវ​វិធានការ​អនាម័យ ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​១៩ និង​ណែនាំ​ឱ្យ​ក្មួយៗ​ត្រូវ​ថែទាំ​សុខភាព ដោយ​ត្រូវអនុវត្ត​នូវ​វិធានការ​អនាម័យ និង​វិធានការ​នានា​តាម​ការណែនាំ​ដល់​របស់​ក្រសួងសុខាភិបាល ដើម្បី​កុំ​ឲ្យ​ឆ្លង​នៅ​ជំងឺ​ផ្សេងៗ​។​

​សូម​បញ្ជាក់ដែរថា សម្ភារៈ​ដែល​បាន​យក​ប្រគល់ជូន​នាឱកាស​នោះដែរ​រួមមាន​៖ អង្ករ ១​តោន មី​កំប៉ុង ២០​កេះ ទឹកបរិសុទ្ធ ១០​កេះ និង​ទឹកក្រូច ១០​កេះ​ផងដែរ ៕រក្សាសិទ្ធិដោយ៖​តាកែវ​

spot_img
×