Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ជនសង្ស័យ​ជា​ម្ចាស់​កាំភ្លើង​ដែល​ផ្ដល់​ឲ្យ​បក្ខពួក បាញ់​សន្ដិសុខ​ក្រុមហ៊ុន សូ ងួន ស្លាប់ និង​របួស​នៅ​ខេត្តកំពត

spot_img

​ភ្នំពេញ​៖ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២០​នេះ បានប្រគល់​ម្ចាស់​កាំភ្លើង​ដែល​ផ្ដល់​ឲ្យ​បក្ខពួក បាញ់​សន្ដិសុខ​ក្រុមហ៊ុន សូ ងួន ស្លាប់ និង​របួស​នៅ​ខេត្តកំពត ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​។​

​ម្ចាស់​កាំភ្លើង​នេះ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២០​ម្សិលមិញ នៅ​ខេត្តពោធិ៍សាត់ ដោយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ខេង ម៉េង​ឈាង សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តពោធិ៍សាត់ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ូ លីដា ស្នងការរង​ទទួល​ផែន ដែលមាន​ការសម្របសម្រួល​ពី​តំណាង​អយ្យការ​ផងដែរ​។​

​ប្រតិបត្តិការ​នេះ ធ្វើឡើង​ក្រោម​ការបញ្ជា​ផ្ទា​ល់ពី ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​, ឧ​ត្ត​ម​សេនីយ៍​ឯក អ៉ិ​ន បូរ៉ា អគ្គ​ស្នងការរង​ទទួល​ផែន និង​ចង្អុលបង្ហាញ​ពី លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​។​

​សូម​រំលឹកថា ជម្លោះដីធ្លី​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​ឧកញ៉ា សូ ងួន នៅ​ឃុំ​ត្រពាំង​ផ្លាំ​ង ស្រុក​ឈូក ខេត្ដ​កំពត រហូត​ឈានដល់​ការ​ប៉ះ​ទ​ង្កិ​ច​គ្នា​មួយ​ប្រាវ រវាង​ពលរដ្ឋ និង​សន្ដិសុខ​ក្រុមហ៊ុន នៅវេលា​ម៉ោង​ប្រមាណ​១០​ព្រឹក ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០​។ ក្នុងការ​ប៉ះ​ទ​ង្កិ​ច​គ្នា​នេះ ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​កាំភ្លើង​អាកា និង​កាំភ្លើង​ស្នប់​កែច្នៃ បាញ់​បណ្ដាល​ឲ្យ​សន្ដិសុខ​ម្នាក់​ស្លាប់​នៅ​កន្លែងកើតហេតុ និង​ម្នាក់​រងរបួស​ធ្ងន់​។​

​សូមបញ្ជាក់ថា ជនរងគ្រោះ​ទី​១៖ ឈ្មោះ នួន ភ័​ក្ត្រា អាយុ​២៧​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តស្វាយរៀង រងរបួស​ត្រង់​ក្រោម​ក្លៀក ស្លាប់​នៅ​កន្លែងកើតហេតុ និង​ទី​២៖ ឈ្មោះ ផន ដា អាយុ​៣១​ឆ្នាំ មានស្រុក​សំពៅ​មាស ខេត្តពោធិ៍សាត់ (​របួសធ្ងន់​) បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្នំពេញ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×