Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាតុករ​ថៃ​លេង​ស្តាយ​ថ្មី ឌឺដង​ឲ្យ​ស្តេច និង​វាយបក​ប្រឆាំង​ច្បាប់​កាត់ទោស​អ្នក​ប្រមាថ​អង្គ​ព្រះមហាក្សត្រ ត្រូវ​ជាប់គុក​រហូត ១៥ ឆ្នាំ​

spot_img

​ការប្រមាថ​មើលងាយ ដែល​ពលរដ្ឋ​ថៃ​ជាច្រើន​បានធ្វើ​ឡើង ចំពោះ​របបរាជានិយម គឺ​មិនមែនជា​ព័ត៌មាន​ថ្មី​សម្រាប់​យើង​ភាគច្រើន​បានទទួល​ជ្រាប​នោះទេ ហើយ​ការតវ៉ា​ស្នើ​ឲ្យ​ព្រះមហាក្សត្រ​ចុះចេញ​ពី​តំណែង ក៏​ជា​រឿង​ធម្មតា​ផងដែរ ចាប់តាំងពី​មាន​ការតវ៉ា​ផ្ទុះឡើង​កាលពី​អំឡុង​ខែ​កក​ក្កដា មក​។​

​ប៉ុន្តែ ទោះ​ការតវ៉ា​របស់​ពួកគេ​ពុំ​ទទួលបាន​ជោគជ័យ តែ​សកម្មជន​ថៃ​នៅតែ​ជំ​នេះ​តស៊ូ និង​ក៏បាន​ឃើញថា​កំពុងមាន​ការច្នៃប្រឌិត​កាន់តែខ្លាំង​ឡើង ជាមួយ​ការតវ៉ា​របស់​ពួកគេ​។ ជាក់ស្តែង ថ្មីៗ​នេះ (​ថ្ងៃទី​២០ ធ្នូ​) ពួកគេ​បានធ្វើ​ការតវ៉ា​នៅ​ផ្សារ​ទំនើប​មួយ ដោយ​គេ​បានឃើញ​បាតុករ​មានមុខ​លេចធ្លោ​មួយចំនួន បាន​ពាក់ «​អាវ​អៀម​» ដែល​ជាការ​វាយបក ឌឺដង​ប្រឆាំង​ទៅនឹង​ច្បាប់​ដាក់ទោស​ពី​៣​ឆ្នាំ ទៅ ១៥ ឆ្នាំ ចំពោះ​អ្នក​ដែល​ជេរ​ប​ប្រមាថ​ព្រះ​ជេ​ស្តា​ព្រះមហាក្សត្រ​។​

​គេ​នៅ​ចាំបាន​ថា កាលពី​អំឡុង​រដូវក្តៅ ឆ្នាំ​២០១៦ ស្តេច​ថៃ Maha Vajiralongkorn ត្រូវបាន​គេ​មើលឃើញថា កំពុង​ពាក់អាវ «​អៀម​» ពណ៌​លឿង​នៅ​ទីសាធារណៈ ក្នុង​ទីក្រុង Munich ប្រទេស​អាល្លឺម៉ង់​។ ហើយ​ឃ្លី​ប​វីដេអូ ៤៤ វិនាទី នោះ​ផងដែរ ក៏​ជាការ​ជម្រុញ​ឲ្យ​បាតុករ​ស្លៀកពាក់​បែបនេះ ដើម្បី​ដើរតួ​ជា​ស្តេច​ដែល​មិនគួរ​ឲ្យ​គោរព​។​

​តែ​យ៉ាងណា សកម្មជន​សរុប​ចំនួន ៣៥ នាក់ ត្រូវបាន​ចាប់ខ្លួន និង​បច្ចុប្បន្ន កំពុង​ប្រឈម​បទចោទប្រកាន់ ស្ថិតក្រោម​ច្បាប់​របស់​ប្រទេស​ថៃ ដែលជា​ការខុសច្បាប់​ស​ម្រា​ប់​បុគ្គល​ដែល​បរិហាកេរ្តិ៍ ឬ ប្រមាថ​ព្រះមហាក្សត្រ ព្រះមហា​ក្សត្រិយានី និង​សមាជិក​ដទៃទៀត នៃ​គ្រួសារ​រាជវង្ស តាមរយៈ​រូបភាព​ណាមួយ​។ តាមរយៈ​ច្បាប់​នេះ នោះ​បុគ្គល​ណា​ម្នាក់​ដែល​ហ៊ាន​ធ្វើ គឺ​នឹងត្រូវ​ប្រឈម​ជាប់ពន្ធនាគារ​រហូតដល់ ១៥ ឆ្នាំ​។​

​សូមបញ្ជាក់ថា ការតវ៉ា​ដ៏​ប្លែកៗ​នេះ ត្រូវបាន​ធ្វើឡើង​នៅមុខ​ហាង​លក់​សម្លៀកបំពាក់​មួយ ដែល​ត្រូវបាន​រចនា (Design) ដោយ​បុត្រី​មួយអង្គ​របស់​ស្តេច Maha Vajiralongkorn​។ ក្រុមអ្នកតវ៉ា​ត្រូវបាន​គាំទ្រ​ដោយ​អ្នកចូលរួម​បី​បួនដប់​នាក់ ខណៈ​ក្រុម​រាជានិយម​មួយក្រុម​បាន​ស្រែក​យ៉ាងខ្លី ទៅកាន់​ពួកគេ មុនពេល​ពួកគេ​ត្រូវបាន​កងសន្តិសុខ​នាំខ្លួន​ចេញ​។​

​ជាមួយគ្នានេះ​ផងដែរ ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ក៏បាន​ទ​ទួ​ច​ដល់​ប្រទេស​ថៃ ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់កំពូល​របស់ខ្លួន កាលពី​ថ្ងៃ​សុក្រ ដែល​រដ្ឋាភិបាល​ថៃ​បាន​អះអាងថា ច្បាប់​ទាំងនេះ​ស្រដៀង​នឹង​ច្បាប់​ប្រមាថមើលងាយ​ធម្មតា​ប៉ុណ្ណោះ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×