Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋក្រីក្រប្រមាណជិត ៧១ម៉ឺនគ្រួសារ ទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល

spot_img

ភ្នំពេញៈ អ្នកនាំពាក្យក្រសួងផែនការ លោក ស្រី ដា បានឲ្យដឹងថា គិតមកដល់ពេលនេះ រកឃើញប្រជាពលរដ្ឋក្រីក្រប្រមាណជិត ៧១ម៉ឺនគ្រួសារ និងបានរកឃើញភាពមិនប្រក្រតី និងគ្រួសារដែលមានជីវភាពប្រសើរឡើង ដោយបានដកបណ្ណសមធម៌ត្រឡប់មកវិញ បានចំនួនជាង ១៤៤០០ករណី។

លោក ស្រី ដា បានបន្តថា ក្រសួងផែនការនៅតែបន្តដោះស្រាយនូវរាល់បាតុភាព ដែលកើតមានឡើងក្នុងការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្រសួងមានក្រុមការងារទទួលខុសត្រូវអនុវត្តភ្លាមៗ បន្ទាប់ពីទទួលបានព័ត៌មានពីភាពមិនប្រក្រតីនោះ តាមបណ្តាញសារព័ត៌មាន ការរាយការណ៍ណាមួយ តាមបណ្តាញទំនាក់ទំនងសង្គម ហើយក្នុងនេះដែរយើងនៅតែបន្តស្វែងរកគ្រួសារដែលបានកំពុងធ្លាក់ខ្លួនក្រីក្រក្នុងអំឡុងពេលការរីករាលដាលជំងឺកូវីដ១៩នេះ។

អ្នកនាំពាក្យក្រសួងផែនការបានបញ្ជាក់ថា “យើងមិនបណ្តោយអោយគ្រួសារទាំងនោះ នៅឯកោ អត់អាហារ មិនទទួលបានការឧបត្ថម្ភនោះទេ យើងនឹងដោះស្រាយជូនគាត់ភ្លាមៗ ដោយផ្តល់នូវការសម្ភាសន៍ ដើម្បីកំណត់នូវកម្រិតភាពក្រីក្ររបស់គាត់ ដើម្បីទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាល”។

លោក ស្រី ដា បានលើកឡើងថា ជាទស្សនៈលោក គ្រួសារក្រីក្រក្នុងអំឡុងការរីករាលដាលនៃជំងឺកូវីដ១៩នេះ ដែលបន្តពីគ្រួសារក្រីក្រដែលធ្លាក់ក្នុងភាពក្រីក្រមុនពេលការរីករាលដាលជំងឺកូវីដ១៩នេះ(ដែលមានប្រមាណ៥៣ម៉ឺនគ្រួសារ) គឺជាគ្រួសារក្រីក្រដែលរងប៉ះពាល់ខ្លាំងក្នុងពេលសេដ្ឋកិច្ចត្រូវបានរាំងស្ទះដោយសារកូវីដ១៩នេះ ដូចជាបាត់បង់ការងារធ្វើ បាត់បង់ប្រាក់ចំនូល ឬមានវិបត្តិផ្សេងៗ ដែលធ្វើអោយគាត់ធ្លាក់ខ្លួនក្នុងភាពក្រីក្រ ឬស្ថិតនៅជិតខ្សែបន្ទាត់ភាពក្រីក្រ។ តួលេខគ្រួសារក្រីក្រនេះ ក្រសួងសង្ឃឹមថានឹងថយចុះមកវិញ នូវពេលដែលស្ថានភាពសេដ្ឋកិច្ចកម្ពុជានឹងប្រសើរឡើងវិញនាឆ្នាំក្រោយ ២០២១ ដែលស្ថាប័នហិរញ្ញវត្ថុ ក៏បានព្យាករណ៍ថាសេដ្ឋកិច្ចកម្ពុជាក៏នឹងបានប្រសើរឡើងផងដែរក្នុងឆ្នាំ២០២១ ដោយការដាក់ចេញនូវគោលនយោបាយ និងវិធានការណ៍សំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកបន្ថែមថា ការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីចូលរួមការកាត់បន្ថយភាពក្រីក្រ និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ចនៅកម្ពុជា។ លទ្ធផលនៃការអនុវត្តនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រអាចផ្តល់ទិន្នន័យគ្រួសារក្រីក្រ និងកម្រិតភាពក្រីក្ររបស់គ្រួសារទាំងនោះ។ ទិន្នន័យគ្រួសារក្រីក្រត្រូវបានក្រសួងស្ថាប័នពាក់ព័ន្ធដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាលនានាយកទៅប្រើប្រាស់យ៉ាងទូលំទូលាយដើម្បីផ្តល់សេវានិងផ្តល់ជំនួយដល់គ្រួសារក្រីក្រប្រកបដោយប្រសិទ្ធភាព និងជាពិសេសក្នុងដំណាក់កាលនេះគឺទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាលកម្ពុជា ដែលជាក់ស្តែងទទួលបានប្រាក់ឧត្ថម្ភពីរាជរដ្ឋាភិបាលកម្ពុជាចាប់ពីខែមិថុនា ឆ្នាំ២០២០មក និងពេលថ្មីៗនេះទៀត សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានប្រកាសបន្តការឧបត្ថម្ភចំនួន៣ខែបន្តទៀត គឺខែមករា ខែកុម្ភៈ និងខែមិនា ឆ្នាំ២០២០៕រក្សាសិទ្ធិដោយ៖CEN

spot_img
×