Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល​កម្ពុជា បន្ត​លើកលែង​ពន្ធ​ប្រថាប់ត្រា​ដល់​ដំណាច់ឆ្នាំ ២០២១ សម្រាប់​ផ្ទះ​តម្លៃ​ក្រោម ឬ​ស្មើ ៧​ម៉ឺន​ដុល្លារ​

spot_img

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​លើកលែង​ពន្ធ​ប្រថាប់ត្រា​សម្រាប់​អ្នកទិញ​ផ្ទះ​ដែលមាន​តម្លៃ​ទាប​ជាង ឬ​ស្មើ ៧​ម៉ឺន​ដុល្លារ​អាមេរិក ដោយ​គិត​ចាប់ពី​ខែមករា ឆ្នាំ​២០២១ ដល់​ដំណាច់​ខែធ្នូ ឆ្នាំ​២០២១ ។​
​ជាមួយគ្នានេះ ម្ចាស់​គម្រោង​សង់​លំនៅឋាន ដែលមាន​អាជ្ញាប័ណ្ណ​ស្របច្បាប់​មួយចំនួន បាន​រីករាយ​និង​ត្រេកអរ និង​ការសម្រេចចិត្ត​របស់​រា​ជ​រដ្ឋាភិបាល ដែល​រំពឹងថា នឹង​ជួយ​ព​ន្លឿ​ន​ដល់​ការលក់​របស់ខ្លួន និង​ជួយ​រួមចំណែក​ជំរុញ​ដល់​កំណើន​វិស័យ​អចលនទ្រព្យ និង​សំណង់​នៅ​កម្ពុជា​។​

​ក្រុម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​នៅ​កម្ពុជា បានបង្ហាញ​ពី​ការ​ត្រេកអរ នៅពេល​ទទួលបាន​ព័ត៌មាន​នេះ ដែល​វា​នឹង​ព​ន្លឿ​ន​ដល់​ការលក់​របស់​ក្រុមហ៊ុន ដែលមាន​អាជ្ញាប័ណ្ណ​គ្រប់គ្រាន់​ទាំងពី​ក្រសួង​រៀបចំ​ដែនដី និង​ក្រសួង​សេដ្ឋកិច្ច ប៉ុន្តែ​សម្រាប់​ក្រុមហ៊ុន​សាងសង់​លំនៅឋាន​ខ្នាតតូច​ដែល​ពុំមាន​អាជ្ញាប័ណ្ណ នឹង​នៅតែ​បន្ត​បង់ពន្ធ​ប្រថាប់ត្រា​ចំនួន ៤​ភាគរយ​ដដែល​។​
​បើតាម​លោក​ឧកញ៉ា​បណ្ឌិត គីម ហ៊ាង ប្រធាន​ក្រុមហ៊ុន KW Cambodia ដែលមាន​ជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​ជាច្រើន​ឆ្នាំ​មកហើយ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន​នៅ​កម្ពុជា ភាគច្រើន មិនមាន​អាជ្ញាប័ណ្ណ​គ្រប់គ្រាន់​ទេ ដូច្នេះ​ពួកគេ​នឹងត្រូវ​ជាប់ពន្ធ​នេះ​ដដែល តែ​រាជរដ្ឋាភិបាល​ធ្វើបែបនេះ គឺ​ជួយ​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ដែលមាន​ការចុះបញ្ជី​ត្រឹមត្រូវ ហើយ​ជំរុញ​ឲ្យ​ក្រុមហ៊ុន ដែល​មិនបាន​ចុះបញ្ជី​ទាំងនោះ មក​ស្នើសុំ​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ជំនាញ​។ តែ​យ៉ាងណាក៏ដោយ​អ្នកជំនួញ​ក្នុង​វិស័យ​អចលនទ្រព្យ​រូបនេះ​យល់ឃើញថា ប្រសិនបើ​រាជរដ្ឋាភិបាល​ផ្តល់​ការអនុគ្រោះ​ដល់​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន​ទាំងអស់ ទោះជា​គ្មាន​ច្បាប់​ក្តី និង​មានច្បាប់​ក្តី ក្នុងស្ថានភាព​ពេលនេះ គឺ​វា​កាន់តែ​ល្អប្រសើរ​។​

​រាជរដ្ឋាភិបាល ក៏​អំពាវនាវ​ដល់​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន​ទាំងអស់ ឱ្យចូល​រួមជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​បញ្ចុះ​ថ្លៃ​ផ្ទះ ទៅតាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន​។​

​យោងតាម​សេចក្ដីណែនាំ​អំពី​វិធាន​ការបន្ថែម ដើម្បី​បន្ត​គ្រប់គ្រង​ផលប៉ះពាល់​លើ​វិស័យ​សំខាន់ៗ នៃ​សេដ្ឋកិច្ច នៅក្នុង​បរិការណ៍​នៃ​វិបត្តិ ការស្ដារ និង​លើក​ជំរុញ​កំណើន​សេដ្ឋកិច្ចកម្ពុជា ក្រោយពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​១៩ បាន​បញ្ជាក់ថា ការលើកលែង​ពន្ធ​ប្រថាប់ត្រា​សម្រាប់​អ្នកទិញ​ផ្ទះ​ដែលមាន​តម្លៃ​ទាប​ជាង ៧​ម៉ឺន​ដុល្លារ គឺ​សម្រាប់​អ្នកទិញ​ពី​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន​ដែល​ចុះបញ្ជី​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​/​ឬ នៅតាម​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តែប៉ុណ្ណោះ​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN

spot_img
×