Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហាក់​ចិត្ត​មិន​ដាច់​ពី​ភរិយា​! ឧកញ៉ា ឌួង ឆាយ ដាច់ចិត្ត​បង្ហោះ​រូបថត​១​សន្លឹក​នេះ​ចំ​ថ្ងៃ​ណូអែល ធ្វើ​ឲ្យ​ហ្វេ​នៗ​ស្រណោះ និង​ជូនពរ​សូម​ឲ្យ​…

spot_img

​ភ្នំពេញ​៖ រឿងរ៉ាវ​បែកបាក់​ជីវិត​ជា​ប្តី​ប្រពន្ធ​ដ៏​មិន​នឹកស្មាន​របស់​អ្នកនាង ដេ​ត ម៉ាលី​ណា និង​ស្វាមី​លោក​ឧកញ៉ា ឌួង ឆាយ នោះ​មហាជន​គ្រប់គ្នា​បាន​ជ្រាប និង​យល់ច្បាស់​ហើយ ក្រោយពី​អ្នកនាង ដេ​ត ម៉ាលី​ណា បានចេញ​វីដេអូ​បកស្រាយ​អំពី​ដំបៅ​ក្នុង​ចិត្ត​១៣​ឆ្នាំ និង​សូម្បី​អះអាងថា​នឹង​យកគ្នា​ជា​ប្តី​ប្រពន្ធ​ទៀតឡើយ ស៊ូ​រស់នៅ​ផ្ទះល្វែង ជិះ​ម៉ូតូ ប្រសើរ​ជាង​រស់នៅ​ផ្ទះ​វីឡា ជិះឡាន​ទំនើប តែ​ជីវិត​ពោរពេញ​ដោយ​ភាពឈឺចាប់​។

​តែ​យ៉ាងណា ឧកញ៉ា ឌួង ឆាយ ដែល​ហាក់​ទទួលស្គាល់​ពី​កំហុស​របស់ខ្លួន ដែល​បានធ្វើ​ឲ្យ​ភរិយា​គ្រាំគ្រា​ចិត្តជា​ច្រើន​ឆ្នាំ​មកនេះ ឃើញថា​មកទល់ពេលនេះ លោក​នៅ​ពុំ​ចេញមុខ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​នៅឡើយ បើទោះជា​មុននេះ ក្នុង​ថ្ងៃ​ខួបកំណើត​ខ្លួនឯង​លោក​បាន​បង្ហើប​ឲ្យ​មហាជន​ដឹងថា​នឹងធ្វើ​ការបកស្រាយ​អ្វីៗ​គ្រប់​យ៉ាងណា ប៉ុន្តែ ផ្ទុយទៅវិញ លោក​នៅតែ​បង្ហោះ​ភ្ជាប់​នឹង​សកម្មភាព​ជាមួយ​ភរិយា ដោយ​ហាក់​មិន​ដាច់ចិត្ត​សោះ និង​នៅតែ​មានការ​អាឡោះអាឡៃ​ភរិយា​ជាខ្លាំង​។​

​ជាក់ស្តែង កាលពី​ល្ងាច​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២០ លោក​ឧកញ៉ា ឌួង ឆាយ ក៏បាន​បង្ហោះ​រូបថត​ចាស់​មួយ​សន្លឹក​ថត​ជុំ​គ្រួសារ ក្នុង​ថ្ងៃបុណ្យ​ណូអែល​ឆ្នាំមុន ដោយ​ភ្ជាប់​សារ​យ៉ាងខ្លី​ថា​៖ «​រីករាយ​ថ្ងៃបុណ្យ​ណូអែល​ណា​ពូ​មីង​បងប្អូន​ទាំងអស់គ្នា Happy Merry Christmas»​។​

​យ៉ាងណាមិញ ក្រោយពី​បានឃើញ​រូបភាព​ហាក់​ទើប​ថត​ថ្មីៗ និង​គួរ​ឲ្យ​ស្រណោះ​បែបនេះ ហ្វេ​នៗ​របស់លោក​ក៏បាន​ចូល​ខ​មិន​លើកទឹកចិត្ត និង​ជូនពរ​ថា​៖ «​សូម​ជួន​ពរ​គ្រួសារ​បង​មាន​សុខ​ភាពល្អ​ថ្ងៃបុណ្យ​ណូអែល​, គាត់​ប្រហែលជា​នឹក​គ្រួសារ​ណាស់​មើលទៅ​, Happy merry Christmas day សូម​ឲ្យ​ជួបជុំគ្នា​វិញ​ផង​ចុះ អាណិត​តែ​ក្មេង​ទេ​ជាពិសេស​កូនច្បង​, បង​សូម​បួងសួង​មាតា​ចេក​ចម ឲ្យ​ប្អូន​ទាំងពីរ​ជួបជុំគ្នា​វិញ កូនៗ​ស្អាតៗ​ណាស់​, សូមអោយ​លោក​ឧ​ញ៉ាស​ម្រួ​ល​គ្នា​បាន​ជួបជុំ​គ្រួសារ​វិញ អាណិតកូនៗ បើ​នៅ​ស្រឡាញ់គ្នា​»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×