Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលករ​ខ្មែរ​ប្រមាណ ២៣០​នាក់ ត្រូវបញ្ជូន​មកពី​ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​បាត់ដំបង​

spot_img

​បាត់ដំបង​៖​មន្ត្រី​ជំនាញ បាននិងកំពុង​ពិនិត្យ​សុខភាព​និង​យក​សំណាក​ជា​បន្តបន្ទាប់ លើ​ប្រជា​ពលករ​ខ្មែរ​រស់នៅ​ខេត្តបាត់ដំបង ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​ចំនួន​ប្រមាណ ២៣០​នាក់ ដោយ​ពលករ​ទាំងអស់នេះ​ត្រឡប់មក​ស្រុកកំណើត​វិញ ចាប់ពី​មានការ​ផ្ទុះឡើង​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅ​ខេត្ត​សាមុទ​សា​ខន​នៃ​ប្រទេស​ថៃ​ជាច្រើន​ជា​ករណី​ហើយ​ឆ្លង​ចូលមក​តាម​ច្រក​នានា ជាប់​នឹង​ខេត្តបន្ទាយមានជ័យ​និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ត្រូវបាន​អាជ្ញាធរខេត្ត​ទាំង​២​នេះ បញ្ជូន​តាម​រថយន្តរ​បស់​កងពលតូច​ដឹកជញ្ជូន​លេខ​៩៩ ឲ្យ​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤ នៅក្នុង​ខេត្តបាត់ដំបង ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​

​លោក ផេង សិទ្ធី អភិបាលក្រុង​បាត់ដំបង បាន​មានប្រសាសន៍ថា​ពលករ​ខ្មែរ ដែល​ត្រូវបញ្ជូន​មកពី​ខេត្ត​ទាំង​២​ខាងលើ កំពុង​សម្រាក់​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​វិទ្យាល័យ​ព្រះមុនីវង្ស ខណៈ​ពួកគាត់​ត្រូវបាន​យកចិត្តទុកដាក់ ក្នុងការ​រៀបចំ​កន្លែង​ស្នាក់នៅ ទទួលបាន​ឃី​តម្នាក់​មួយ (​មុង ភួយ ខ្នើយ​) រួមទាំង​អាហារ ៣​ពេល​ផងដែរ​។​

​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង​ក្នុងឱកាស​ចុះ​ពិនិត្យ​ការធ្វើ​ច​ត្តា​ឡី​ស័ក​និង​ទទួល​ពលករ ទើប​មកពី​ខេត្តបន្ទាយមានជ័យ​និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​ល្ងាច​ថ្ងៃទី​២៤​ខែធ្នូ ឆ្នាំ​២០២០ បាន​ជំរុញ​មន្ត្រី​សុខាភិបាល​និង​សមត្ថកិច្ច​ប្រចាំការ ត្រូវខិតខំ​យកចិត្តទុកដាក់​ក្នុងការ​ពិនិត្យ​សុខភាព​ឬ​ការពារ​បងប្អូន​ពលក​រ ឲ្យ​ពួកគាត់​មាន​ភាពកក់ក្ដៅ​និង​ធ្វើយ៉ាងណា​ឲ្យ​ពួកគាត់ ចូលរួម​ធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ចំនួន ១៤​ថ្ងៃ​។​

​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​អំពាវនាវ​ដល់​ពលករ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ត្រូវ​ចូលរួម​សហការ​ជាមួយ​មន្ត្រី​សុខាភិបាល​និង​សមត្ថកិច្ច ក្នុងការ​អនុវត្តតាម​ការ​ណែរ​នាំ​របស់​រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និង​អាជ្ញាធរខេត្ត ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ កាន់តែខ្លាំង​ក្នុង​សហគមន៍​៕​រក្សា​សិទ្ធិ​ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×