Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កញ្ញា​ស្រស់ស្អាត​ជា​កូន​គ្រូ​របស់ ពូ​ទីន ឈរ​ជា​បេក្ខភាព​ប្រធានាធិបតី​

spot_img

​លោកពូ​ទីន ធ្លាប់​និយាយថា ចំណេះដឹង​នយោបាយ​ដំបូង​របស់លោក គឺ​រៀនសូត្រ​ពី​អតីត​សព​ចៅហ្វាយក្រុង Peterburg​។​

​Ksenia Sobchak ជា​កូនស្រី​របស់លោក Anatoly Sobchak គ្រូបង្រៀន​នយោបាយ​ឲ្យ​ប្រធានាធិបតី​ពូ​ទីន និង​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រជែង​តំណែង​ប្រធានាធិបតី ដែល​ប្រព្រឹត្តទៅ​នៅ​ខែមីនា ឆ្នាំ​២០១៨ ។ អ្នកជំនាញការ​ជាច្រើន​វាយតម្លៃថា លោកពូ​ទីន​នឹង​ដណ្តើម​យកជ័យ​ជំនះបាន​យ៉ាង​ងាយ​ស្រូល​ក្នុងការ​បោះឆ្នោត​លើក​នេះ ។​

Ksenia គឺជា​អ្នកកាសែត​សេរី​ម្នាក់ បាន​ចូលរួម​ក្នុង​ក្រុមប្រឆាំង ហើយ​នាង​បាន​ប្រាប់ថា “​នាង​នឹង​ប្រឆាំង​គ្រប់​បេក្ខភាព​”​ទាំងអស់ ។​

Ksenia និយាយថា ១៧​ឆ្នាំ បាន​កន្លងផុត ពលរដ្ឋ​រុស្ស៊ី​នៃ​ជំនាន់​ថ្មី​បាន​ធំធាត់​ឡើង ហើយ​ចង់ឃើញ​នូវ​រឿងរ៉ាវ​ថ្មី​នៃ​ប្រទេសជាតិ​របស់ខ្លួន​។ ប៉ុន្តែ​អ្នកវិភាគ​វាយតម្លៃថា Ksenia បាន​ត្រឹម​ដើរតួនាទី​ប្រៀបដូចជា​មនុស្ស​គាំទ្រ​លោកពូ​ទីន​ម្នាក់ ហើយ​សកម្មភាព​របស់​នាង​គឺ​ដើម្បី​បំបែកបំបាក់​បណ្តា​គណបក្ស​ប្រឆាំង ។​

Ksenia ប្រកាសថា នឹង​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី​នៅ​ខែ​៣ ឆ្នាំក្រោយ​

​ម្យ៉ាងទៀត​Ksenia ពុំ​ឃើញ​បង្ហាញ​សកម្មភាព​ប្រឆាំង​លោក ពូ​ទីន ដោយ​ចំហ​ឡើយ ដោយ​គ្រាន់តែ​ប្រមូលផ្តុំ​លើកឡើង​អំពី​បញ្ហា​ផ្សេងៗ​របស់​ប្រទេសជាតិ នាង​និយាយថា នាង​ជួប​លោកពូ​ទីន នៅ​ថ្ងៃទី​១៨ ខែ​១០ ហើយ​ធ្វើ​កិច្ចសម្ភាសន៍​ប្រធានាធិបតី​កំពុងកាន់​អំណាច​រូបនេះ​។ នាង​ថា ខណៈពេលដែល​ខ្លួន​បាន​ប្រាប់​លោកពូ​ទីន​ថា នឹង​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រ​ធានា​ធីប​តី​នោះ “​លោកពូ​ទីន​ហាក់ដូចជា​មិន​សប្បាយចិត្ត​”​។

​គួរ​រំលឹក​ឡើងវិញ​ថា លោក Anatoly ជា​អតីត​ចៅហ្វាយក្រុង Peterburg នៅ​អំឡុង​ឆ្នាំ ១៩៩០ ហើយ​លោកពូ​ទីន​ជា​ចៅហ្វាយ​រង​ក្រុង​នេះ ។ លោក​ប្រធានាធិបតី​ពូ​ទីន​តែង​និយាយថា នយោបាយ​សំខាន់ៗ​របស់លោក គឺ​រៀនសូត្រ​បាន​ពី​លោក Anatoly-​បានទទួល​មរណៈភាព​នៅ​ឆ្នាំ​២០០០៕​

spot_img
×