Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដោះស្រាយ​ផលប៉ះពាល់ របស់​ប្រជាពលរដ្ឋ​ប្រមាណ ៥៨​គ្រួសារ លើ​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ​

spot_img

​កណ្តាល​៖ ឯកឧត្ដម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​បើក​កិច្ចប្រជុំ​ពិភាក្សា ដោះស្រាយ​ផលប៉ះពាល់​ដោយ សារ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ ដែលមាន​ពាក់ព័ន្ធ​នឹង​ប្រជាពលរដ្ឋ​ប្រមាណ ៥៨​គ្រួសារ​រស់នៅ ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែធ្នូ ឆ្នាំ​២០២០​។

​ឯកឧត្ដម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល​មានប្រសាសន៍ថា គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ក្រុងព្រះសីហនុ មាន​ប្រវែង ១៨៧​គីឡូម៉ែត្រ ជា​គម្រោង​ដែល​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ទាំង​ផ្នែក​សង្គម សេដ្ឋកិច្ច និង​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវ​អនុវត្តន៍​ក្នុង​ក្របខ័ណ្ឌ ភាពជា​ដៃគូ​រវាង​រដ្ឋ និង ឯកជន ដែល​រដ្ឋ​នៅតែ​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ទីតាំង​ដី​ទាំងអស់​ដែល​បានធ្វើ​លទ្ធកម្ម​សម្រាប់​គម្រោង ហើយ​ក្រុមហ៊ុន​នឹងត្រូវ​ប្រគល់​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងអស់នេះ មកឱ្យ​ជា​កម្មសិទ្ធិ​ទាំងស្រុង​របស់​រដ្ឋ​ក្រោយ​ផុត​រយៈពេល​ប្រតិបត្តិការ ដែល​បានកំណត់​ក្នុង​កិច្ចព្រមព្រៀង​សម្បទាន​។​

​កិច្ចប្រជុំ​នេះដែរ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម នៃ ចារី អភិបាលរង​ខេត្ត លោក​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកណ្តាល លោក​ស្នងការរង​នគរបាល​ខេត្ត លោក​មេ​បញ្ជា ការរង​កងរាជអាវុធហត្ថ​ខេត្ត ក្រុមការងារ​គណៈកម្មកា​រ​អន្តរក្រសួង លោក លោកស្រី​ក្រុមការងារ​ដោះស្រាយ​ផលប៉ះពាល់ និង​ប្រជាពលរដ្ឋ​ប៉ះពាល់​ប្រមាណ ៥៨​គ្រួសារ ផងដែរ​៕​រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

 

spot_img
×