Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនដឹងខាងណាខុសខាងណាត្រូវ? ខណៈពូសន្តិសុខធនាគារ ABA ម្នាក់ រកវាយក្បាលអតិថិជន១អាយកូម ហើយថែមទាំងចំទិតគូទដាក់ទៀត… (វីដេអូ)

spot_img

ភ្នំពេញ៖ ហេតុការណ៍ថ្មីៗមួយ បានបង្កឲ្យមានការភ្ញាក់ផ្អើលទៀតហើយ ក្រោយពីបុរសជាអតិថិជនម្នាក់ បានអះអាងថា បុរសជាសន្តិសុខធនាគា ABA ម្នាក់ ចង់ប្រើអំពើហិង្សារកវាយក្បាល១អាយកូម ខណៈខ្លួនចូលមកដាក់លុយ…។

នេះបើយោងតាមគណនីហ្វេសបុក Reach Honestly បានសរសេរថា៖ «សូមមើលសកម្មភាពចរិតពាលរបស់គាត់នឹងមួយ ធ្វើការនៅ ABA ផ្លូវ271 មិនដឹងថាធ្វើការផ្នែកខាងអីទេ ចេញមកឈ្លើយសុទ្ធរកដាក់ក្បាលខ្ញុំមួយអេកូម ហួសចិត្ត ជួយShare ផងបងប្អូន»។

បើតាមស្តាប់សម្តីអតិថិជនរូបនោះ បាននិយាយនៅក្នុងវីដេអូឲ្យដឹងថា គឺខណៈពេលគាត់បានដើរចូលមកដល់ច្រកចូលធនាគារ ដោយពុំបានពាក់ម៉ាស់ នៅពេលនោះ សន្តិសុខម្នាក់នោះ ក៏បានឲ្យម៉ាស់ពាក់ ហើយក៏ស្រាប់តែចាប់ផ្តើមនិយាយសម្លុតៗដាក់ថា ចូល ឬ មិនចូល បើអត់ចូលលែងឲ្យចូលឥឡូវហើយៗ បន្ទាប់មកក៏លែងឲ្យចូលតែម្តង ខណៈអតិថិជនបានអះអាងថា ធនាគារនៅមិនទាន់បិទទ្វានោះទេ។ ហើយទន្ទឹមនោះផងដែរ គេក៏បានឃើញសន្តិសុខនោះ បានចង្អុលឲ្យមើលផ្លាកនៅមាត់ទ្វារ ដែលប្រហែលមានន័យថា ដល់ម៉ោងបិទទ្វារ ឬ ក៏បម្រាមអ្វីផ្សេងនោះទេ។ តែយ៉ាងណា ចំពោះរឿងនេះដែលគេហៅថា ទំពក់មិនទៅព្នៅមិនមក ស៊ីជម្រៅលើសពីនេះយ៉ាងណា ក៏យើងពុំបានដឹងនោះទេ។

ប៉ុន្តែ អ្វីដេលគួរឲ្យហួសចិត្តខ្លាំងបំផុតនោះ គឺត្រង់ថាពូសន្តិសុខរូបនេះ មិនគួរណាបញ្ចេញឥរិយាបទដ៏មិនមានសេចក្តីថ្លៃថ្នូរ «ចំទិតគូទ» ដាក់អតិថិជនជាគូជម្លោះបែបនេះសោះឡើយ។ ហើយជាមួយនឹងសកម្មភាពហាក់ឈ្លើយនេះផងដែរ ក៏បានធ្វើឲ្យមានមហាជនរិះគន់លើកឡើងថា៖ «ប្រសិនបើគិតដល់ ក្រុមហ៊ុនមិនគួរតតាំងជាមួយភ្ញៀវឡើយ..មិនថាភ្ញៀវខុសឬក៏ភ្ញៀវត្រូវនោះទេ..! (រិះគន់ដើម្បីស្ថាបនា), សន្តិសុខយាមត្រូវចេះគួរសមនឹងអតិថិជន ដឹងខុសដឹងត្រូវ ប៉ុន្តែ ពូនេះហាក់គ្មានសីលធម៌អីសោះឡើយ ពិសេសគឺត្រង់ឡូយចំតិតគូថដាក់គេនឹងម៉ង!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


spot_img
×