Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានទូតកម្ពុជាប្រចាំនៅថៃ ចុះចែកអំណោយជូនពលករខ្មែរ នៅជាយទីក្រុងបាងកក ជាប់ព្រំប្រទល់ខេត្តសមុទ្រសាខន

spot_img

ភ្នំពេញៈ ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ បានជម្រាបជូនប្រជាពលរដ្ឋខ្មែរនៅប្រទេសថៃទាំងអស់ថា បន្ទាប់ពីស្ថានទូតបានទទួលដំណឹងពីទុក្ខលំបាកខ្លាំង របស់បងប្អូនពលរដ្ឋខ្មែរមួយចំនួនដោយសារស្ថានភាពការរីករាលដាលនៃជំងឺកូវីដ១៩ នៅតាមខេត្តមួយចំនួន ក្រោយការ ផ្ទុះឆ្លងជំងឺកូវដ១៩ រលកថ្មីនៅខេត្តសមុទ្រសាខន នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារស្ថានទូត បាននាំយកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា រួមមាន អង្ករ មី ត្រីខ ទឹកស៊ីអីវ ស្ករស អំបិល និងម៉ាស់ ចែកជូនបងប្អូន ពលករខ្មែរចំនួនជិត ២០០គ្រួសារ នៅជាយទីក្រុងបាងកក ជាប់ព្រំប្រទល់ខេត្តសមុទ្រសាខន ដែលកំពុងរងផល ប៉ះពាល់ចំពោះជីវភាពប្រចាំថ្ងៃ ក្រោយការរឹតបន្ដឹងការចេញ-ចូលក្នុងតំបន់មួយចំនួន ។

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍បានបន្តថា សូមបងប្អូនប្រជាពលរដ្ឋខ្មែរនៅប្រទេសថៃទាំងអស់ មេត្តាបន្តចូលរួមសហការយ៉ាងសកម្មថែមទៀត កុំធ្វើការចល័ត ឬរត់គេចពីមួយកន្លែងទៅមួយកន្លែង នៅក្នុងអំឡុងពេលការរីករាលដាលការឆ្លងជំងឺកូវីដ១៩ថ្មីៗនេះ ដើម្បីអនុវត្តនូវវិធានការនានារបស់រាជរដ្ឋាភិបាលថៃឲ្យបានខ្ជាប់ខ្ជួន និងមានប្រសិទ្ធិភាពខ្ពស់ ព្រមទាំងសូមរក្សាសុខភាព អនាម័យ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បន្តទៀត។ ករណីបងប្អូនមានបញ្ហាប្រឈម សូមទំនាក់ទំនងមកកាន់ស្ថានទូតតាមរយៈហ្វេសប៊ុកផេក ឬតាមរយៈលេខ ទូរស័ព្ទ ០៩២ ៨០៥០ ៥៦១ (ផ្នែកកុងស៊ុល /សិស្សនិស្សិត) និង០៩៤ ០៩២៥ ៩០៥ (ផ្នែកទទួលបន្ទុកពលករ)៕រក្សាសិទ្ធិដោយ៖CEN

spot_img
×