Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោង​នឹង​បញ្ចប់​ការសាងសង់​ទំនប់​ស្ទាក់​ទឹក​សាលា​តា​អន មានតម្លៃ​ប្រមាណ​ជាង ៣២​លាន​ដុល្លារ​នៅ​ចុងឆ្នាំ​២០២១

spot_img

​បាត់ដំបងៈ ឯកឧត្តម ប៉ុ​ញ សច្ចៈ រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​មាន​ប្រសាសន៍​ថា​គម្រោង​នេះ គ្រោង​និង​បញ្ច​
​ប់​ការសាងសង់​ទំនប់​ស្ទាក់​ទឹក សាលា​តា​អន មានតម្លៃ​ប្រមាណ​ជាង ៣២​លាន​ដុល្លារ​អាមេរិក​នៅ​ខែវិច្ឆិកា​ឆ្នាំ​២០២១​ខាងមុខនេះ​។

​គម្រោង​និង​កិច្ចដំណើរការ​ក្នុងការ​សាងសង់​នូវ​ទំនប់​ស្ទាក់​ទឹកស្ទឹង​សង្កែ “​ទំនប់​សាលា​តា​អន​”​ស្ថិតក្នុង​ភូមិសាស្ត្រ នៃ​ស្រុក​ឯក​ភ្នំ នេះ​ដែល​រួមមាន​៖ សំណង់​មេ​ស្ទាក់​ទឹកស្ទឹង​សង្កែ​និង ប្រឡាយ​មេ​ដូនទាវ និង​ពី​អត្ថប្រយោជន៍​ដ៏​មាន​សក្តានុពល​សេដ្ឋកិច្ច​ដំណាំ​កសិកម្ម​ក្នុងស្រុក​ដែលមាន​ភូមិសាស្ត្រ​ជាប់​និង​គម្រោង​នេះ​។​

​ការលើកឡើង​បែបនេះ បានធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង ជាមួយ​ឯកឧត្តម ប៉ុ​ញ សច្ចៈ រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​និង​តំណាង​ក្រុមហ៊ុន​សាងសង់​ប្រទេស​កូរ៉េ រួម​និង​ថ្នាក់ដឹកនាំ មន្ត្រី​បច្ចេកទេស​អនុវត្ត​គម្រោង​សាងសង់​របស់​ក្រសួង និង មន្ទីរជំនាញ​ផ្ទាល់ កាលពី​ថ្ងៃទី​២៥​ខែធ្នូ​ឆ្នាំ​២០២០​នេះ​។​

​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បានចាត់ទុក​ទំនប់​ស្ទាក់​ទឹកស្ទឹង​សង្កែ ” ទំនប់​សាលា​តា​អន​” ក្នុងភូមិ​សាស្ត្រ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​គឺជា​ទំនប់​ដែលមាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​។​ជាពិសេស ប្រជាពលរដ្ឋ ក្នុងស្រុក​ឯក​ភ្នំ ស្រុក​សង្កែ​និង​ក្រុង​បាត់ដំបង នៅក្រោយ​ពេលដែល​ទំនប់​សាលា​តា​អន ត្រូវបាន​បញ្ចប់​ការសាងសង់​រួចរាល់​ជា​ស្ថាពរ​នៅមុន​ដំណាច់ឆ្នាំ​២០២១​ខាងមុខនេះ​។​

​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​ថ្លែង​នូវ​ការដឹងគុណ​និង​អរគុណ​ចំពោះ​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ថ្នាក់ដឹកនាំ​ក្រសួង​និង​ដៃគូ​អភិវឌ្ឍន៍​នានា ដែល​បាន​ផ្តល់នូវ​សមិទ្ធផល​ធំៗ​ដល់​ខេត្ត​កន្លងមក​។​ជាពិសេស ប៉ុន្មាន​ឆ្នាំ​មុននេះ​ខេត្តបាត់ដំបង​បានទទួល​នូវ​សមិទ្ធផល​ទំនប់​ក​ង្ហ​ត ក្នុងស្រុក​បាណន់​និង​ទំនប់​ពហុ​បំណង​សេក​សក ក្នុងស្រុក​រតនមណ្ឌល ដែល​បាន​ផ្តល់ឱកាស​ឲ្យ​ប្រជាកសិករ​និង​ប្រជាពលរដ្ឋ​មាន​ជីវភាព​ប្រសើរ​។​ថ្មីៗ​នេះ សមិទ្ធផល​ដែល​កំពុងតែ​សាងសង់​ដូចជា​ទំនប់​ស្ទាក់​ទឹក​សាលា​តា​អន និង ទំនប់​ក្បាល​ស្ទឹង​ដូន​ទ្រី ក្នុងស្រុក​រុក្ខ​គី​រី គឺជា​ទំនប់​ប្រវត្តិសាស្ត្រ ដែល​មិន​ធ្លាប់មាន​ពីមុនមក​។​

​ឯកឧត្តម ប៉ុ​ញ សច្ចៈ រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានបញ្ជាក់​និង​ការធ្វើ​បទ​បង្ហាញ​ពី​អ្នកបច្ចេកទេស​កូរ៉េ និង មន្ត្រី​បច្ចេកទេស​របស់​ក្រសួង​ធនធានទឹក ដែលជា​អ្នកអនុវត្ត​គម្រោង​នេះ​ផ្ទាល់ បានធ្វើ​បទ​បង្ហាញ​តាមរយៈ​វីដេអូ​ឃ្លី​ប​របស់ខ្លួន​អំពី​វឌ្ឍន​ភាពជា​ជំហានៗ នៃ​តំណាក់កាល​ក្នុងការ​អនុវត្ត​គម្រោង​ជា​បន្តបន្ទាប់​ចាប់តាំងពី​ផ្តើម​សាងសង់​រហូតមកដល់​បច្ចុប្បន្ន​ដែល​គ្រោង​និង​បញ្ចប់​នៅ​ខែវិច្ឆិកា​ឆ្នាំ​២០២១​នេះ​។​

​កាលពី​ចុងខែ​ឧសភា​ឆ្នាំ​២០២០ កន្លងទៅនេះ​ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម ព្រមទាំង​សហការី បាន​បំពេញបេសកកម្ម មកកាន់​ទីតាំង​សាងសង់​សំណង់​មេ​ស្ទាក់​ទឹកស្ទឹង​សង្កែ និង​ប្រឡាយ​មេ​ដូនទាវ នៃ គម្រោង​អភិវឌ្ឍន៍​ទំនប់​សាលា​តា​អន ស្ថិតក្នុង ស្រុក​ឯក​ភ្នំ និង​ស្រុក​សង្កែ ខេត្តបាត់ដំបង​នេះ បាន​ឲ្យ​ដឹងថា​គោលបំណង​និង​អត្ថប្រយោជន៍​របស់​គម្រោង និង​ក្រោយពី​បញ្ចប់​គម្រោង​អភិវឌ្ឍន៍​ទំនប់​ស្ទាក់​ទឹកស្ទឹង​សង្កែ​”​ទំនប់​សា​តា​អន​”​ខេត្តបាត់ដំបង ដែលជា​គម្រោង​ក្រោម​ហិរញ្ញប្បទាន​សម្បទាន​របស់​សាធារណរដ្ឋ​កូរ៉េ ទំនប់​នេះ​និង​ផ្តល់នូវ​អត្ថប្រយោជន៍​ដ៏​មាន​សក្តានុពល​សេដ្ឋកិច្ច​ក្នុង​ខេត្តបាត់ដំបង ឲ្យ​បាន​កាន់តែ​ប្រសើរឡើង​ថែមទៀត តាមរយៈ​នៃ​សារៈប្រយោជន៍​សំខាន់ៗ ចំនួន​៣ រួមមាន​៖​ទី​១​រក្សា​និង តម្កល់​កម្ពស់​ទឹកស្ទឹង​សង្កែ បាន​ជាប់​ជាប្រចាំ ទាំង​រដូវប្រាំង​និង​រដូវវស្សា យ៉ាងហោចណាស់​ក្នុង​កម្រិត​កម្ពស់​ទឹក​ពី​១០​ទៅ​១៣​ម៉ែត្រ នៅមុន​និង​ហូរ​ចុះទៅ​តំបន់​បឹង​ទន្លេសាប​។​ទី​២.​បម្រើ​ដល់​ការផលិត​នូវ​ទឹកស្អាត សម្រាប់​ការប្រើប្រាស់ ជីវភាព​ប្រចាំថ្ងៃ​ក្នុង​ទីប្រជុំជន​ក្រុង​និង​ស្រុក​ជិតខាង​។​ថែមទាំង​ធ្វើ​ឲ្យ​ទីក្រុង​បាត់ដំបង កាន់តែ​ស្រស់ស្អាត ដែល​អាច​ទាក់ទាញ​ដល់​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​មកលេង​កំសាន្ត​ទៀតផង​។​ទី​៣. ទំនប់​នេះ​វា​និង​ផ្តល់​ការស្រោចស្រព​លើ​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ស្រូវ នៅក្នុង​រដូវវស្សា ប្រមាណ ១១​ពាន់​ហិកតា​និង​ស្រូវប្រាំង​ប្រមាណ ៤​ពាន់​ហិកតា ផងដែរ​៕​រក្សា​សិទ្ធិ​ដោយៈ​អ៊ុង​សា​រុំ​

spot_img
×