Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នាំចរ និយាយពីរឿង បងឆ្កែ អូនឆ្កែពូកែ… អស្ចារ្យ!

spot_img

ឆ្កែចេះនិយាយ ចេះលក់ដូរទំនិញ ចេះទៅផ្សារ… ដែលអ្នកណាៗពុំលាន់មាត់សរសើរពុំបាន។

នាងឆ្កែ Wendy ដ៏ល្បីល្បាញ ព្រោះតែនាងចេះ “និយាយ” ស្លាប់បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង Britain’s Got Talent ។ ដោយមានការណែនាំពីលោក Marc Metral អាយុ ៦១ឆ្នាំ នាង Wendy អាចឆ្លងឆ្លើយបានយ៉ាងអស្ចារ្យ។ ទោះបីជាក្រោយមកគេបានដឹងថា Wendy ត្រូវបានគេបំពាក់ “មាត់ក្លែងក្លាយ” និងចលនាក្រោមការបញ្ជារបស់ម្ចាស់វាក្តី។

បងឆ្កែ Xiaopi អាយុ ៧ឆ្នាំគួរចាប់ចិត្ត។ វារស់នៅតំបន់តាន់ហ្វាក្រុង តៃប៉ិ -តៃវ៉ាន់។ Xiao pi គឺជាមេផ្ទះដ៏ចំណាន ចេះជួយលក់ដូរទំនិញឲ្យម្ចាស់របស់វាទៀតផង។

ចំណែកបង “សុនកសង្ហារ” នេះវិញគាត់ពិតជាពូកែបង្ហាញម៉ូតសម្លៀកបំពាក់មិនចាញ់… មនុស្សទេ។

ពុំជាបានកម្ពស់ដូច “គេ” តែនាងសុនកនៅចិននេះ បែរជាចេះស្លៀកពាក់តុបតែងដូចកូនតុក្កតា ហើយថែមទាំងដើរជើង…ពីរទៀត។

នាងសុនក Xiao niu ក៏ពុំចាញ់ដែរ ព្រោះនាងរស់នៅទីក្រុងសៀងហៃ ដ៏រីកចម្រើនរបស់ចិន។

មុនក្លាយជា “ជំនួយការ” ពិសេសរបស់លោក Fang ដែលជាម្ចាស់ នាង Xiao niu ជាសុនកអនាថា ១ក្បាល។

លោក Fang តែងទិញឲ្យនាងនូវសម្លៀកបំពាក់ឆើតឆាយ ព្រមទាំងគ្រឿងលំអរ។

សុនក Shiba Inu គឺជាបុគ្គលិកលក់ទំនិញរបស់តូបលក់ដូរតូច១ យីហោ Suzuki នៅ Tokyo ជប៉ុន។ វានៅប្រចាំការទ្វារចេញចូល ហើយតែស្ទុះទៅទាញបើកទ្វារ គ្រាមានអតិថិជនស្រែករកទិញទំនិញ។

មួយក្បាលនេះកាន់តែ “បានការ” ព្រោះចេះទៅផ្សារជំនួសម្ចាស់ៗ។

អន្ទិតសុនកនេះវិញ ចេះទៅតាមការពារម្ចាស់ ពាំកន្ត្រកពេលម្ចាស់ដើរផ្សារ៕ ចន្ទ្រា

spot_img
×