Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន​ជនសង្ស័យ​ម្នាក់​ជា​មេខ្យល់ លួច​នាំ​មនុស្ស ឆ្លងដែន​ចូលទៅក្នុង​ប្រទេស​ថៃ​ដើម្បី​ចំណាកស្រុក​ធ្វើ ការងារ ដោយ​ទទួល​លុយ​ចំនួន 1500​បាត

spot_img

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖​លោក វ៉េង ហ៊ត់ ចៅក្រម​ស៊ើបសួរ ចេញ​ដីការ​បង្គាប់​ឲ្យ​ឃុំខ្លួន​ជនសង្ស័យ​ម្នាក់​ជា​មេខ្យល់ ជា​បណ្តោះអាសន្ន​នៅ​ព​ន្ឋ​នាគារ​ខេត្ត ដោយ​ចោទ​ពីបទ ការនាំ​យកចេញ​ដោយ​មិន​ស្របច្បាប់ សម្រាប់​ឆ្លងដែន និង ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​

​តាម​បញ្ជា​របស់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង តាម​ការចង្អុលបង្ហាញ ដឹកនាំ​ផ្ទា​ល់ពី សំណាក់ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា មេបញ្ជាការ​ប្រចាំ​ទិស​ភូមិភាគ 4 និង 5 ដែល​បាន ដាស់តឿន ក្រើនរំលឹក​ជាប្រចាំ ដល់​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​តាម​ខ្យែ​បន្ទាត់​ព្រំដែន ឲ្យ​យកចិត្តទុកដាក់ រឹតបន្ដឹង​ការចេញចូល​ខុសច្បាប់​តាម​ច្រករបៀង ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វីដ​19​ពី​ប្រទេស​ថៃ​។

​នៅ​យប់ ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង ១៩-២០​នាទី កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​702 របស់ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ដែល​ល្បាត នៅ​ចំណុច​ច្រករបៀង​អូរ​ខ្លាឃ្មុំ ស្ថិតនៅ​ភូមិ​អូរ​ខ្លាឃ្មុំ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​ប បាន​បង្ក្រាប ករណី នាំ​មនុស្ស​ឆ្លងដែន​ខុសច្បាប់ 01 ករណី ដែល​បង្កឡើង​ដោយ​មេខ្យល់ ឈ្មោះ ទ្រី ឃុន ភេទ​ប្រុស អាយុ ២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គិរី​មង្គល សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង បានធ្វើ​សកម្មភាព​នាំ​ជនរងគ្រោះ​ឈ្មោះ រ៉​ន វ​ល័​ក្ខ ភេទ​ស្រី​អាយុ ៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពង្រ ឃុំ​ពង្រ ស្រុក​ចុងកាល់ ខេត្តឧត្ដរមានជ័យ លួច ឆ្លងដែន​ចូលទៅក្នុង​ប្រទេស​ថៃ​ដើម្បី​ចំណាកស្រុក​ធ្វើ ការងារ ដោយ​ទទួល​លុយ​ចំនួន 1500​បាត ។​

​បច្ចុប្បន្ននេះ កម្លាំង​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ហើយ ត្រូវបាន​លោក វ៉េង ហ៊ត់ ចៅក្រម​ស៊ើបសួរ​ចេញ ដីការ​បង្គាប់​ឲ្យ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ព​ន្ឋ​នាគារ​ខេត្ត ដោយ​ចោទ​ពីបទ ការនាំ​យកចេញ​ដោយ​មិន​ស្របច្បាប់ សម្រាប់​ឆ្លងដែន និង ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×