Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ជនជាតិ​ចិន​ម្នាក់ បើករថយន្ត​មិន​ប្រយ័ត្ន ជ្រុល​ទៅបុក​នឹង​ទ្រូងផ្លូវ បណ្តាល​ឲ្យ​បាក់​អស់​១​កង់​

spot_img

​ភ្នំពេញ​៖ បុរស​ជនជាតិ​ចិន​ម្នាក់ បាន​បើករថយន្ត​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន ក៏​ជ្រុល​ទៅបុក​នឹង​ទ្រូងផ្លូវ​ពេញទំហឹង បណ្តាល​ឲ្យ​បាក់​អស់​១ ចំណែកឯ​តៃកុង​វិញ ទុក​រថយន្ត​ចោល​រត់គេចខ្លួន​បាត់ស្រមោល​។​

​ហេតុការណ៍​នេះដែរ កើតឡើង​នៅវេលា​ម៉ោង ២ និង ៣០ នាទី​យប់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ ២០២០ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​បញ្ជាក់ថា មុនពេល​កើតហេតុ គាត់​បានឃើញ​បុរស​ជនជាតិ​ចិន​ម្នាក់ បាន​បើករថយន្ត​ម៉ាក ព្រូស មួយគ្រឿង ពណ៌​ស្ករ ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 2AS 0632 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិច​មក​កើត ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ ក៏​ជ្រុល​ទៅបុក​ទ្រូងផ្លូវ​ពេញទំហឹង បណ្តាល​ឲ្យ​បាក់​អស់​១​កង់ ចំណែកឯ​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ ។

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​ដល់​រួច​ក៏​ប្រគល់​តួនាទី​នេះ ទៅខាង​ចរាចរណ៍​ជំនាញ​ក្រុង​ចុះមក​វាស់វែង និង​ធ្វើ​កំណត់ហេតុ​យក​រថយន្តស្ទូច មក​ស្ទូច​យក​រថយន្ត​បង្កហេតុ​ខាងលើ ទៅ​រក្សាទុក​នៅ​ចរាចរណ៍​ផ្លូវគោក រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕​រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​

spot_img
×