Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លក្ខណៈពិសេសៗ​នៃ​ក្លឹប​វាយ​កូន​ហ្គោល ហ្គ្រេ​ន ភ្នំពេញ ដែល​លោកអ្នក​គួរ​យល់ដឹង​

spot_img

ភ្នំពេញ៖ ​ក្លឹប​វាយ​កូន​ហ្គោល​ហ្គ្រេ​ន ភ្នំពេញ គឺជា​ក្លឹប​ដែលមាន​លក្ខណៈពិសេស និង​លេចធ្លោ ផ្តល់ជូន​បទពិសោធន៍​នៃ​ការលេង​កីឡា​វាយ​កូន​ហ្គោល​ដ៏​ល្អឥតខ្ចោះ​។​

​ក្លឹប​វាយ​កូន​ហ្គោល ហ្គ្រេ​ន ភ្នំពេញ កំពុង​អភិវឌ្ឍ​ក្លឹប​របស់ខ្លួន​ឲ្យ​កាន់តែ​ប្រសើរឡើង​មួយកម្រិត​ទៀត ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​នៃ​ការលេង​ហ្គោល​ប្រកបដោយ​ផាសុកភាព ឯកជន​ភាព និង​បដិសណ្ឋារកិច្ច​ជាទី​គាប់ចិត្ត​។​
​លក្ខណៈពិសេសៗ​នៃ​ការវិវឌ្ឍ​ខ្លួន​របស់​ក្លឹប​វាយ​កូន ហ្គ្រេ​ន ភ្នំពេញ រួមមាន​៖ ក្លឹប​វាយ​កូន​ហ្គោល ហ្គ្រេ​ន ភ្នំពេញ ត្រូវបាន​រចនា​ដោយ Niklaus Design ដែលជា​ក្រុមហ៊ុន​ជំនាញ​ក្នុងការ​រចនា​ទីលាន​វាយ​កូន​ហ្គោល​ដ៏​ល្បីឈ្មោះ​ក្នុង​ពិភពលោក​។​

​លើសពីនេះ ក្លឹប​វាយ​កូន​ហ្គោល ហ្គ្រេ​ន ភ្នំពេញ មាន​ទីតាំង​ស្ថិតក្នុង​រាជធានី​ភ្នំពេញ ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​បាន​ឆាប់រហ័ស​តាម​មហាវិថី​អង្គរ មហាវិថី​ឈ្នះ ឈ្នះ មហាវិថី​មិត្តភាព​ភ្នំពេញ ហាណូយ ផ្លូវជាតិ​លេខ​៥ ផ្លូវ​ឯកឧត្តម​ជា​សុផារ៉ា និង​វិថី​ហ្គ្រេ​ន​ភ្នំពេញ​ជាដើម​។​

​ក្លឹប​វាយ​កូន​ហ្គោល ហ្គ្រេ​ន ភ្នំពេញ គឺជា​ទីលាន​ស្តង់ដារ​អន្តរជាតិ​១៨​ឡូ ដែល​ផ្តល់ជូន​បទពិសោធន៍​លេង​កូន​ហ្គោល​ដ៏​ពេញលេញ​។​
​ក្លឹប​វាយ​កូន​ហ្គោល ហ្គ្រេ​ន ភ្នំពេញ ទើប​ត្រូវបាន​វិនិយោគ​បន្ថែម​ជាង​១​លាន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​ការកែលម្អ​ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត ដូចជា​ការបន្ថែម​រថ​យន្ត Golf Cart ចំនួន​១០០​គ្រឿង សម្ភារៈ​សម្រាប់​ថែទាំ​ទីលាន​វាយ​កូន​ហ្គោល និង​ការ​រចនា Club House ដើម្បី​ផ្តល់ជូន​បដិសណ្ឋារកិច្ច​ដ៏​ប្រណិត​សម្រាប់​ភ្ញៀវ​៕​រក្សា​សិទ្ធិ​ដោយ​៖CEN

default

spot_img
×