Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស​ន្ទ​ស្សន៍​ផ្សារ​មូល​ប​ត្រ​កម្ពុជា​បន្ត​កើនឡើង ០,០៣%​ទៀត​កាលពី​ថ្ងៃ​ម្សិលមិញ​

spot_img

​ភ្នំពេញ​៖ នៅពេល​ផ្សារ​បិទ​ថ្ងៃនេះ ស​ន្ទ​ស្សន៍​ផ្សារ​មូល​ប​ត្រ បាន​បន្ត​កើនឡើង​០,០៣%​ទៀត ដល់​៦៤៦,០៦ ពិន្ទុ​។ ភាគហ៊ុន របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ (PWSA) និង​កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ (PPAP) បាន​កើន​ឡើងដល់​៦.០៨០៛ និង ១១.៧៨០៛​។

​ផ្ទុយទៅវិញ ភាគហ៊ុន​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP) កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ (PAS) និង​ភាគហ៊ុន អេស៊ីលីដា (ABC) បាន​ធ្លាក់​ចុះមក​ត្រឹម​១.២៩០៛ ១៣.៩៨០៛ និង​១៧.០៤០៛​។​
​ស្របពេល​ជាមួយគ្នានេះ ភាគហ៊ុន​ពីរ ហ្គ្រេ​ន​ធ្វី​ន​អ៊ី​ន​ធើ​ណា​ស់សិ​នណល (GTI) និង​ផេស​តិច (PEPC) បាន​រក្សា​ថ្លៃថេរ​ដដែល ពោលគឺ​ត្រឹម​៣.២៥០៛ និង​២.៩៨០៛​។

​ដោយឡែក ទំហំ​ជួញដូរ​ភាគហ៊ុន​សរុប​មាន​ចំនួន ២៣២,៧៥​លាន​រៀល ដែល​ភាគហ៊ុន​PPSP និង​ABC មាន​ចំណែក​ដល់​ទៅ​៥២% និង​៣៦% រៀង​គ្នា​នៃ​ទំហំ​សរុប​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN


spot_img
×