Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីក្រុង​ហុងកុង​ដាក់​ការធ្វើ​ច​ត្តា​ឡី​ស័ក រហូតដល់ ២១ ថ្ងៃ​សម្រាប់​ភ្ញៀវទេសចរ ដោយ​ដាក់​អាហ្វ្រិក​ខាងត្បូង ទៅក្នុង​បញ្ជី​ហាមឃាត់​ចេញចូល​

spot_img

​ទីក្រុង​ហុងកុង​បាន​ពង្រីក​វិសាលភាព​នៃ​ការតម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ដែលមាន​រយៈពេល ៧ ថ្ងៃ​ទៅ ២១ ថ្ងៃ​សម្រាប់​ភ្ញៀវទេសចរ​ទាំងអស់ ដែល​ធ្វើដំណើរ​មកពី​ខាងក្រៅ​ប្រទេស​ចិន​ចាប់ពី​ថ្ងៃ​សុក្រ​ទី ២៥ ធ្នូ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​ដើម្បី​ទប់ស្កាត់​ការឆ្លង​វីរុស​កូ​វីដ​១៩​។​
​អាជ្ញាធរ​ក៏បាន​ហាមឃាត់​ប្រជាជន​ទាំងអស់​ដែល​បាន​ស្នាក់នៅ​ក្នុងប្រទេស​អាហ្វ្រិក​ខាងត្បូង កាលពី ២១ ថ្ងៃមុន​ពី​ការឡើង​ជិះ​យន្តហោះ​ត្រឡប់មក​ទី​ហុងកុង​។​

​ទីក្រុង​ហុងកុង​បាន​ហាមឃាត់​រាល់​ជើងហោះហើរ​ទាំងអស់ ដែល​ធ្វើដំណើរ​មកពី​ចក្រភព​អង់គ្លេស​ពីថ្ងៃ​ចន្ទ​ហើយ​ទីក្រុង​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា និស្សិត​ពីរ​នាក់​ដែល​បាន​វិលត្រឡប់​មកពី​ចក្រភព​អង់គ្លេស​ទំនងជា​ត្រូវ​ឆ្លង​វីរុស​ទម្រង់​ថ្មី​នៃ​វីរុស​កូ​វីដ​១៩​។​
​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​ពាក់កណ្តាល​អធ្រាត្រ​ថ្ងៃ​សុក្រ អាជ្ញាធរ​បាន​និយាយថា​មនុស្ស​ដែល​បាន​ស្នាក់នៅ​កន្លែង​ផ្សេងៗ​នៅ​ខាងក្រៅ​ប្រទេស​ចិន​ក្នុងអំឡុងពេល ២១ ថ្ងៃមុន ពេល​ពួកគេ​មកដល់​ត្រូវ​ឆ្លងកាត់​រយៈពេល ២១ ថ្ងៃ​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​សណ្ឋាគារ​ដែល​បានកំណត់​។​

«​ដោយ​កត់សំគាល់​ការផ្លាស់​ប្តូរ​យ៉ាងខ្លាំង​នៃ​ស្ថានភាព​រាតត្បាត​ជាស​កល ជាមួយនឹង​ការផ្លាស់ប្តូរ​វីរុស​ថ្មី​ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​ប្រទេស​ជាច្រើន វា​ចាំបាច់​ត្រូវ​ឲ្យ​រដ្ឋាភិបាល​ដាក់ចេញ​នូវ​វិធានការណ៍​ដោះស្រាយ​ជាបន្ទាន់​ដើម្បី​ធានាថា គ្មាន​ករណី​ណាមួយ​អាច​ធ្លាក់ចូល​សំណាញ់ បើ​សូម្បីតែ​ក្នុងករណី​ពិសេស​។ វីរុស​ទម្រង់​ថ្មី​អាច​នៅ​យូរ​ជាង​១៤​ថ្ងៃមុន​ចេញ​រោគសញ្ញា​៕
​ប្រភព​៖ Reuters
​រក្សា​សិទ្ធិ​ដោយ​៖CEN


spot_img
×