Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រយ័ត្ន​ចាញ់ល្បិច​ជន​បោកប្រាស់ ប្រើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ក្លែងក្លាយ ប្រព្រឹត្ត​បទល្មើស ទិញ​លក់ បង់​រំលស់ ឬ​ដាក់បញ្ចាំ​ផ្សេងៗ​

spot_img

​ភ្នំពេញ​៖ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ កំពុងបើក​ការស៊ើបអង្កេត ស្រាវជ្រាវ​ស្វែងរក​មុខសញ្ញា​ជាច្រើន​នាក់ ដែល​បាន​ប្រើប្រាស់​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ក្លែងក្លាយ ប្រព្រឹត្ត​បទល្មើស ទិញ​លក់ បង់​រំលស់ ឬ​ដាក់បញ្ចាំ​ផ្សេង ដូច្នេះ​សូម​មហាជន អាជីវករ ចូលរួម​បង្ការ​ទប់ស្កាត់​ករណី​បទល្មើស​ឆបោក​តាម​មធ្យោបាយ និង​រូបភាព​ផ្សេងៗ ។​

​ក្រុមការងារ​ប្រតិកម្ម​រហ័ស​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សូម​ជម្រាបជូន​សាធារណជន​អ្នកសារព័ត៌មាន និង​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម សូមមេត្តា​ទទួល​ជ្រាប និង​ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​បន្ត​ទៅកាន់​មហាជន អាជីវករ ដើម្បី​ចូលរួម​បង្ការ​ទប់ស្កាត់​ករណី​បទល្មើស​ឆបោក​តាម​មធ្យោបាយ និង​រូបភាព​ផ្សេងៗ ពាក់ព័ន្ធ​នឹង​មុខសញ្ញា​សង្ស័យ​ខាងក្រោម​ប្រើប្រាស់​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ក្លែងក្លាយ ប្រព្រឹត្ត​បទល្មើស ទិញ​លក់ បង់​រំលស់ ឬ​ដាក់បញ្ចាំ​ផ្សេង ។​

​បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ​កំពុងបើក​ការស៊ើបអង្កេត ស្រាវជ្រាវ​ស្វែងរក​មុខសញ្ញា​នេះ​មក​ផ្ដន្ទាទោស​តាមច្បាប់ ៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×