Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក គឹម សន្តិភាព ៖ កម្ពុជា​អនុវត្ត​ច្បាប់​របស់ខ្លួន ចំពោះ​ជន​ដែល​ប្រព្រឹត្ត​ល្មើសច្បាប់​ពុំមាន​អ្វី​ចម្លែក​ទេ​

spot_img

​ភ្នំពេញ​៖ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ថ្លែងថា ការដែល​កម្ពុជា​អនុវត្ត​ច្បាប់​របស់ខ្លួន ចំពោះ​ជន​ដែល​ប្រព្រឹត្ត​ល្មើសច្បាប់​ពុំមាន​អ្វី​ចម្លែក​ទេ​។​

​លោក គឹម សន្តិភាព រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​សរសេរ​សារ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក នា​ព្រឹក​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២០​នេះ​ថា “​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុងប្រទេស​ណាក៏ដោយ គឺមាន​កាតព្វកិច្ច​អនុវត្ត​នូវ​មុខការ​របស់ខ្លួន ក្នុងការ​បង្ក្រាប​បទល្មើស និង​អនុវត្ត​រាល់​សេចក្តីសម្រេច​របស់​តុលាការ ដើម្បី​ធានា​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​ភាពសុខសាន្ត​របស់​ប្រជាពលរដ្ឋ​! ការដែល​កម្ពុជា អនុវត្ត​ច្បាប់​របស់ខ្លួន​ចំពោះ​ជន ដែល​ប្រព្រឹត្ត​ល្មើសច្បាប់ ក៏​ពុំមាន​អ្វី​ចម្លែក​នោះដែរ​!”​។​

​សូម​ជម្រាបជូន​ថា​៖ នៅ​ថ្ងៃ​២៥ ខែធ្នូ ឆ្នាំ​២០២០ នេះ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ បានធ្វើ​អធិបញ្ជា​ទៅ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់វិធានការ​តាមច្បាប់​ជាបន្ទាន់ និង​តឹងរ៉ឹង​បំផុត​លើ​ឈ្មោះ សម រង្ស៊ី ចំពោះ​ករណី​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ដល់​អង្គ​ព្រះមហាក្សត្រ កាលពី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២០”​។​

​លិខិត​របស់​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​ធ្វើឡើង​បន្ទាប់ពី ឈ្មោះ សម រង្ស៊ី បាន​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២០ ដោយ​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ម្តងទៀត​ចំពោះ​ព្រះមហាក្សត្រ​កម្ពុជា ដោយមាន​ខ្លឹមសារ​ថា​៖ «​ឥឡូវនេះ ហ៊ុន សែន ស្ងាត់​ជ្រាប​ក្នុង​រឿងនេះ ហើយ​គាត់​ត្រៀម​សងលុយ​សប្បុរសជន ដែល​ចាញ់បោក​គាត់​មាន​ទាំង​ស្តេច​ទីងមោង​ផងដែរ​»​។​

​លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​ចាត់ទុកថា «​ខ្លឹមសារ​នៃ​សារ​ដែល​ឈ្មោះ​សម រង្ស៊ី បាននិងកំពុង​ផ្សព្វផ្សាយ​ជា​សាធារណៈ​តាមរយៈ​បណ្តាញ​សង្គម​នេះ គឺជា​ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ដោយបាន​ធ្វើឱ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សេចក្តីថ្លៃថ្នូរ និង​ព្រះកិត្តិនាម​របស់ ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ប្រជារាស្ត្រ​ខ្មែរ​ទូទាំងប្រទេស​។ ទង្វើ​នេះ​គឺជា​ការរំលោភបំពាន​លើ​រដ្ឋ​ធម្ម នុ​ញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ត្រូវ​បានកំណត់​ជា​បទល្មើស​ព្រហ្មទណ្ឌ​ដែលមាន​ចែង និង​ផ្តន្ទាទោស​តាម​បញ្ញត្តិ​នៃ​មាត្រា​៤៣៧​ស្ទួន នៃ​ក្រមព្រហ្មទណ្ឌ​”​។​

​យោងតាម​មាត្រា ៤៣៧ (​ស្ទួន​) បទ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ គឺ​ការប្រមាថ​គឺជា​វាចារ កាយវិការ សំណេរ គំនូរ ឬ​វត្ថុ​ដែល​ប៉ះពាល់​ដល់​សេចក្តីថ្លៃថ្នូរ​នៃ​បុគ្គល​។ ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​១​ឆ្នាំទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ពី​២.០០០.០០០(​ពីរលាន​)​រៀល ទៅ​១០.០០០.០០០(​ដប់​លាន​) រៀល​៕​រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×