Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្ត​បន្ទាយមានជ័យ ចុះ​ត្រួតពិនិត្យ ទីកន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ

spot_img

បន្ទាយមានជ័យ​៖ លោក​ឧ​ត្ត​ម​សេនិយ៍​ទោ សេង ធា​រិ​ន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគ​ទី​៥ ,​ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ អមដំណើរ​ដោយ​លោក​មេបញ្ជាការ​ទិស​ទី​១ លោក​មេ​បញ្ចា​ការ​កងពលតូច​ថ្មើរជើង​លេខ​៥១ លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ស្នងការ​នគរបាល​ខេត្ត មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត មេបញ្ជាការ​កងការពា​រ​ព្រំដែន​គោក​លេខ​៥០៣ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ ទីកន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ តាម​ច្រកព្រំដែន​ខេត្តបន្ទាយមានជ័យ និង​បាន​ចុះសួរសុខទុក្ខ ត្រួតពិនិត្យ​កម្លាំង ដែល​កំពុង​ឈរជើង​ការពារ​បូរណភាព​ទឹកដី និង​ទប់ស្កាត់​ការឆ្លង​ព្រំដែន​កម្ពុជា​-​ថៃ ខុសពី​សេចក្តីណែនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​។​

​សូមបញ្ជាក់ថា ទិស​ទី​១ យោ​ភូមិភាគ​ទី​៥ បាន​ត្រៀមកម្លាំង និង​មធ្យោបាយ​ចល័ត​អន្តរាគមន៍ តាម​ការអំពាវនាវរ​បស់​ប្រមុខ​រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ និង​មេបញ្ជាការ​កងទ័ពជើងគោក រងចាំ​អនុវត្តន៍​តាម​បទបញ្ជា​ថ្នាក់លើ​២៤​ម៉ោង​លើ​២៤​ម៉ោង ក្នុងនោះ​កម្លាំង​មួយផ្នែក​បាន​សហការ​ជាមួយ​កងកម្លាំងប្រដាប់អាវុធ​ចម្រុះ មន្ត្រី​ជំនាញ អាជ្ញាធរ​មូលដ្ឋាន​បាន​ខិតខំ​បំពេញភារកិច្ច​ទាំង​ថ្ងៃ​យប់​ថ្ងៃ ក្នុង​កិច្ចប្រតិបត្តិការ​ចូលរួម​យុទ្ធនាការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ពិសេស​អនុវត្តន៍​នូវ​បទបញ្ជា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើយ៉ាងណា​កាត់ផ្តាច់ និង​ទប់ស្កាត់​ឲ្យ​ខាន​តែ​បានការ​ចម្លង​ចូលក្នុង​សហគមន៍​។​

​កត់សម្គាល់ថា​៖​ដោយសារ​កា​រីក​រាលដាល​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩​នៅ​ប្រទេស​ថៃ គិតពី​ថ្ងៃទី​២១ ដល់ ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២០​នេះ ប្រជាពលរដ្ឋ​ខ្មែរ​វិលត្រឡប់​តាម​ច្រកព្រំដែន​ខេត្តបន្ទាយមានជ័យ សរុប​ជាង​មួយ​ពាន់​នាក់ និង​បាន​អនុវត្ត​វិធាន​ការធ្វើ​ច​ត្តា​ឡី​ស័ក តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សេង ធា​រិ​ន បាន​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម អភិបាលខេត្ត​បន្ទាយមានជ័យ ក៏ដូចជា​សប្បុរសជន​នានា​ដែល​បាន​ជួយឧបត្ថម្ភ ជា​ថវិកា សម្ភារ គ្រឿងឧបភោគ​បរិភោគ ដល់​កម្លាំងចម្រុះ​ដែល​កំពង់​បំពេញ​បេសកម្ម​ជូន​ជាតិ​មាតុភូមិ ដែល​នេះ​គឺជា​សកម្មភាព​រួមចំណែក​សមរភូមិ​ក្រោយ​គាំទ្រ​សមរភូមិ​មុខ​៕
​រក្សា​សិទ្ធិ​ដោយ​៖​ម៉ៅ​

spot_img
×