Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​អន្លង់វែង បង្ក្រាប​ល្បែងស៊ីសង​កត់​ឆ្នោត​វៀតណាម​

spot_img

​ឧត្ដរមានជ័យ ៖ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​អន្លង់វែង បាន​បង្ក្រាប​ល្បែងស៊ីសង​ឆ្នោត​ខុសច្បាប់ (​ឆ្នោត​វៀតណាម​) មួយ​ករណី នៅ​ចំណុច​ភូមិ​អូរ​ស្រម៉ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្តឧត្ដរមានជ័យ និង​បាន​កសាង​សំណុំរឿង​តាម​នីតិវិធី ។​
​តាម​ការចង្អុលបង្ហាញ​ពី​លោក​ឧត្ដមសេនីយ៍ ហួត សុធី ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តឧត្ដរមានជ័យ និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​ឯកឧត្ដម​តូច សុភ​ក្ដី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ។

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​បញ្ជាក់ថា ក្រោយពី​បានឃើញ​បណ្ដាញ​សង្គម​ចុះផ្សាយ​ព័ត៌មាន ករណី​ល្បែងស៊ីសង​ឆ្នោត​ខុសច្បាប់​នៅ​ស្រុក​អន្លង់វែង ញឹកញាប់ នៅ​ល្ងាច​ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ​២០២០ លោកស្នងការ​នគរបាល​ខេត្ត​បានចេញ​បញ្ជា​ឲ្យ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់វែង​ស្រាវជ្រាវ ហើយ បាន​បង្ក្រាប​ល្បែង​ស៊ី​ខុសច្បាប់​(​ឆ្នោត​យួន​) ១ ករណី នៅ​ភូមិ​អូរ​ស្រម៉ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ឃាត់ខ្លួន​មនុស្ស ១ នាក់ ឈ្មោះ ចែម វេហា ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ រស់នៅ​ភូមិ ឃុំ ខាងលើ​។

​ដកហូត​វត្ថុតាង​រួមមាន​៖ ក្រ​ដា​កត់​លេខឆ្នោត ១១ សន្លឹក​, សៀវភៅ​កត់​លេខឆ្នោត ១ ក្បាល​, សឺ​មី​ពណ៌​ខ្មៅ ០១, ប្រាក់រៀល​ចំនួន ១៥៩,៧៥០០៛ (​មួយ​លាន​ប្រាំ​សែន​ប្រាំបួន​ម៉ឺន​ប្រាំ​ពីរពាន់​ប្រាំ​រយ​រៀល​គត់​), ទូរស័ព្ទ ១ គ្រឿង​, ប៉ិច ០៣ ដើម​, ហ្វឺត​ទឹក​ពណ៌​លឿង​១ ដើម​, បន្ទាត់​ជ័រ​១, កាស្យូ​ម៉ាក​CASIO​ពណ៌​ខ្មៅ ១, ម៉ាស៊ីន​ឆ្នោត​កីឡា​ជាតិ​ពណ៌​ខ្មៅ ១ និង​កាបូបស្ពាយ​ចំហៀង ១ ។​
​ករណីនេះ​កម្លាំង​យើង បាន​នាំខ្លួន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់វែង ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×