Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមគ្រូពេទ្យ​ផ្នែក​វះកាត់ នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត វះកាត់​លើ​អ្នកជំងឺ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​មា្ន​ក់​ទើប​ត្រឡប់​មកពី​ប្រទេស​កូរ៉េ ដែលមាន​អាប់​សែ​ខ្នែង​ពោះ ដោយ​ជោគជ័យ និង​សុវត្ថិភាព​

spot_img

​ភ្នំពេញ​៖ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ​២០២០ ក្រុមគ្រូពេទ្យ​ផ្នែក​វះកាត់ នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បានធ្វើការ​វះកាត់​លើ​អ្នកជំងឺ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​មា្ន​ក់​ទើប​ត្រឡប់​មកពី​ប្រទេស​កូរ៉េ ដែលមាន​អាប់​សែ​ខ្នែង​ពោះ (Abcés appendiculaire) ដោយ​ជោគជ័យ និង​សុវត្ថិភាព ។​

​ដោយ​អ្នកជំងឺ​កំពុងស្ថិត​នៅក្នុងពេល​ច​ត្តា​ឡី​ស័ក ដូចនេះ​ដើម្បី​បង្ការ និង​ការពារ​ការឆ្លង​វីរុស​កូ​វីដ​-១៩ ក្រុមគ្រូពេទ្យ​វះកាត់​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បានធ្វើ​ការរៀបចំ​បន្ទ​ប់ និង​សម្ភារៈ បរិក្ខារ​សម្រាប់​វះកាត់​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​ការពារ​សុវត្ថិភាព​ក្រុមគ្រូពេទ្យ​វះកាត់​ត្រូវ​ស្លៀក​សំលៀកបំពាក់​វះកាត់​ផង និង​សំលៀកបំពាក់​ការពារ​វីរុស​កូ​វីដ​-១៩ ផងដែរ ។ ក្រោយពី​ធ្វើការ​វះកាត់​អស់​រយៈពេល​ហែល ១ ម៉ោង យើង​បានទទួល​ជោគជ័យ​ជា​ស្ថាពរ ដោយ​សុវត្ថិភាព​ទាំង​អ្នកជំងឺ និង​ក្រុមគ្រូពេទ្យ​។​
​តាងនាម​ឲ្យ​ថ្នាក់ដឹកនាំ​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ក្រុមគ្រូពេទ្យ​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កំលាំងកាយ​ចិត្ត​ក្នុងការ​ព្យាបាល​អ្នកជំងឺ​ប្រកបដោយ​ការយកចិត្តទុកដាក់ និង​គោរព​តាម​ក្រមសីលធម៌​វិជ្ជាជីវៈ ។​

​សូម​បងប្អូន​ប្រជាពលរដ្ឋ​បង្កើន​ការយកចិត្តទុកដាក់ និង​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុងការ​ការពារ​បង្ការ​ការឆ្លង​ជំងឺ Covid-19 នេះ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×