Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្ត​បាត់ដំបង កំណត់​ឲ្យ​មាន​រូប​និមិត្តសញ្ញា​អត្តសញ្ញាណ (​ឡូហ្គោ​) របស់​ស្រុក​-​ក្រុង​ទាំង​១៤ និង​ឃុំ​-​សង្កាត់​ទាំង​១០២

spot_img

​បាត់ដំបង​៖ រូប​និមិត្តសញ្ញា​សម្គាល់​អត្តសញ្ញាណ​របស់​ស្រុក​-​ក្រុង​ឃុំ​-​សង្កាត់ ដែល​ចំណុះ​ឲ្យ​រដ្ឋបាលខេត្ត​បាត់ដំបង តាមរយៈ​ការដាក់​ឆ្លង​គំនូរ​ពង្រាង ដើម្បី​សុំ​ធ្វើការ​ដាក់​ឆ្លង​យោបល់​កែលម្អ ដើម្បី​ឈានទៅ​សម្រេច​ជា​ផ្លូវការ​។​
ការប្រជុំ​អំពី​អត្តសញ្ញាណ​ឬ​(​សញ្ញា​ឡូហ្គោ​) ស្រុក​ក្រុង​ទាំង​១៤​និង​ឃុំ​-​សង្កា​ត​ទាំ់ង​១០២ របស់​ខេត្តបាត់ដំបង​នេះ បាន​ប្រព្រឹត្តទៅ​កាលពី​ល្ងាច​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២០ ក្រោម​អធិបតី ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង និង​វត្តមាន​ឯក​អភិបាលរង​ខេត្ត​ទទួលបន្ទុក អស់លោក​ប្រធាន​និង​អនុប្រធាន​មន្ទីរ​ពាក់ព័ន្ធ​មួយចំនួន ព្រមទាំង​លោក​អភិបាល ភិ​បាល​រង​ស្រុក ក្រុង​ទាំង​១៤​និង​ម​ន្ក្រី​ស្រុក​-​ក្រុង​ពាក់ព័ន្ធ មួយចំនួន​ផងដែរ​។​

​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍​កោតសរសើ​រ​ដល់​អាជ្ញាធរ​រដ្ឋបាល​ស្រុក ក្រុង​ឃុំ​សង្កាត់​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​លះបង់​ពេលវេលា ដើម្បី​ចុះ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ពី​លក្ខណៈ​ភូមិសាស្ត្រ ប្រវត្តិ​ទឹកដី​លក្ខណៈសម្បត្តិ​ធម្មជាតិ ពាក់ព័ន្ធ​ទឹកដី​របស់ខ្លួន ហើយ​ស្រុក​ឃុំ​ខ្លះទៀត ក៏​ជាប់​ទាក់ទិន​ទៅ​និង​ប្រវត្តិសាស្ត្រ ប្រវត្តិ​នៃ​រឿងព្រេង​បុរាណ ដែល​ទាំងអស់នេះ ត្រូវបានធ្វើ​ការសិក្សា​លម្អិត ដើម្បី​រិះរក​ធាតុ​ផ្សំ ប្រមូលផ្តុំ​នូវ​ទស្សនៈ​ជាច្រើន មតិ​ជាច្រើន​និង​ការចងចាំ​របស់​ចាស់ព្រឹទ្ធាចារ្យ ដែល​ចងចាំ​ពី​សាវតារ និង​ប្រវត្តិកាល​នៃ​សម័យកាល​ភូមិឋាន​នីមួយៗ​របស់ខ្លួន ដើម្បី​យកមក​រំលេច​ចេញ​ជា​និមិត្តសញ្ញា នៃ​អត្តសញ្ញាណ​តំបន់​រដ្ឋបាល​ដែនដី​របស់ខ្លួន ដែល​ទាំងនេះ​វា​មិន​ត្រឹមតែ​ស្រាវជ្រាវ​ប្រវត្តិ​ទឹកដី​របស់ខ្លួន​ប៉ុណ្ណោះ​ទេ​។ តែ​វា​ក៏​ជា​លក្ខខណ្ឌ​កំណត់ដោយ​ជាក់លាក់ នៃ​ប្រវត្តិកាល​ដ៏​យូរលង់​របស់​រដ្ឋបាល​នីមួយៗ ដើម្បី​រក្សា​ទុកជា​ប្រវត្តិសាស្ត្រ​យូរអង្វែង សម្រាប់​មនុស្ស​និង​កូនចៅ​យើង​ជំនាន់​ក្រោយៗ​ទៀត​។ ជាពិសេស​ទៀត វា​ក៏​ជា​អត្តសញ្ញាណ​សម្គាល់​ដល់​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ ដែល​បានមក​ទស្សនា​ក្នុង​ខេត្ត ក្នុងស្រុក​-​ក្រុង​និង​ឃុំ​-​សង្កាត់ របស់ បងប្អូន​ផងដែរ​។​

​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​ផ្តល់នូវ​ទស្សនៈ​គ​ន្លឹះ​បន្ថែម ដើម្បី​រិះរក​គំនិត​រួម​មតិរួម ក្នុងការ​ឆ្លុះបញ្ចាំង​និង​បង្ហាញ​ពី​សក្តានុពល​សេដ្ឋកិច្ច ក្នុង​មូលដ្ឋាន​នីមួយៗ​។ ពិសេស ត្រូវ​បង្ហាញ​ពី​អត្តសញ្ញាណ និង​រក្សា​ពី​តម្លៃ​វប្បធម៌​ប្រពៃណី​ខ្មែរ​យើង ដើម្បី​ធ្វើ​ឲ្យ​និមិត្តសញ្ញា​នៃ​អត្តសញ្ញាណ​ទឹកដី​រដ្ឋបាល​ស្រុក​-​ក្រុង ឃុំ​-​សង្កាត់ របស់ខ្លួន​ស័ក្តិសម​ទៅ​និង​ភូមិសាស្ត្រ​ជាក់ស្តែង​។​

​ឯកឧត្តម ងួន រតនៈ បានធ្វើការ​ណែរ​នាំ​ដល់​រដ្ឋបាល​ក្រុង ស្រុក ត្រូវធ្វើ​ការកែរ​លម្អ​និង​រំលេច​ឡើងវិញ ពី​ការ​ឯកភាពគ្នា ក្នុងការ​កំណត់​អត្តសញ្ញាណ​របស់​ស្រុក​-​ក្រុង ត្រូវមាន​អក្សរ​ឈ្មោះ​ខេត្ត​ពី​ខាងលើ​។ នៅក្នុង​អត្តសញ្ញាណ របស់ ឃុំ​-​សង្កាត់ ត្រូវមាន​ឈ្មោះ​ស្រុក​-​ក្រុង​ខាងលើ ដូច​ខេត្ត​ដែរ​។​

​ឯកឧត្តម​អភិបាលខេត្ត​បាត់ដំបង បាន​សង្កត់ធ្ងន់​ទៀតថា ហាម​ការប្រើប្រាស់​អត្តសញ្ញាណ​រូបភាព ជា​បុគ្គល​ណាមួយ​ជាក់លាក់ ត្រូវ​ជំនួស​នូវ​រូបគំនូរ​ជា​ជំនួស​បុគ្គល​នោះ​វិញ​។ ក្រោយពី​ការប្រជុំ​និង​កែលម្អ​អត្តសញ្ញាណ​នៃ​និមិត្តសញ្ញា​សម្គាល់ រួចរាល់​ស្រេចបាច់​ហើយ​នោះ រដ្ឋបាលខេត្ត​បាត់ដំបង​និង​ដាក់​ឆ្លង​ជូនទៅ​ក្រសួងមហាផ្ទៃ ដើម្បី​សុំ​ការពិនិត្យ​និង​សម្រេច​ពី​ក្រសួង​ជាមុន មុនពេល​យកមកប្រើ​ប្រាស់​ជា​ផ្លូវការ​៕ រក្សា​សិទ្ធិ​ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×