Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាំមើល​ទាំងអស់គ្នា​! រឿងរ៉ាវ​លែងលះ​ឧកញ៉ា ឌួង ឆាយ និង​ភរិយា ត្រូវ​គ្រូ​ហុងស៊ុយ ចៅ​ម៉ែ អះអាងថា​អត់​បែក​គ្នា​ដាច់ខាត ដោយសារ​មាន​… (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ ជុំវិញ​រឿងរ៉ាវ​បែកបាក់​ជីវិត​ប្តី​ប្រពន្ធ រវាង​លោក​ឧកញ៉ា ឌួង ឆាយ និង​អ្នកនាង ដេ​ត ម៉ាលី​ណា នោះ​ប្រិយមិត្ត​ជាច្រើន​បានទទួល​ជ្រាប​ហើយ ក្រោយពី​អ្នកនាង ម៉ាលី​ណា បានប្រកាស​លែងលះ​ជា​សាធារណៈ កាលពីពេល​កន្លងមក​នេះ ដែល​ធ្វើ​ឲ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល និង​ស្ទើរ​មិនគួរ​ឲ្យ​ជឿ រហូត​អ្នកខ្លះ​ថា​ការ​លេងសើច​ប៉ុណ្ណោះ​។

​តែ​យ៉ាងណា ក្រោយ​អ្នកនាង ម៉ា លី​ណា បានចេញ​វីដេអូ​ទម្លាយ​ចេញ​ដំបៅ​ក្នុង​ចិត្ត​អស់​រយៈពេល ១៣ ឆ្នាំ មក ក៏បាន​ធ្វើ​គ្រប់គ្នា​អស់​មន្ទិល​ថា​នេះ​ជា​រឿង​ពិតមែន​។ ជាការ​ពិតណាស់ ក្នុង​ថ្ងៃបុណ្យ​ណូអែល កាលពី​យប់​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២០ គឺ​ពុំ​ឃើញ​មាន​វត្តមាន​អ្នកនាង ម៉ាលី​ណា នៅក្នុង​ផ្ទះ​វីឡា​ដ៏​ស្កឹមស្កៃ​ដូច​មុន​ទៀត​ទេ ខណៈ​លោក​ឧកញ៉ា ឌួង ឆាយ បាន​ប្រារព្ធ​ពិធី​នេះ​ជូន​កូនៗ​ប្រុស​ស្រី​ទាំង​៣​នាក់ ដែល​មើលទៅ​ពិតជា​កម្សត់​ខ្លាំងណាស់ បន្ទាប់ពី​បាន​សុំ​ការអនុញ្ញាត​ពី​ភរិយា​យកមក​ផ្ទះ​។

​ដោយឡែក ងាក​មក​ស្តាប់​ស្ត្រី​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​គ្រូ​ហុងស៊ុយ មាន​រហស្សនាម​ថា «​ចៅ​ម៉ែ​» ចេញ​នូវ​វីដេអូ​ប្រមាណ ១៨​នាទី ទស្ស​ទាយ​ជុំវិញ​រឿងរ៉ាវ​លែងលះគ្នា​រវាង​ឧកញ៉ា ឌួង ឆាយ និង​ភរិយា​គឺ​លោកជំទាវ ដេ​ត ម៉ាលី​ណា ដោយ​អះអាង​ច្បាស់ៗ​ថា​អ្នក​ទាំងពីរ​មិន​បែក​គ្នា​ឡើយ​។​

​ក្នុងនោះ អ្នកគ្រូ​ហុងស៊ុយ​សម្តី​ផ្អែម​រូបនេះ បានលើកឡើង​ហេតុផល​ថា​៖ «​រឿង​ផ្ទៃក្នុង​យើង​មិនដឹង​យ៉ាងណាទេ ប៉ុន្តែ បើ​រឿង​បែក​គ្នា គឺ​មិនអាច​ដាច់ខាត ដោយសារ​មានកូន​ស្រី​ពៅ «​រា​ជនី​គុជ​» ចូលមក​ដល់ ដែលជា​ដួង​កែវ​ជីវិត​របស់​ពួកគាត់​ទាំងពីរ តើ​ឲ្យ​ពួកគាត់​បែក​ទៅណា​។​

​អ្នកគ្រូ ចៅ​ម៉ែ សូម្បី​ហ៊ាន​និយាយថា ប្រសិនបើ ដួង ឆាយ និង ម៉ា លី​ណា បែក​គ្នា​រហូត​មែន ឲ្យ​ជេរ​បញ្ចោ​ចុះ​។ ព្រោះថា គ្មាន​មនុស្ស​ស្រី​ប្រុស​ណា​ផ្សេង​មក​ជំនួស ឬ​ជា​គូជីវិត​នឹង​ពួកគាត់​ទាំងពីរ​បាន​នោះទេ ពួកគាត់​ទាំងពីរ​នាក់​មានបុណ្យ​ស្មើគ្នា ជា​គូ​វាសនា​នឹង​គ្នា​។

​អ្នកគ្រូ​ចៅ​ម៉ែ ក៏បាន​សរសើរ​ផងដែរ បើ​គេ​មើលទៅ​តាម​តា​ង៉ូ​វ​ហេង គឺ ដួង ឆាយ ជា​មនុស្ស​មានគុណ​ធម៌ មិន​វាយ​ប្ញ​ក​ពា​ចំពោះ​បងប្អូន​ណា​នោះទេ ពោលគឺ​រូស​រាយ​រាក់​គួរ​ឲ្យ​សរសើរ​។ រីឯ​ប្រពន្ធ​វិញ និយាយ​សឹង​មិន​ចង់​ហើបមាត់ សុភាពរាបសា​ត្រឹមត្រូវ​ណាស់​។

​ជា​ចុងក្រោយ អ្នកគ្រូ ចៅ​ម៉ែ បានបញ្ជាក់​ឲ្យ​ដឹង​បន្ថែមថា រា​ជនី​គុជ (​កូនស្រី​ពៅ​) នឹង​គ្រប​អ្នក​ទាំងពីរ​។ ហេតុនេះ​ទាំង ឌួង ឆាយ និង​អ្នកនាង ម៉ា លី​ណា នឹងមិន​ត្រូវ​ព្រាត់ប្រាស​គ្នា​ទៅណា​នោះទេ គឺ​ត្រូវ​រស់​រួមគ្នា​ដើម្បី​ចិញ្ចឹម​រាជ​នី​គុជ​ឲ្យ​មាន​អនាគត​ដ៏​រុងរឿង ព្រោះ​រាជ​នី​គុជ​ហ្នឹង​គេ​បុណ្យ​ខ្លាំងណាស់​៕ រក្សា​សិទ្ធ​ដោយ​៖ លឹម ហុង​


spot_img
×