Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បិទ​ហាង​លក់​ផលិតផល «​ស្រី​នាង សម្រស់​ធម្មជាតិ​» ព្រោះ​បើក​អាជីវកម្ម​គ្មាន​ច្បាប់​អនុញ្ញាត និង​ជា​ឣា​ហារ​បំប៉ន បែរ​ផ្សព្វផ្សាយ​ព្យាបាល​ជា​….

spot_img

​សៀមរាប ៖ មហាជន​ពិតជា​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ក្រោយពី​សមត្ថកិច្ច​ចម្រុះ បាន​ចុះ​បិទ​ទីតាំង​លក់​ផលិតផល «​ស្រី​នាង​សម្រស់​ធម្មជាតិ​» មួយកន្លែង នៅក្នុង​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប កាលពី​រសៀល​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២០ ដោយសារតែ​អាជីវកម្ម​ខាងលើនេះ បាន​បើក​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត និង​ព្រមទាំង​រកឃើញ​ភាពមិនប្រក្រតី​ជាច្រើន​ដ៏​មិន​នឹកស្មាន​ដល់​។​

​បើតាម​លោក​វរសេនីយ៍ឯក ជ្រិញ គឹម​នី នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​ប្រាប់​ឲ្យ​ដឹងថា ជាមួយនឹង​ការផ្អាក​ទីតាំង «​ស្រី​នាង​សម្រស់​ធម្មជាតិ​» ប្រឹក្សា និង​លក់​ផលិតផល​សម្រស់​ធម្មជាតិ នេះ​ផងដែរ សមត្ថកិច្ច​ក៏បាន​រកឃើញ​មាន​ភាពមិនប្រក្រតី​ចំនួន​៤​ចំណុច​៖ ទី​១- បើក​អាជីវកម្ម អត់​ច្បាប់​។ ទី​២- អាហារ​បំប៉ន​អត់​មាន​ចុះ​ប្រវេ​តរបស់​ក្រសួងសុខាភិបាល​។​ទី​៣- ផាកពិន័យ​អន្តរកាល​តាមច្បាប់ ស្តីពី ឱសថ និង​ទី​៤- ផ្អាក​អាជីវកម្ម បណ្ដោះអាសន្ន រង់ចាំ​ឲ្យ សុំច្បាប់​រួចរាល់ ទើប​ឲ្យ​បើក​ដំណើរការ​ឡើងវិញ​។

​ដោយឡែក លោកស្រី​វេជ្ជបណ្ឌិត លី វណ្ណៈ ប្រធានការិយាល័យ​និយ័តកម្ម នៃ មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ករណី​ផលិតផល​របស់ «​ស្រី​នាង សម្រស់​ធម្មជាតិ​» ប្រឹក្សា និង លក់​ផលិតផល​សម្រស់​ធម្មជាតិ​នេះ មិនទាន់បាន​ចុះ​ប្រវេ​ទ៍ គឺ ខុសច្បាប់​គ្រប់គ្រង​ឱសថ និង គ្រប់គ្រង​គ្រឿងសម្អាង ហើយ​ថែមទាំង​បាន​ផ្សព្វផ្សាយ​ថា ព្យាបាល​ជា​គីស តែ​តាមពិត​ផលិត​នោះ​គ្រាន់តែ​ជា​ប្រភេទ​អាហារ​បំប៉ន​សុខភាព​ប៉ុណ្ណោះ ដែល​នេះ​គឺ​ទង្វើ​ខុសច្បាប់​ទាំងស្រុង​តែម្ដង​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×