Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​បើក​វ៉ា​ជែង​គ្នា បុក​ចូលក្នុង​រោងការ ទាំង​ភ្ញៀវ​ទាំង​ម្ចាស់ការ រត់​បាតជើង​ស​ព្រាត នៅ​ស្រុក​កំពង់រោទិ៍​

spot_img

​ខេត្តស្វាយរៀង ៖ មាន​ព្រឹត្តិការណ៍​គ្រោះ​ថា្នក់​ចរាចរណ៍​មួយ បានកើត​ឡើង​ដោយសារ​រថយន្ត​ធុន​ធំ​បើក​វ៉ា​ជែង​គ្នា រួច​បាន​បុក​ចូលក្នុង​រោងការ​បណ្តាល​ឲ្យ​មាន សមាជិក​ក្រុម​តន្ត្រី​២​នាក់ ស្រី​១​នាក់ បាន​រងរបួស​ធ្ងន់ ខណៈ​ភ្ញៀវ​កំពុង​ហូបចុក​រាំរែក​សប្បាយ នៅ​ពេញ​ក្នុង​រោងការ បង្ក​ឲ្យ​ភ្ញៀវ​ចូលរួម​ក្នុង​មង្គលការ​នោះ ភ័យ​ស្លន់ស្លោ​រត់​យក​ព្រះ​អាយុ រងរបួស​រលាត់​ដៃជើង​ស្រាលៗ​ជាច្រើន​នាក់ ហើយក៏​ខឹងសម្បារ​នាំគ្នា​ព​ទ្ធ័​ចាប់​អ្នកបើកបរ​រថយន្ត​បង្កង​២​នាក់ (២​គ្រឿង​) វាយ​ទ្រមខ្លួន តែ​សំណាង​ហើយ​សមត្ថកិច្ច​មកជួយ​អន្តរាគមន៍​ទាន់ កុំ​អី​ដង្ហើម​ចង្រឹត​បាត់ទៅហើយ​។​

​ករណី​រថយន្ត​យី​ឌុប​ធុន​យក្ស​បើក​បុក​ចូល ក្នុង​រោងការ​នេះ កើតឡើង​នៅវេលា​ម៉ោង​៨​និង​១៥​នាទី​យប់​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២០ នៅលើ​កំណាត់​ផ្លូវ​លេខ​៣១៤ ស្ថិតនៅ​ភូមិ​ព្រៃ​វ​ល្ល័​រ ឃុំ​ថ្មី ស្រុក​កំពង់​រោទ៍ ដែលមាន​ម្ចាស់​ដើមការ​ឈ្មោះ​ជា​ចំណាន នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

​ទាក់ទិន​ករណីនេះ​ដែរ សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគ​បាល​ស្រុក​កំពង់រោ​ទ៍បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទី​១ ឈ្មោះ​ម៉ី ស្រី​វី ភេទ​ស្រី អាយុ​១៧​ឆ្នាំ ជា​អ្នករាំ រងរបួស​ចង្កេះ​និង​ជើង​ទាំងពីរ​ធ្ងន់ធ្ងរ ទី​២ ឈ្មោះ​ហែម បញ្ញា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ កាន់​ដៃ​មិច​ស័​រ រងរបួស​ក្បាល​ធ្ងន់​និង​ដងខ្លួន​។

​ក្រោយពី​គ្រោះថ្នាក់​កើតឡើង សមត្ថកិច្ច​បាន​ហៅ​រថយន្ត​សង្គ្រោះ ដឹកបញ្ជូន​ជនរងគ្រោះ​ក្រុម​តន្ត្រី​មកកាន់​មន្ទីរពេទ្យបង្អែក​ខេត្តស្វាយរៀង ដើម្បី​សង្គ្រោះ និង​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​បង្ក​ទាំងពីរ​នាក់ និង​រថយន្ត​ទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ថ្មី ដើម្បី​សាកសួរ​និង​ដោះស្រាយ​តាម​នីតិវិធី​។​

​សមត្ថកិច្ច​បាន​បន្តទៀត​ថា រោងការ​ធ្វើ​នៅលើ​ថ្នល់ជាតិ​ប្រមាណ​៤០%​ហើយ ដោយសារ​ថ្នល់​តូច​បន្តិច​ផង និង​អ្នកបើកបរ​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​ផង ទើប​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​បែបនេះ​។

​ចំណែក​មហាជន​និយាយថា អ្នកបើកបរ​រថយន្ត​ទាំងពីរ​នាក់ គឺ​ស្រវឹង​ជោកជាំ បើក​វ៉ា​ជែង​គ្នា​គ្មាន​ទើស ក្បាល​នរណា ទើប​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​បែបនេះ​តែម្តង​។

​ទោះបីជា​យ៉ាងណាក៏ដោយ​ចំពោះ ព័ត៌មាន​លំអិត​គេ​នៅ ទន្ទឹងរង់ចាំ​សមត្ថកិច្ច ធ្វើការ​ស្រាវជ្រាវ និង​សាកសួរ​រួច និង​ផ្តល់​នៅពេល​ក្រោយ​ទៀត​ជាការ​ស្រេច​៕ រក្សា​សិទ្ធិ​ដោយ​៖​វ៉ៃ​កូ​

 

spot_img
×