Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល ច្រានចោល​ការផ្សព្វផ្សាយ​របស់ VN Express International ថា បុរស​វៀតណាម​ម្នាក់ ឆ្លងដែន​ពី​កម្ពុជា​ទៅ​ប្រទេស​វៀតណាម មាន​វិជ្ជមាន​កូ​វីដ​-១៩

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​យប់​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២០​នេះ បានប្រកាស​ច្រានចោល​ទាំងស្រុង នូវ​ការចុះផ្សាយ​មិន​ត្រឹមត្រូវ​របស់​សារព័ត៌មាន​វៀតណាម​ឈ្មោះ VN Express International ដែល​បាន​សរសេរ​ដោយ​ឈ្មោះ Cuu Long – Phuoc Tuan និង​ចុះផ្សាយ​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង ០៥​និង​៣០ pm (GMT +7) ដែលមាន​ចំណង​ជេ​ី​ង​ថា បុរស​ម្នាក់​ចូល​វៀតណាម​ខុសច្បាប់​ពី​កម្ពុជា តេស្ត​វិជ្ជមាន​កូ​រ៉ូ​ណា​ថ្មី (Man illegally entering Vietnam from Cambodia tests positive for novel coronavirus)​។​

​លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា ក្រសួងសុខាភិបាល​កម្ពុ​ជា សូម​ច្រានចោល​ទាំងស្រុង​នូវ​ការចុះផ្សាយ​មិន​ត្រឹមត្រូវ​របស់​សារព័ត៌មាន​វ​លត​ណា​ម​ឈ្មោះ VN Express International ដែល​បាន​សរសេរ​ដោយ​ឈ្មោះ Cuu Long – Phuoc Tuan និង​ចុះផ្សាយ​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង ០៥:៣០ pm (GMT +7) ដែលមាន​ចំណង​ជេ​ី​ង​ថា បុរស​ម្នាក់​ចូល​វៀតណាម​ខុសច្បាប់​ពី​កម្ពុជា តេស្ត​វិជ្ជមាន​កូ​រ៉ូ​ណា​ថ្មី (Man illegally entering Vietnam from Cambodia tests positive for novel coronavirus) ដោយ​ហេតុផល​ដូចតទៅ​៖
1. តាម​ការ​ឆែក​នៅ​គ្រប់​ច្រកចូល​ពី​ប្រទេស​ថៃ ដែល​កម្ពុជា​កំពុងតែ​គ្រប់គ្រង​ពលករ​ខ្មែរ​និង​អ្នកដំណើរ​ចូល​កម្ពុជា​ដោយ​ហ្មត់ចត់​នៅតាម​បណ្តា​ខេត្ត​ដែលមាន​ច្រក​តាម​ព្រ​ញ​ដែន​ថៃ គឺ​មិនមាន​បុរស​ជនជាតិ​វៀតណាម​ឈ្មោះ​នេះ​ដែល​ឆ្លង​ចូលមក​កម្ពុជា​នៅ​ថ្ងៃទី​២៣ និង​២៤ ខែធ្នូ រួមទាំង​ច្រក​បាវិត​នៅ​ខេត្តស្វាយរៀង​ផងដែរ​ក៏​មិនមាន​ករណី​បុរស​ជនជាតិ​វៀតណាម​នេះ​ឆ្លង​ចេញពី​កម្ពុជា​ដែរ​។
2. បុរស​នេះ​ជា​ជនជាតិ​វៀតណាម តែ​បែរជា​ដាក់ថា ចូល​វៀតណាម​ខុសច្បាប់​ទៅវិញ​។ តេ​ី​នេះ​ជា​បែប វៀតណាម​ចូល​ស្រុក​ខ្លួន​វិញ​ខុសច្បាប់​ដែរ​មែន​ទេ​?
3. បុរស​ជនជាតិ​វៀតណាម​រូបនេះ មាន​ឪពុកម្តាយ​នៅ ខេត្ត​វិញ​ឡុង ដែល​ពួកគាត់ រួមជាមួយ​ប៉ូលីស​ម្នាក់​និង​បុគ្គលិក​សុខាភិបាល ៤​នាក់​ទៀត ត្រូវបាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ មជ្ឈមណ្ឌល​វេជ្ជ​សា​ស្ត ស្រុក​ម៉ាង​ធី​ត (The Mang Thit District Medical Center)​។
4. នៅក្នុង​អត្ថបទ​នេះ បានបញ្ជាក់​រួចហើយ​ថា បុរស​ឈ្មោះ Le Thuc Tri អាយុ ៣២​ឆ្នាំ ដែល​តេស្ត​វិជ្ជមាន ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ទីក្រុង​ហូជីមិញ មិនទាន់មាន​ការបញ្ជា​ក់​ពី​ក្រសួងសុខាភិបាល​វៀតណាម​ថា​មាន​វីរុស​កូ​វីដ​-១៩ នោះទេ​។
5. បុរស​ជនជាតិ​វៀតណាម​រូបនេះ បានធ្វើ​ដំណើរ​មកពី​ប្រទេស​ភូមា មក​ប្រទេស​ថៃ​តាម​ឡាន​ដឹកទំនិញ (Truck) នៅ​ថ្ងៃទី​១៥ ខែធ្នូ ហើយ​ស្នាក់នៅ​ប្រទេស​ថៃ​រហូតដល់​ថ្ងៃទី​២២​។ បន្ទាប់មក បុរស​នេះ​រួម​ដំណើរ​ជាមួយ​បុគ្គល ៦​នាក់​ផ្សេងទៀត​ជិះឡាន​ដឹកទំនិញ​មក​កម្ពុជា​នៅ​ថ្ងៃទី​២៣ ហើយ​បាន​ឆ្លងកាត់​ច្រកព្រំដែន​ចូល​ខេត្ត​តៃនិញ​នៅ​ថ្ងៃទី​២៤ និង​បន្តទៅ​ទីក្រុង​ហូជីមិញ​តាម​រថយន្តក្រុង ទៅវិញ​ឡុង ទៅផ្ទះ​ម្តាយ​គាត់​នៅ​ទីនោះ ដែល​ម្តាយ​គាត់​រាយការណ៍​ទៅ​អាជ្ញាធរ​និង​ដាក់​បុរស​នេះ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ថ្ងៃទី​២៤​។
6. ដូច្នេះ ការចុះផ្សាយ​របស់​សារព័ត៌មាន​វៀតណាម​ខាងលើ ដែលថា​បុរស​ជនជាតិ​វៀតណាម ឆ្លង​ចូល​វៀតណាម​ខុសច្បាប់​ពី​កម្ពុ​ជាមាន​វីរុស​កូ​រ៉ូ​ណា​ថ្មី នោះ គឺ​មិន​ត្រឹមត្រូវ​ឡើយ ហើយ​ក្រសួងសុខាភិបាល​កម្ពុជា សូម​ច្រានចោល​ទាំងស្រុង​នូវ​ព័ត៌មាន​ចុះផ្សាយ​មិន​ត្រឹមត្រូវ​របស់​សារព័ត៌មាន​វៀតណាម​ឈ្មោះ VN Express International ដែល​បាន​ចុះផ្សាយ​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង ០៥:៣០ pm (GMT +7) នេះ​។

“​ក្រសួង ស្នើសុំ​ឲ្យ​ភាគី​វៀតណាម​គោរព​ក្រម​សីល​ធ៌​ម​វិជ្ជាជីវៈ​ឲ្យ​បាន​ត្រឹមត្រូវ និង​ឲ្យ​មានការ​សហការគ្នា​ល្អ​ក្នូ​ង​ការផ្តល់​ព័ត៌មាន​ឲ្យ​បាន​ត្រឹមត្រូវ មុននឹង​មានការ​ចុះផ្សាយ​ជា​សាធារណៈ ដើម្បី​រក្សា​នូវ​សេចក្តីថ្លៃថ្នូរ កិច្ចសហប្រតិបត្តិការ​ល្អ និង​មាន​ភាពត្រឹមត្រូវ​តាម​បច្ចេកទេស​សុខាភិបាល​”​។ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា បញ្ជាក់​យ៉ាង​ដូច្នេះ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×