Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿងរ៉ាវ​បណ្ដេញ យាយ តា អតីត​គ្រូបង្រៀន នៅ​ស្រុក​ពាម​ជរ កំពុង​ចូល​ដល់ដៃ លោក ដួង តារា អ្នកស្វែងរក​ដំណោះស្រាយ​ឈ្នះ​ឈ្នះ​

spot_img

តព្រៃវែង៖​ករណី​អតីត​គ្រូបង្រៀន​ដែលមាន​វ័យចាស់​ជោ​រា​ពីររូប ( យាយ​-​តា ) និង​គ្រូបង្រៀន ៤​រូប​ទៀត ត្រូវបាន​គ្រូៗ​ជំនាន់​ក្រោយ និង​មានការ​ចូលរួម​ពី​តំណាងរាស្ត្រ​ម្នាក់​ផង​នោះ ដែល​បណ្ដេញ​ពួកគាត់​ចេញពីផ្ទះ​សម្បែង និង​ដី​អាស្រ័យ​ផល ដែល​ធ្លាប់​កាន់កាប់ គ្រប់គ្រង​តាំងពី​យូរយារ​ណាស់​មកហើយ នៅ​ខាងក្រោយ​វិទ្យាល័យ​រស្មី​សាមគ្គី ស្រុក​ពាម​ជរ ខេត្តព្រៃវែង​នោះ ពេលនេះ​កំពុង​ចូល​ដល់ដៃ លោក ដួង តារា រដ្ឋលេខាធិការ​ទីស្ដីការគណៈរដ្ឋមន្ត្រី និង​ជា​ជំនួយការ​ផ្ទាល់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បី​ឈានទៅរក​ដំណោះស្រាយ​ផ្ដល់​ភាពសមរម្យ​ណាមួយ​ជូន​ភាគី​ទាំងសងខាង​ហើយ​។​

​តាម​ប្រភព​ដែល​ស្និទ្ធ​នឹង លោក ដួង តារា បាន​ឲ្យ​ដឹង​នៅ ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២០ នេះ​ថា លោកយាយ លោកតា ព្រមទាំង​អតីត​គ្រូៗ សរុប​ចំនួន ៦​នាក់ ដែល​រង​នូវ​ការបណ្ដេញ​ចេញពីផ្ទះ​សម្ដែង និង​ដី​អាស្រ័យ​ផល​ដែល​ធ្លាប់​កាន់កាប់​តាំងពី​យូរ​មកហើយ​នោះ នឹងត្រូវ​ជួបគ្នា​ជាមួយ លោក ដួង តារា ជំនួយការ​ផ្ទាល់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅ​ថ្ងៃ​ចន្ទ ទី​២៨ ខែធ្នូ ឆ្នាំ​២០២០ នេះ ដើម្បី​បង្ហាញ​ឯកសារ ភស្តុតាង ឈានទៅរក​ដំណោះស្រាយ​សមរម្យ​ជូន​ភាគី​ទំនាស់​ទាំងសងខាង ហើយ​ទន្ទឹមនឹងនេះ ក្រុមមន្ត្រី​ដែល​តាមដាន​វិវាទ​ដ៏​ក្ដៅ​គុក​មួយ​នេះ សង្ឃឹមថា លោកយាយ លោកតា អតីត​គ្រូបង្រៀន ចំនួន ៦​នាក់ នេះ នឹង​ទទួលបាន​ភាពយុត្តិធម៌​មកវិញ​។​

​ក្រុមមន្ត្រី​ការងារ​ដែល​ចុះជួយ​ពង្រឹង​មូលដ្ឋាន ស្រុក​ពាម​ជរ នៃ​ខេត្តព្រៃវែង បាន​លើកឡើងថា នៅពេល​រឿង​វិវាទ​ដ៏​ក្ដៅគគុក​មួយ​នេះ ចូល​ដល់ដៃ លោក​ដួង តារា ជំនួយការ​ផ្ទាល់​របស់ សម្តេច​តេ​ជោ​ហ៊ុន សែន ហើយ​នោះ សង្ឃឹមថា អតីត​គ្រូបង្រៀន​ដែលមាន​វ័យចាស់ៗ​ទាំង ៦​នាក់ នេះ នឹង​ទទួលបាន​យុត្តិធម៌​សមស្រប​មកវិញ ព្រោះថា កន្លងមក​លោក ដួង តារា តែ​បាន​ចូលរួម​ដោះស្រាយ​រឿងរ៉ាវ​វិវាទ​ដីធ្លី​ជាច្រើន​ប្រកបដោយ​យុទ្ធសាស្ត្រ​ឈ្នះ​ឈ្នះ ហើយ​បានផ្ដល់​ភាពយុត្តិធម៌​សមរម្យ​ជូនទៅ​ភាគី​ទំនាស់​ទាំងសងខាង ប្រកបដោយ​ជោគជ័យ​។​

​សូមបញ្ជាក់ថា អតីត​គ្រូបង្រៀន​មាន​វ័យចាស់ៗ ៦​នាក់ ដែល​ត្រូវបាន​គ្រូៗ​ជំនាន់​ក្រោយ និង​មាន​តំណាងរាស្ត្រ​ម្នាក់​ចូលរួម​ផង​នោះ បណ្ដេញ​ពួកគាត់​ចេញពីផ្ទះ​សម្បែង និង​ដី​អាស្រ័យ​ផល មានឈ្មោះ​ដូចតទៅ ÷ ១- លោកគ្រូ ប៊ុន ស៊ា​ប , ២- អ្នកគ្រូ សាយ ហ៊ុន , ៣- លោកគ្រូ ស្វាយ​ផាន , ៤- លោកគ្រូ យិន ពៅ ( ស្លាប់ ) , ៥- លោកគ្រូ ញ៉ែម រុន , ៦- លោកគ្រូ​ផល លី , ហើយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​-​ឃុំ​ខាងលើ ប្រមាណ​ជាង ១០០​នាក់ បាន​ផ្តិតមេដៃ​ធ្វើជា​សាក្សី​ដឹង​ឮថា គ្រូៗ​ចូលនិវត្តន៍​ទាំង ៦​នាក់ នេះ​ពិតជា​បានរស់នៅ​លើ​ដីធ្លី​ដែល​បាន​កាន់កាប់​កន្លងមក តាំងពី​ឆ្នាំ​១៩៨១ ពិតប្រាកដ​មែន​។

​នៅក្នុង​ការបណ្ដេញ​អតីត​គ្រូៗ​ចាស់ៗ​ទាំង ៦​នាក់ ចេញ​នេះ ត្រូវបាន​ក្រុមមន្ត្រី និង​ប្រជាពលរដ្ឋ បាន​ចោទប្រកាន់​ទៅលើ​អាជ្ញាធរ​ស្រុក​ពាម​ជរ ខេត្តព្រៃវែង ថា បាន​គប់គិត​ជាមួយ​គ្រូៗ​ជំនាន់​ក្រោយ និង​តំណាងរាស្ត្រ​ម្នាក់ ជំ​រុញឱ្យ​សិស្សានុសិស្ស​ប្រមាណ​៥០០​នាក់ សំរុកចូល​កាប់បំផ្លាញ​ផលដំណាំ​លើដី​របស់​អតីត​គ្រូ​ប​ង្តៀ​ន​ទាំង ៦​នាក់​នេះ ។ ប៉ុន្តែ​ការចោទប្រកាន់ នេះ ត្រូវបាន លោក សេង ធា អភិបាលស្រុក​ពាម​ជរ បដិសេធ ថា លោក​មិនបាន​ចូលរួម​នោះទេ អ្វីៗ​គឺត្រូវធ្វើ​តាមច្បាប់​។

​រឿងរ៉ាវ​ចម្រូងចម្រាស់ ដ៏​ក្តៅគគុក​ផ្អើល​បណ្ដាញ​ព័ត៌មាន​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២០ លើដី​អាស្រ័យ​ផល​មួយកន្លែង នៅ​ខាងក្រោយ វិទ្យាល័យ​រស្មី​សាមគ្គី ស្ថិតក្នុង ភូមិ​បង្អែក ឃុំ​ស្វាយ​ភ្លោះ ស្រុក​ពាម​ជរ ខេត្តព្រៃវែង ដោយ​ផ្ដើមចេញពី​គ្រូៗ​ជំនាន់​ក្រោយ​ព្រួត​គ្នា​ប្តឹង​គ្រូៗ​ចាស់ៗ​ចូលនិវត្តន៍ ទៅ​តុលាការ តែ​តុលាការ​មិនទាន់​សម្រេច​បែបណា​ផង ស្រាប់តែ​គេ​យក​កូនសិស្ស​ជា​ឈ្នាន់​ប្រមាណ​៥០០​នាក់ ពពាក់ពពូន​គ្នា​ចូល​ប​ផ្លាញ​ដំណាំ ព្រមទាំង​រុញច្រាន​ទៅលើ​ម្ចាស់​ដី​ឲ្យ​ចាក​ចេញពី​លើដី​ដែល​ធ្លាប់​រស់នៅ​នេះ​ទៀតផង ។

​ឥឡូវ រឿងរ៉ាវ​នេះ បាន​ចូល​ដល់ដៃ លោក​ដួង តារា ជំនួយការ​ផ្ទាល់​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ហើយ មជ្ឈដ្ឋាន​ជាច្រើន​កំពុង​រង់ចាំ​មើលថា លោក ដួង តារា នឹង​ប្រើ​យុទ្ធសាស្ត្រ​រក​ដំណោះស្រាយ​ឈ្នះ​ឈ្នះ​បាន​ជោគជ័យ​ឬ​យ៉ាងណា ?៕​រក្សា​សិទ្ធិ​ដោយ​៖CEN​

spot_img
×