Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ ថ្មី ១​នាក់​ទៀត និង​ព្យាបាល​ជាសះស្បើយ ១​នាក់​ផងដែរ​

spot_img

​ក្រសួងសុខាភិបាល បានចេញ​សេចក្តី​ជូន​ព័ត៌មាន ឱ្យដឹងថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២០ ក្រុមគ្រូពេទ្យ​ជំនាញ​បាន រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ថ្មី ១​នាក់​ទ​ផត ដែលជា​ករណី​នាំចូល ហើយ​ជាមួយគ្នានេះ ក៏បាន​ព្យាបាល​ជាសះស្បើយ អ្នកជំងឺ​-១៩ , ១​នាក់ ផងដែរ​។​

​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ថ្មី គឺជា​បុរស​ជនជាតិ​ឥណ្ឌូនេស៊ី អាយុ​៤៣​ឆ្នាំ ស្នាក់នៅ​សណ្ឋាគារ​មួយ ក្នុង​រាជធានី​ភ្នំពេញ បានធ្វើ​ដំណើរ​មកពី​ប្រទេស​សិង្ហ​បុរី តាម​ជើងហោះហើរ មកដល់​កម្ពុជា នៅ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២០ ត្រូវបាន​យក​វត្ថុ​សំណាក​របស់​បុរស​ខាងលើនេះ ទៅធ្វើ​តេស្ដ​វិភាគ​រក​មេរោគ​កូ​វីដ​-១៩ នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ , លទ្ធផល គឺ​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ។ បច្ចុប្បន្ន អ្នកជំងឺ​កំពុង​ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល នៅ​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគរបេង និង​ហង់​សិន ។​

​រីឯ​អ្នកជា​សះស្បើយ​វិញ គឺជា​ស្ត្រីជន​ជាតិខ្មែរ​សញ្ជាតិ​អាមេរិក អាយុ​៦៦​ឆ្នាំ ស្នាក់នៅ​សណ្ឋាគារ​មួយ ក្នុង​រាជធានី​ភ្នំពេញ ជា​អ្នកដំណើរ​មកពី​អាមេរិក បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា នៅ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២០ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​អវិជ្ជមាន​កូ​វីដ​១៩ ចំនួន​២​លើក ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ ទៅកាន់​ទីកន្លែង​ស្នាក់អាស្រ័យ​របស់គាត់​ហើយ ។

​សរុប​អ្នក​ឆ្លង​កូ​វីដ​-១៩ នៅ​កម្ពុជា មាន​ចំនួន ៣៦៤​នាក់ ក្នុងនោះ អ្នកជា​សះស្បើយ ចំនួន ៣៥៦​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​ចំនួន ៨​នាក់​។ ចំណែក​អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍ «​សហគមន៍​២៨​វិច្ឆិកា​» វិញ រកឃើញ​វិជ្ជមាន ៤១​នាក់ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ​ចំនួន ៣៧​នាក់​ហើយ នៅសល់ ៤​នាក់ ទៀត កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​រដ្ឋ ៕​រក្សា​សិ​ទ្ថិ​ដោយ​៖CEN​

spot_img
×