Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ដឹកទំនិញ​មួយគ្រឿង បុក​រះ​ប៉ះ​យានយន្ត​ច្រើន​គ្រឿង​នៅ​ក្រុងព្រះសីហនុ

spot_img

​ក្រុងព្រះសីហនុ​៖ ករណី​រថយន្ត​ដឹកទំនិញ​មួយគ្រឿង បុក​រះ​ប៉ះ​យានយន្ត​ច្រើន​គ្រឿង​នៅ​ក្រុងព្រះសីហនុ កាលពី​ម៉ោង​ជិត​៩​ព្រឹក​ថ្ងៃ​២៧​ធ្នូ​២០២០​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ ដើមហេតុ​មាន រថយន្ត​ដឹកទំនិញ​មួយគ្រឿង​បើកបរ​ចុះ​ផ្លូវ​ចំណោត រួច​ដាច់​ហ្វ្រាំង ក៏​ជ្រុល​ទៅបុក​ជា​បន្ត បន្ទាប់ ប៉ះ​រថយន្ត​២​គ្រឿង និង​ម៉ូតូ​ឡំ​ប្រឺ​តា​កង់​បី​២​គ្រឿង ។ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នងការ​បញ្ជាក់​បន្ថែមថា គ្រោះថ្នាក់​ចរាចរណ៍​នេះ មាន​មនុស្ស​ចំនួន​០៦​នាក់​(​ប្រុស​) រងរបួស​ក្នុងនោះ​រងរបួស​ធ្ងន់​២​នាក់​និង​រងរបួស​ស្រាល​ចំនួន​៤​នាក់​។​

​យោងតាម​របាយការណ៍​របស់​នគរបាល​ជំនាញ​បញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កដោយ​រថយន្ត ១​គ្រឿង ម៉ាក HYUNDAI ពណ៌​ស ពាក់​ផ្លាកលេខ ព្រះសីហនុ 3A-7899 អ្នកបើកបរ​ឈ្មោះ ខន សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ( រថយន្ត​ជា​កម្ម​សិទ្ធ​របស់​ឈ្មោះ គិត ប៊ុន ) ស្នាក់នៅ​បច្ចុប្បន្ន​ភូមិ ៣ សង្កាត់​៤ ក្រុងព្រះសីហនុ មាន​ទិសដៅ ពី​កើត ឆ្ពោះទៅ​លិច លុះ​មកដល់​ចំណុច​ខាងលើ ស្ថានភាព ផ្លូវ​ចុះ​ចំណោត រថយន្ត​បាន​ដាច់​ហ្វ្រាំង ក៏​ជ្រុល​បុក​រះ​រថយន្ត ២​គ្រឿង និង​ម៉ូតូ​ឡំ​ប្រឺ​តា​កង់​បី​២​គ្រឿង រង​ការខូចខាត ចំណែក​អ្នករងរបួស​ទាំងអស់ បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​មិត្តភាព​ឃ្លាំង​លើ ក្នុង​សង្កាត់​១ ។
ក្រោយ​កើតហេតុ អ្នកបើកបរ រថយន្ត​បង្ក ត្រូវបាន​កម្លាំង​ជំនាញ​ឃាត់ខ្លួន​បណ្តោះ អាសន្ន រួមទាំង​វត្ថុតាង នាំមក​កា​រិ​យា​ល​យ័​នគរបាល​ចរាចរណ៍​ផ្លូវគោក ដោះស្រាយ​បន្ត​តាម​នីតិវិធី ៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×