Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ព្រូស​បើក​ឡើងលើ​ស្ពាន​ហង្ស ជ្រុល​ទៅបុក​ម៉ូតូ បើក​ឆ្លងកាត់​បណ្ដាលឱ្យ​ម្ចាស់​ម៉ូតូ​រងរបួស​ធ្ងន់​

spot_img

​ភ្នំពេញ​៖​បុរស​ម្នាក់​បើករថយន្ត​ព្រូស​បោះពួយ​ឡើងលើ​ស្ពាន​ហង្ស ត្រូវបាន​ម៉ូតូ​មួយគ្រឿង​បើក​ឆ្លងកាត់ បណ្ដាល​ឲ្យ​បុក​ចំ​ពី​ហៀ​ង​ដួល​បោក​ក្បាល​រងរបួស​យ៉ាងធ្ងន់ធ្ងរ ចំណែក​ក្មួយ​ដែលជា​នាក់​រួម​ដំណើរ​ជាមួយ​នោះ​រងរបួស​ស្រាល ត្រូវបាន​បញ្ជូន​យកទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ ។​

​ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​១០​នឹង​៣០​នាទី​ព្រឹក ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ ២០២០ ស្ថិត​ត្រង់ចំណុច​ស្ពាន​ហង្ស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​

​តាម​ប្រភព​ព័​ត៏​មាន​ដែល​ក្រុមការងារ​យើង ទទួលបាន​ពី​ប្រជាពលរដ្ឋ នៅ​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ពួកគាត់​បានឃើញ បុរស​ម្នាក់​រួម​ដំណើរ​ជាមួយនឹង​ក្មួយប្រុស​របស់គាត់​ជិះ​ម៉ូតូ​ម៉ាក​សង់​សេរី​ឆ្នាំ​២០១៧​ពណ៌​ខ្មៅ​មួយគ្រឿង​ដែលមាន​ពាក់​ផ្លាកលេខ​កំពង់ស្ពឺ​1J-5712 ជិះ​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈពេល​មកដល់​ចំណុច​នឹង​ស្ពាន​ហង្ស ក៏មាន​រថយន្ត​ម៉ាក​ព្រូស​ពណ៌​ទឹកប្រាក់​មួយគ្រឿង ពាក់​ផ្លាកលេខ​ភ្នំពេញ​2-BB6187 បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត យ៉ាង​លឿន​សំដៅ​ឡើង​ទៅលើ​ស្ពាន​ហង្ស​នោះ បណ្ដាល​ឲ្យ​បុក​ទៅលើ​ម៉ូតូ​របស់​ជនរងគ្រោះ​តែម្ដង ហើយ​ព្យាយាម​បើក​បន្ត​ទៅមុខទៀត​តែ​ត្រូវបាន​កម្លាំង​សន្តិសុខ​ដែល​យាម​នៅក្នុង​កោះ​ពេជ្រ ធ្វើការ​ឃាត់​ទាំង​រថយន្ត​នឹង​អ្នកបើកបរ​រង់ចាំ​សមត្ថកិច្ច ចុះមក​ដល់​សិន​ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ក៏បាន​ចុះមក​ដល់ ដើម្បី​ធ្វើការ​វាស់វែង និង​យក​រថយន្ត​បង្ក​និង​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សាទុក​នៅឯ​អធិការ​ខណ្ឌចំការមន រង់ចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕ រក្សា​សិទ្ធិ​ដោយ​៖​ហេង​វុត្ថា​

spot_img
×