Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់​យកឈ្មោះ​លោកស្រី ទ្រី ដា​ណា ទៅ​ឆបោក​លុយ​តំណាង​របស់ខ្លួន​អស់​ជិត​មួយ​លាន​ដុល្លារ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ពីបទ​ឆបោក​

spot_img

ភ្នំពេញ​៖​ស្ត្រី​ម្នាក់​ជា អតីត​តំណាង​ចែកចាយ​ផ្តាច់មុខ CTM ដែល បាន​យកឈ្មោះ​របស់លោក​ស្រី ទ្រី ដា​ណា ទៅ​ឆបោក​លុយ​តំណាង​របស់ខ្លួន​អស់​ជិត​មួយ​លាន​ដុល្លារ ពេលនេះ​លោកស្រី ទ្រី ដា​ណា បាន​បញ្ឈប់ ហើយ​ចេញមុខ​ប្តឹង​រក​យុត្តិធម៌​ជូន​បងប្អូន​ដែល​រងគ្រោះ​ទាំងអស់​។​

​កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ចាប់ខ្លួន​ស្ដ្រី​ម្នាក់​ឈ្មោះ ណើ ចាន់​ត្រា ជា​តំណាង​ចែកចាយ​លក់​ផលិតផល​គ្រឿងសំអាង​ប្រេន​ថ្មី CTM ពីបទ​ឆបោក តាម​ពាក្យបណ្ដឹង​កូនក្រុម​ចែកចាយ​ចំនួន​១២​នាក់ ដោយ​ប្រមូល​លុយ​បាន​ជិត​១​លាន​ដុល្លារ ហើយ​មិន​ប្រគល់​ផលិតផល​ឲ្យ​កូនក្រុម និង​មិន​ទូទាត់​លុយ​ឲ្យ​ម្ចាស់​ប្រេន​។​

​ហេតុការណ៍​ឃាត់ខ្លួន​ខាងលើនេះ​នៅវេលា​ម៉ោង ១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២០​នៅក្នុង​ផ្សារ​បុរី​ពិភពថ្មី​កួរស្រូវ​២ សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​យោង តាម​ដីការ​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក គុជ គីម​ឡុង ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​ពាក្យបណ្ដឹង​បទ ឆបោក ដោយ​តម្រូវ​ឲ្យ​ចូលខ្លួន​នៅ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២០ ប៉ុន្ដែ​មិនបាន​ចូលខ្លួន​ទេ ហើយ​ដីការ​នេះ​បាន​បញ្ជូន​ទៅកាន់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដើម្បី​ប្រើប្រាស់​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ជាក់ស្ដែង បើ​នៅតែ​រឹងរូស​មិន​ចូលខ្លួន​។

​សូមជម្រាបថា ជនសង្ស័យ​ឈ្មោះ​ណើ ចាន់​ត្រា អតីត​ម្ចាស់​ប្រេន​(brand) ផលិតផល​ចែកចាយ​ផ្តាច់មុខ CTM បាន​យកឈ្មោះ​របស់លោក​ស្រី ទ្រី ដា​ណា ទៅ​ឆបោក​លុយ​តំណាង​របស់ខ្លួន​ក្រោយពី​បានទទួល​លុយ​កូនក្រុម​ជា​តំណាង​ចែកចាយ​ចំនួន​១២​នាក់ នូវ​ថវិកា​ប្រមាណ​ជិត​១​លាន​ដុល្លារ​ហើយ​ប៉ុន្ដែ​មិនបាន​ប្រគល់​ប្រាក់​ឲ្យ​ម្ចាស់​ប្រេន​ដើម និង​មិន​ប្រគល់​ផ​លិ​ផល​ឲ្យ​កូនក្រុម​តំណាង​ចែកចាយ​ទាល់តែសោះ រហូត​កូនក្រុម​បានដាក់​ពាក្យបណ្ដឹង​ចាត់ការ​តាមច្បាប់​តែម្ដង​។ ពេលនេះ​លោកស្រី ទ្រី ដា​ណា បាន​បញ្ឈប់ ឈ្មោះ​ណើ ចាន់​ត្រា​ពី​តំណាង​ចែកចាយ​ហើយ​ថែមទាំង​ចេញមុខ​ប្តឹង​រក​យុត្តិធម៌​ជូន​បងប្អូន​កូនក្រុម​ដែល​រងគ្រោះ​ទាំងអស់​ថែមទៀត លុះ​រហូតដល់​ព្រឹក​ថ្ងៃទី​២៧​ខែធ្នូ ឆ្នាំ​២០២០ កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ចាត់​វិធានការណ៍​តាមផ្លូវ​ច្បាប់ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ណើ ចាន់​ត្រា ដើម្បី​បញ្ជូន​ទៅកាន់​តុលាការ​។

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ចាប់ខ្លួន​ដើម្បី​សាកសួរ​នឹង​បញ្ជូនបន្ដ​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×