Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេបញ្ជាការ បញ្ជាការដ្ឋាន​អង្គរក្ស ដាក់បទបញ្ជា​ដល់​នាយ និង​ពលទាហាន​ទាំងអស់​ទាំងអស់​ឲ្យ​គោរព​នូវ ជាតិ សាសនា ព្រះមហាក្សត្រ និង​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់​

spot_img

​កំពង់ស្ពឺ​៖ ឯកឧត្តម នាយ​ឧត្ដមសេនីយ៍​​កិ​ត្ដិ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​ង​នៃ​កងយោធពល​ខេមរភូមិន្ទ (​ខ​.​ភ​.​ម​) និង​ជា​មេបញ្ជាការ បញ្ជាការដ្ឋាន​អង្គរក្ស នៅ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២០​នេះ ចុះ​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ​នាយ​-​ពលទាហាន និង​សិក្ខាកាម​វគ្គ​ហ្វឹកហ្វឺន នៅ​ទីបញ្ជាការដ្ឋាន​អង្គរក្ស​ស្ថិតនៅ មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ភ្នំ​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​កិត្តិ​បណ្ឌិត ហ៉ី​ង ប៊ុន​ហៀ​ង បាន​រំលឹក​អំពី​ការតស៊ូ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​តស៊ូ​រំដោះប្រទេស ឲ្យ​រួចផុត​របប​ប្រល័យពូជសាសន៍ ប៉ុល ពត តាំងពី​ឆ្នាំ​១៩៧៩ ជាមួយ​ឥស្សរជន​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ថ្នាក់ដឹកនាំ ដែល​បាន​ពាលី​ជីវិត រហូតដល់​មាន​នយោបាយ​ឈ្នះ​ឈ្នះ​នៅ​ឆ្នាំ​១៩៩៨ ដែល​ធ្វើ​ឲ្យ​ប្រទេសជាតិ មាន​សុខសន្ដិភាព ពេញលេញ​បរិបូរណ៍ រហូតដល់​ពេលបច្ចុប្បន្ន ធ្វើ​ឲ្យ​ជីវភាព​ប្រជាជន មានការ​កើន ឡើង​ល្អប្រសើរ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។​

ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​កិត្តិ​បណ្ឌិត បាន​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពីស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន ចំពោះ​នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់ ព្រមទាំង​យក​អំណោយ​របស់លោក​ទាំ​ង​២​ជាច្រើន មក​ចែកជូន​ផងដែរ​។​

ឯកឧត្តម នាយ​ឧ​ត្ត​ម​កិត្តិ​បណ្ឌិត បានដាក់​បទបញ្ជា​ដល់​នាយ និង​ពលទាហាន​ទាំងអស់​ទាំងអស់​ឲ្យ​គោរព​នូវ ជាតិ សាសនា ព្រះមហាក្សត្រ និង​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​កើតចេញពី​ការបោះឆ្នោត និង​បន្ដ​គាំទ្រ​បេក្ខភាព​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ដ្រី​បន្ដទៀត ហើយ​ត្រូវការពារ​សម្ដេច​តេ​ជោ ហ៊ុន សែន​, សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រា​នី ហ៊ុន សែន និង​ក្រុមគ្រួសារ​ទាំងមូល​ដោយមាន​ការទទួលខុសត្រូវ​ខ្ពស់​។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​ផ្ដាំផ្ញើ​សិក្ខាកាម​ទាំងអស់ សូមកុំ​ឲ្យ​ប្រ​ព្រឹ​ត្ដិ​អំពើ​ខុសច្បាប់ និង​មិនត្រូវ​ការពារ​ទៅលើ​ជន​ណា​ដែល ខុសច្បាប់​នោះឡើយ ហើយ​ត្រូវ​ចូលរួម​ការពារជាតិ កម្ចាត់​ជន​ទុ​ច្ច​រិ​ក ក្រុម​ប​ដិ​វត្ដ​ពណ៌ ដែល​ចង់​បំផ្លាញ​ប្រទេស​សុខសន្ដិភាព ហើយ​ដាច់ខាត​ធ្វើយ៉ាងណា ត្រូវ​ចូលរួម​ការពារ​សុខសន្ដិភាព ជូន​ប្រជាជន ព្រម ទាំង​លើកឡើង​ពីស​ភាព​ការ ណ៍​ជាតិ និង​អន្តរជាតិ​ជូន ចំពោះ​នាយ និង​ពលទាហាន​ឲ្យ​បាន​យល់​៕​ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×