Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុះ​ត្រួតពិនិត្យ​ទីតាំង​ក្លិប​កម្សាន្ត ម៉ា​ស្ទ័​រ​កុង​ទី​ន័​រ ផ្ទុយ​នឹង​បទបញ្ជា​របស់ក្រសួងសុខាភិបាល រកឃើញ​អ្នកមាន​សារធាតុ​ញៀន​ចំនួន ១១​នាក់

spot_img

​កំពង់ស្ពឺ ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​ការិយាល័យប្រឆាំង​ការជួញដូរ​មនុស្ស និង ការពារ​អនីតិជន កម្លាំង​អធិការដ្ឋាន​ន​នគរបាល​ក្រុង​ច្បារមន និង អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ក្លឹប​កម្សាន្ត ម៉ា​ស្ទ័​រ​កុង​ទី​ន័​រ នៅ ភូមិ​សំណង់ សង្កាត់​រកា​ធំ ក្រុង​ច្បា​មន នៅ​ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង ២២​និង​៤៥​នាទី​សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​ធ្វើតេស្ត​ទឹកនោម រកឃើញ​អ្នកមាន​សារធាតុ​ញៀន​ចំនួន ១១​នាក់ ។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹងថា ម្ចាស់​ហាង​ឈ្មោះ ហាន លៀង​ហេង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ នៅ​ភូមិ​សង្កាត់​ខាងលើ ដែល​លួច​បើក អាជីវកម្ម រាំ​កម្សាន្ត ផ្ទុយ​និង​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ដែលមាន​មនុស្ស​ចូល​រាំ​កម្សាន្ត​ចំនួន ៤២​នាក់ ស្រី ១៦​នាក់ ក្នុងនោះ កម្លាំង សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​ធ្វើតេស្ត​ទឹកនោម រកឃើញ​អ្នកមាន​សារធាតុ​ញៀន​ចំនួន ១១​នាក់ ស្រី ៥​នាក់ ។​

​ចំពោះ​អ្នក​ដែលមាន​សារធាតុ​ញៀន​ខាងលើ បានធ្វើ​ការអប់រំ​ណែនាំ​ធ្វើ​កិច្ចសន្យា និង​បានប្រគល់​ឲ្យ​ឪពុកម្ដាយ ឬ អាណាព្យាបាល បញ្ជូនទៅ​មណ្ឌល​អប់រំ​កែប្រែ​អ្នកញៀន​គ្រឿងញៀន​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×