Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យ៉ាងហោចណាស់​មាន​មនុស្ស ៧ នាក់​បាន​ស្លាប់​នៅក្នុង​ការវាយប្រហារ​ដោយ​កាំបិត​នៅ​ភាគ​ជើង​ប្រទេស​ចិន​

spot_img

​យ៉ាងហោចណាស់​មាន​មនុស្ស ៧ នាក់​បាន​ស្លាប់​និង ៧ នាក់​ផ្សេងទៀត​រងរបួស​ក្នុងការ​វាយប្រហារ​ដោយ​កាំបិត​នៅ​ភូមិភាគ​ខាងជើង​នៃ​ប្រទេស​ប្រទេស​ចិន​។​
​ការវាយប្រហារ​នេះ​ធ្វើឡើង​នៅក្នុង​ទីក្រុង​កៃ​យ័ន នៅ​ខេត្ត​ឡៅ​នី​ង ត្រូវបាន​ធ្វើឡើង​នៅ​ខាងក្រៅ​បន្ទប់​សូ​ណា​និង​បន្ទប់ទឹក​។ ជនសង្ស័យ​ដែល​ត្រូវបាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឈ្មោះ​ហៅ​ក្រៅ​របស់គាត់​ថា យ៉ាង (Yang) ត្រូវបាន​ចាប់ខ្លួន ខណៈដែល​មូលហេតុ​នៃ​ការវាយប្រហារ​នេះ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​។​

​ច្បាប់​ចិន​រឹតត្បិត​ការលក់​និង​កាន់កាប់​អាវុធ ហើយ​ការវាយប្រហារ​ជាទូទៅ​ត្រូវបាន​ធ្វើឡើង​ដោយ​កាំបិត​ឬ​គ្រឿងផ្ទុះ​ក្នុងផ្ទះ​។ ជនល្មើស​នៃ​ការវាយប្រហារ​ស្រដៀង​គ្នា​កាលពី​អតីតកាល​ត្រូវបាន​គេ​ពិពណ៌នា​ថា​ជា​ជំងឺផ្លូវចិត្ត​ឬ​ចងគំនុំ​បង្កជម្លោះ​ប្រឆាំងនឹង​សង្គម​។​

​នៅក្នុង​ការវាយប្រហារ​នាពេល​កន្លងមក​ឆ្មាំសន្តិសុខ​សាលា​ម្នាក់​ដែល​កាន់​កាំបិត​បាន​រងរបួស​យ៉ាងហោចណាស់​មនុស្ស ៣៩ នាក់ នៅ​សា​លាម​ត្តេ​យ្យ​មួយ​នៅ​តំបន់​ភាគខាងត្បូង​នៃ​ខេត្ត​ក្វាង​ស៊ី​កាលពី​ខែមិថុនា​ឆ្នាំនេះ​។ ពិរុទ្ធជន​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​។​
​ក្នុង​ឆ្នាំ ២០១៨ បុរស​ម្នាក់​បានសម្លាប់​មនុស្ស​ម្នាក់​និង​របួស ១២ នាក់​ក្នុងការ​វាយប្រហារ​ដោយ​កាំបិត​នៅឯ​ផ្សារ​ទំនើប​មួយកន្លែង​នៅ​ទីក្រុង​ប៉េកាំង​៕

ប្រភព​៖ AP

រក្សាសិទ្ធិដោយ៖CEN


spot_img
×