Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុងឆ្នាំ​២០២០​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC អនុម័ត​គម្រោង​វិនិយោគ​ចំនួន​១២ ក្រុមហ៊ុន ដែលមាន​ទុនវិនិយោគ​ចំនួន ១១៤៤ លាន​ដុល្លារ​អាមេរិក​

spot_img

​ភ្នំពេញ​៖ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅថា CDC បានអនុម័ត​គម្រោង​វិនិយោគ​ចំនួន ១២​ក្រុមហ៊ុន ដែលមាន​ទុនវិនិយោគ​ចំនួន ១១៤៤​លាន​ដុល្លារ​អាមេរិក នៅ​ចុងឆ្នាំ​២០២០​នេះ ដែល​ក្រុមហ៊ុន​ទាំង ១២ និង​ជួយ​បង្កើត​ឱកាស​ការងារ​បាន​ជាង ៦៥៥០​នាក់​។​

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​នូវ​ក្រុមហ៊ុន​ទាំង​១២​នោះ រួមមាន​៖
​ទី​១- ក្រុមហ៊ុន CHUNTENG INDUSTRIAL (CAMBODIA) CO., LTD គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​ពី​ក្រណាត់ សម្រាប់​សត្វ​ចិញ្ចឹម (​ឆ្កែ និង​ឆ្មា​) មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ចាស់ ឃុំ​ពេជ្រ​មុនី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ​២,៦​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៥៨​កន្លែង​។​

​ទី​២- ក្រុមហ៊ុន BLISSFULL CAPITAL CO., LTD គម្រោង​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ដី​ឡូ​តិ៍​៥៣២ ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៩,៥​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២០០​កន្លែង​។​

​ទី​៣- ក្រុមហ៊ុន SING FU SUN (CAMBODIA) PLASTIC CO., LTD គម្រោង​បង្កើត​រោងចក្រ​ផលិត​ផលិតផល​ពី​ប្លា​ស្ទិ​ក (Preform, Cap, Bottle) ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រែក​តាន​ប់​២ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ​១១,៧​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​៥២​កន្លែង​។​

​ទី​៤- ក្រុមហ៊ុន RUIZEXING CHEMICAL TECHNOLOGY CO., LTD គម្រោង​បង្កើត​រោងចក្រ​ផលិត​ថ្នាំ​កសិកម្ម ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រែកត្រែង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ២០,១​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​១៧៤​កន្លែង​។​

​ទី​៥- ក្រុមហ៊ុន INTER-MATTRID BEVERAGE (CAMBODIA) CO., LTD គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្រា​បៀរ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិត នៅ​ភូមិ​ស្តៅ​កន្លែង​២ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល មាន​ទុនវិនិយោគ​ចំនួន​៧៨​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៥៥០​កន្លែង​។​

​ទី​៦- ក្រុមហ៊ុន BOTUM SAKOR ENERGY COMPANY LIMITED គម្រោង​សាងសង់​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម អានុភាព​៧០០​មេ​ហ្គា​វ៉ា​ត់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ថ្ម​ស និង​ភូមិ​ចម្លង​គោ ឃុំ​ថ្ម​ស ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង មាន​ទុនវិនិយោគ​ប្រមាណ​១​ពាន់​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​៣៦០​កន្លែង​។​

​ទី​៧- ក្រុមហ៊ុន LAK SUN (CAMBODIA) CO., LTD គម្រោង​បង្កើត​រោងចក្រ​ខារ​អំបោះ​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ជៃ​តា​កូន ឃុំ​រកា​កោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ​៣,២​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​១៩៧​កន្លែង​។​

​ទី​៨- ក្រុមហ៊ុន SINOKH PERFECT GARMENT CO., LTD គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​សេ​ដា ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ​៥,៣​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​១.៥៣៣​កន្លែង​។​

​ទី​៩- ក្រុមហ៊ុន DONGNAN (CAMBODIA) WOOD CO., LTD គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​សង្ហា​រឹម និង​សម្ភារៈ​តុបតែង​លម្អ​ធ្វើ​អំពី​ឈើ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ខេ​ម​បូ​ឌា​ន​ចេ​ជាង ហ្គ​រ័​ជី ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ប្រមាណ​៥​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​២២០​កន្លែង​។​

​ទី​១០- ក្រុមហ៊ុន CAMBODIAN TIANYUAN DINGWANG PET PRODUCTS CO., LTD គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​សត្វ​ចិញ្ចឹម​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ក្របី​ត្រាំ ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ​២,៣​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​៣៣៨​កន្លែង​។​

​ទី​១១- ក្រុមហ៊ុន NS INDUSTRIAL CO., LTD គម្រោង​បង្កើត​រោងចក្រ​ផលិត​កេស​កា​តុង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​អង្គ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ​៣,៤​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​១៣៦​កន្លែង​។​

​ទី​១២- ក្រុមហ៊ុន LONSO (CAMBODIA) GARMENT CO., LTD គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ខ្នាច​ខាងត្បូង ឃុំ​បឹង​ត្រាញ់​ខាងជើង ស្រុក​សំរោង ខេត្តតាកែវ មាន​ទុនវិនិយោគ​ប្រមាណ​៣​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​២.៤៣៥​កន្លែង​៕​រក្សា​សិទ្ធិ​ដោយ​៖CEN

spot_img
×