Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាណិត​ណាស់​! ត្រូវ​ឆ្កែ​ខាំ​ទៅ​ចាក់​ថ្នាំ​ផ្ទះ​ពេទ្យ​២​ដង លុះ​បាន​៧​ថ្ងៃក្រោយ ស្រាប់តែ​ក្មេង​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​វង្វេង និង​ធ្វើ​សំឡេង​ឆ្កែ​ព្រុស​ទៀត​….

spot_img

ភ្នំពេញ៖ ​បុរស​ម្នាក់​បានបង្ហាញ​អារម្មណ៍​ទទួលយក​ស្ទើរ​ពុំបាន ក្រោយពី​កូនប្រុស​ជាទី​ស្រឡាញ់​របស់គាត់ ត្រូវ​ឆ្កែ​ខាំ​យកទៅ​ចាក់​វ៉ាក់សាំង​ពីរដង ស្រាប់តែ ៧ ថ្ងៃ​ក្រោយមក បែរជា​លេចចេញ​អាកា​រៈ​ដ៏​មិន​នឹកស្មាន​ទាំងនេះ​។​

​នេះ​បើ​យោង​បុរស​ជា​ឪពុក​មាន​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Ear Vibol បាន​សរសេរ​រៀបរាប់​ទាំង​ក្តី​ព្រួយបារម្ភ និង​ក៏​អំពាវនាវ​ដល់​បងប្អូន​ក្នុង​បណ្តាញ​សង្គម​ជួយ​ប្រាប់​ផង ប្រសិនបើ​មាន​គ្រូពេទ្យ​ណា​ខ្លាំងពូកែ​អាច​ព្យាបាល​ជំងឺ​ឆ្កែ​ខាំ​នេះ​បាន ខណៈ​កូនប្រុស​របស់គាត់​កំពុង​ព្យាបាល នៅក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា​ថា​៖ «​ហេតុ​អី​រឿង​មួយ​នេះ​ធ្លា​ក់លើ​កូន​ជាទី​ស្រឡាញ់​របស់ខ្ញុំ មិនអាច​ធ្វើ​ចិត្ត​មិនអាច​ទទួលយក កូន​ខ្ញុំ​ត្រូវបាន​ឆ្កែ​ខាំ ហើយក​បាន​ចាក់​វ៉ាក់សាំង នៅផ្ទះ​ពេទ្យ​ចំនួន​ពី​ដង ដល់​បាន​៧​ថ្ងៃ​កូន​ខ្ញុំ​ក្តៅ​ញាក់ និង​មាន​អាកា​រៈ​ធ្ងន់ធ្ងរ ឥឡូវ​កូន​ខ្ញុំ​បាត់​ការចងចាំ ហើយ​វង្វេង និង​កាយវិកា​ចម្លែកៗ ហើយ​មាន​ធ្វើ​សំឡេង​តាម​ឆ្កែ​ព្រុស​ទៀត បើ​បងប្អូន​មាន​ដំណឹង ខាង​ណា​អាច​ព្យាបាល​ជំងឺ​ឆ្កែ​ខាំ​នេះ​បាន សូមមេត្តា​ប្រាប់​ខ្ញុំបាទ​ផង សូមជួយ​យកបុណ្យ​ទៅពុក​ម៉ែ​បងប្អូន​អើយ ពេលនេះ​ខ្ញុំ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា កំពុង​រង់ចាំ​ការពិនិត្យ​តាមដាន​មេរោគ​ដោយ​គ្រូពេទ្យ​»​។​

​ក្រោយពី​បានឃើញ​កូនប្រុស​ខាងលើ ស្ថិតក្នុង​ស្ថានភាព​ជំងឺ​បែបនេះ មហាជន​ជាច្រើន​ក៏បាន​សម្តែង​នូវ​ក្តី​រន្ធត់ចិត្ត​ជាខ្លាំង និង​បាន​ជួយផ្តល់​ជា​យោបល់​ផ្សេងៗ​គ្នា​ថា​៖ «​ក្រៅពី​វិទ្យាស្ថាន​ប៉ាស្ទ័រ គ្មាន​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្កែ​ឆ្កូត​នេះ​ទេ ។ ពេទ្យ​មួយចំនួន​គាត់​ចាក់​ការពារ​តេ​តា​ណុ​ស ធម្មតា​ទេ មិនមាន​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​ឆ្កែ​ឆ្គួ​ត​ទេ​, ម៉ែ​ខ្ញុំ​ឆ្កែ​ខាំ​គាត់​ដែរ ខាំ​ឡើង​ខ្លាំង ហើយ​គាត់​ទៅ​ចាក់​ថ្នាំ​ឆ្កែឆ្កួត ឥឡូវ​ជា​ហើយ បង​ឯង​កុំ​ចាក់​វ៉ាក់សាំង​ថ្ងៃ ទៅ​ចាក់​ថ្នាំ​ឆ្កែឆ្កួត​បាន​ត្រូវ ម៉ែ​ខ្ញុំ​ចាក់​អស់​ដប់​ម្ជុល បាត់​ហើយ​, ខ្ញុំ​ធ្លាប់​កូន​ខ្ញុំ​កាល​នៅ​អាយុ​៣​ឆ្នាំ​ឆ្កែ ខាំ​ទៅ​ចាក់​ប៉ាស្ទ័រ​រាល់​ខែ ខាន​តែ​១​ខែ​ពេល​ក្ដៅខ្លួន វា​ធ្វើ​ដូច​ឆ្កែ​អ៊ីចឹង​ហើយ​ខ្ញុំ​ប្រញាប់​យកទៅ​ចាក់​ទៀត រហូត​គ្រ​ប់ដូ​សវា​ទើប​ជា​, ចាក់​ពេទ្យ​តាម​ផ្ទះ​អត់​បាត់​ទេ បើ​ស្រឡាញ់​កូន​ពិតមែន​យកទៅ​ពេទ្យ​ប៉ាស្ទ័រ ក្រុងភ្នំពេញ​ទៅជា​ហើយ​….​។ រីឯ​អ្នក​ខ្លះទៀត ក៏បាន​ប្រាប់​ពិធី​សង្គ្រោះ​បឋម​ចែករំលែក​សម្រាប់​អ្នក​ជួប​បញ្ហា​នេះ​នៅ​ថ្ងៃក្រោយ​ថា​៖ «​បើ​ឆ្កែ​ខាំ​ភ្លាម​កុំ​ភ្លេច​លាង​ទឹកសាប៊ូ ឲ្យ​លឿន​សិន ជាបឋម​, ថ្ងៃមុន​ឆ្កែ​មិនដឹង​មកពីណា​មក​ខាំ​ខ្ញុំ​ដល់ផ្ទះ ហើយ​ខ្ញុំ​បាន​លៀង​នឹង​សាប៊ូ ហើយ​យក​អាកុល​បាញ់​លើ​មុខរបួស បន្ទាប់មក​ទៅ​ពេទ្យ​ចាក់​ថ្នាំ​បី​ដង គី​ប្រាំ​ថ្ងៃ​ម្ដង ហើយ​អត់​មាន​អកា​រៈ​អ្វី​ទេ តែ​ភ័យ​គេង​អត់​លក់​ដែរ​នឹង​លោកគ្រូ​»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×